អ៊ីរ៉ង់និងអាមេរិកប្រឈមមុខគ្នាក្នុងច្រកសមុទ្រ Hormuz៖ ក្រុងតេអេរ៉ង់ចេញវីដេអូបាញ់មីស៊ីល ក្រុងវ៉ាស៊ីនតោនបដិសេធ

អ៊ីរ៉ង់និងអាមេរិកប្រឈមមុខគ្នាក្នុងច្រកសមុទ្រ Hormuz៖ ក្រុងតេអេរ៉ង់ចេញវីដេអូបាញ់មីស៊ីល ក្រុងវ៉ាស៊ីនតោនបដិសេធ

ក្រុងតេអេរ៉ង់៖ កងកម្លាំងជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានចេញផ្សាយវីដេអូបង្ហាញពីការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលជាច្រើនគ្រឿង ដើម្បីវាយប្រហារនាវាចម្បាំងអាមេរិកដែលកំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីល្ងាចថ្ងៃទី ៧ ខែឧសភា។

រូបភាពវាយប្រហារ

តាមប្រភពព័ត៌មានពី IRGC បានឲ្យដឹងថា ប្រតិបត្តិការទ្រង់ទ្រាយធំនេះធ្វើឡើងដើម្បីឆ្លើយតបនឹង “ការញុះញង់” ចំនួនពីរលើកពីភាគីអាមេរិក រួមមានការវាយប្រហារនាវាដឹកប្រេងអ៊ីរ៉ង់នៅជិតកំពង់ផែ Jask និងការបញ្ជូននាវាពិឃាតចូលច្រកសមុទ្រ Hormuz ទោះជាមានការព្រមានក៏ដោយ។

IRGC អះអាងថាខ្លួនបានបាញ់អាវុធទំនើបៗជាច្រើន រួមមានមីស៊ីលផ្លោងប្រឆាំងនាវា មីស៊ីលនាវាប្រឆាំងនាវា និងយន្តហោះគ្មានមនុស្សបើកអត្តឃាត ដែលបំពាក់ក្បាលគ្រាប់ផ្ទុះខ្លាំង ដោយ “បាញ់ដោយផ្ទាល់ទៅលើនាវាពិឃាតសត្រូវ”។ ការវាយប្រហារនេះបណ្តាលឲ្យមាន “ការខូចខាតយ៉ាងធ្ងន់ធ្ងរ” និងបង្ខំឲ្យនាវាពិឃាតអាមេរិកចំនួនបីគ្រឿង “រត់គេចខ្លួនចេញពីតំបន់ច្រកសមុទ្រ Hormuz”។

រូបភាពវាយប្រហារ

ទោះជាយ៉ាងណា បញ្ជាការកណ្តាលអាមេរិក (CENTCOM) បានចេញសេចក្តីថ្លែងការណ៍បដិសេធថា គ្មាននាវាចម្បាំងណាមួយរបស់អាមេរិកត្រូវបានវាយប្រហារនោះទេ។ CENTCOM បានបញ្ជាក់ថា អ៊ីរ៉ង់បានដាក់ពង្រាយមីស៊ីល យន្តហោះគ្មានមនុស្សបើក និងទូកល្បឿនលឿនជាច្រើន ខណៈនាវាពិឃាត USS Truxtun, USS Rafael Peralta និង USS Mason កំពុងឆ្លងកាត់ច្រកសមុទ្រទៅកាន់ឈូងសមុទ្រអូម៉ង់ ប៉ុន្តែកងកម្លាំងអាមេរិកបានលុបបំបាត់ការគំរាមកំហែងដែលកំពុងខិតជិត និងបានកំណត់គោលដៅមូលដ្ឋានយោធាអ៊ីរ៉ង់នៅពីក្រោយការវាយប្រហារ រួមមានទីតាំងបាញ់មីស៊ីល មជ្ឈមណ្ឌលបញ្ជា និងកន្លែងស៊ើបការណ៍សម្ងាត់៕

administrator

Related Articles