តាមដានភាពតានតឹង៖ រុស្ស៊ីប្រកាសត្រៀមសងសឹក បើអ៊ុយក្រែនវាយប្រហារទិវាជ័យជំនះនៅមូស្គូ

តាមដានភាពតានតឹង៖ រុស្ស៊ីប្រកាសត្រៀមសងសឹក បើអ៊ុយក្រែនវាយប្រហារទិវាជ័យជំនះនៅមូស្គូ

ទីក្រុងមូស្គូបានអំពាវនាវជាបន្ទាន់ដល់បណ្តាប្រទេសនានា ឱ្យជម្លៀសបុគ្គលិកការទូត និងពលរដ្ឋចេញពីទីក្រុងគៀវ ដោយលើកឡើងពីការគំរាមកំហែងនៃការវាយប្រហារពីសំណាក់អ៊ុយក្រែនក្នុងអំឡុងពិធីប្រារព្ធទិវាជ័យជំនះថ្ងៃទី៩ ឧសភា ។

លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការនៅថ្ងៃទី៤ ឧសភា ទាក់ទងនឹង «ការគំរាមកំហែងពីអាជ្ញាធរគៀវ» ដែលអាចវាយប្រហារទីក្រុងមូស្គូ ។

លោកស្រី Zakharova បានសង្កត់ធ្ងន់ថា ប្រសិនបើអ៊ុយក្រែនចាត់វិធានការរំខានដល់ទិវាជ័យជំនះ កងកម្លាំងរុស្ស៊ីនឹងចាត់វិធានការសងសឹកភ្លាមៗប្រឆាំងនឹងទីក្រុងគៀវ ។ លោកស្រីក៏បានសំដៅទៅលើសុន្ទរកថារបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Yerevan ដោយចាត់ទុកថាជា «សេចក្តីថ្លែងការណ៍គំរាមកំហែង» ដែលភាគីសហភាពអឺរ៉ុបមិនបានឆ្លើយតបជាសាធារណៈឡើយ ។

administrator

Related Articles