ភាពតក់ស្លុត! មេរោគ Hantavirus កំពុងរាតត្បាតសកលលោក ក្រោយឆ្លងរាលដាលលើនាវាទេសចរណ៍

ភាពតក់ស្លុត! មេរោគ Hantavirus កំពុងរាតត្បាតសកលលោក ក្រោយឆ្លងរាលដាលលើនាវាទេសចរណ៍

អាំស្ទែរដាំ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានសិង្ហបុរី CNA បានឲ្យដឹងថា ប្រទេសនានានៅទូទាំងពិភពលោកកំពុងប្រឹងប្រែងទប់ស្កាត់ និងតាមដានយ៉ាងដិតដល់នូវការរីករាលដាលនៃមេរោគ Hantavirus បន្ទាប់ពីការផ្ទុះឡើងនៅលើនាវាទេសចរណ៍មួយ ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់ និងមានការរកឃើញការឆ្លងពីមនុស្សទៅមនុស្សនៅអាហ្រ្វិកខាងត្បូង។

Hantavirus

យោងតាមទីភ្នាក់ងារ CNA បានរាយការណ៍ថា មនុស្សបីនាក់ រួមមានប្តីប្រពន្ធជនជាតិហូឡង់ និងជនជាតិអាល្លឺម៉ង់ម្នាក់ បានស្លាប់ក្នុងការផ្ទុះមេរោគ Hantavirus នៅលើនាវា MV Hondius ដោយមានមនុស្សប្រាំនាក់ត្រូវបានបញ្ជាក់ថាបានឆ្លង និងករណីសង្ស័យបីករណីផ្សេងទៀតកំពុងត្រូវបានតាមដាន។

លោកស្រី Maria Van Kerkhove នាយិកាផ្នែកគ្រប់គ្រងជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក (WHO) បានប្រាប់សន្និសីទសារព័ត៌មានថា នេះមិនមែនជាមេរោគកូរ៉ូណាដែលត្រូវព្រួយបារម្ភខ្លាំងនោះទេ ដោយវាខុសគ្នាទាំងស្រុងពីមេរោគកូវីដ-១៩ ប៉ុន្តែ WHO កំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវការវិវត្តន៍នៃជំងឺឆ្លងនេះ។

អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ខ្លួនកំពុងរៀបចំការណែនាំជាជំហានៗសម្រាប់អ្នកដំណើររាប់សិបនាក់ដែលនៅសល់លើកប៉ាល់ ដែលកំពុងធ្វើដំណើរទៅកាន់កោះ Canary នៃប្រទេសអេស្ប៉ាញ ដោយគ្រោងនឹងមកដល់នៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ខណៈអ្នកដំណើរដែលគ្មានរោគសញ្ញាអាចចុះពីកប៉ាល់ និងធ្វើដំណើរត្រឡប់ទៅផ្ទះវិញជាធម្មតា៕

ដោយ៖ តារា

administrator

Related Articles