សន្តិសុខសង្គម

ខេត្តក្រចេះបង្ក្រាបអំពើគ្រឿងញៀន១៤៣ករណីក្នុងឆ្នាំ២០២៥ ថយចុះ២០ករណីធៀបនឹងឆ្នាំ២០២៤

ខេត្តក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះបានបង្ក្រាបអំពើជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន ១៤៣ លើកក្នុងឆ្នាំ២០២៥ ដែលថយចុះ ២០ លើកធៀបនឹងឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានបញ្ជាក់ថា ក្នុងចំនួននេះ មានករណីជួញដូរ ៨៤ លើក ករណីរក្សាទុក ៥២…

ជនសង្ស័យដកកាំភ្លើងបាញ់ទៅលើសមត្ថកិច្ច ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់បាន

ភ្នំពេញ៖ នគរបាលខណ្ឌឫស្សីកែវបានឃាត់ជនសង្ស័យម្នាក់ដែលដកកាំភ្លើងខ្លីបាញ់ទៅលើសមត្ថកិច្ចជាច្រើនគ្រាប់ កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោង១២:២០នាទីរំលងអធ្រាត្រ នៅក្រោមស្ពានជ្រោយចង្វារ សង្កាត់ឫស្សីកែវ។ សមត្ថកិច្ចកំពុងធ្វើការល្បាតពួនស្ទាក់ការពារមុខសញ្ញាលួចឆក់ បានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូ SUZUKI NEX លេខភ្នំពេញ 1HH-8184។ នៅពេលសមត្ថកិច្ចសុំធ្វើការត្រួតពិនិត្យ ជនសង្ស័យមិនព្រមឈប់ បែរជាបន្ថែមល្បឿនរត់គេច។ នៅពេលទៅដល់ក្រោមស្ពាន ជនសង្ស័យបានផ្តួលម៉ូតូចោល រួចដកកាំភ្លើងខ្លីចេញពីចង្កេះ…

អាជ្ញាធរចាប់ខ្លួនអ្នកដឹកនាំក្រុមហ៊ុននាំចូលបន្ទះបញ្ចុះកម្តៅ Cool-Kid ក្លែងក្លាយ រកឃើញផលិតផលខុសច្បាប់រាប់រយកេស

ភ្នំពេញ៖ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានកសាងសំណុំរឿងបញ្ជូនម្ចាស់ទីតាំងនាំចូល ស្តុក និងចែកចាយបន្ទះបញ្ចុះកម្តៅ Cool-Kid ក្លែងក្លាយ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ធ្នូ ២០២៥។ ការចាប់ខ្លួននេះធ្វើឡើងក្រោយពីកម្លាំងជំនាញបានឆែកឆេររកឃើញផលិតផលបន្ទះបញ្ចុះកម្តៅម៉ាក Cool-Kid ក្លែងក្លាយ និងសម្ភារៈខុសច្បាប់ជាច្រើនផ្សេងទៀតនៅទីតាំងស្តុកមួយក្នុងរាជធានីភ្នំពេញ។ ជនសង្ស័យជាម្ចាស់ទីតាំងមានឈ្មោះ មឿន សុខស៊ីថា ភេទប្រុស អាយុ…

អភិបាលរងក្រចេះជម្រុញកងកម្លាំងត្រៀមពន្លត់អគ្គិភ័យ បង្ការគ្រោះថ្នាក់ឆ្នាំ២០២៦

អភិបាលរងខេត្តក្រចេះ លោក ហង្ស ចាន់ឌី បានជម្រុញណែនាំឱ្យកងកម្លាំងនគរបាលខេត្តត្រូវត្រៀមរថយន្តពន្លត់អគ្គិភ័យ និងកងកម្លាំងជាប្រចាំ ដើម្បីអន្តរាគមន៍បង្ការគ្រោះអគ្គិភ័យនាឆ្នាំ២០២៦។ ការណែនាំនេះធ្វើឡើងក្នុងពិធីសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នាថ្ងៃទី១១ ធ្នូ ២០២៥។ លោកអភិបាលរងបានជំរុញឱ្យកងកម្លាំងចុះផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមជនបទដាច់ស្រយាល ឱ្យយល់ដឹងពីការបង្ការការពារពីភ្លើងឆេះផ្ទះ និងចេះរក្សាទុកដាក់ឯកសារសំខាន់ៗដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ…

ផ្លូវបេតុងប្រវែង ១,៦៣៧ម៉ែត្រនៅត្រាំកក់ សម្រួលដល់ពលរដ្ឋ៣ភូមិ

ឆាប់ៗខាងមុខនេះ ប្រជាពលរដ្ឋចំនួន៣ភូមិ និងសិស្សានុសិស្សនៅស្រុកត្រាំកក់ នឹងទទួលបានភាពងាយស្រួលក្នុងការធ្វើដំណើរ បន្ទាប់ពីមានគម្រោងផ្លូវបេតុងមួយខ្សែត្រូវបានបើកការដ្ឋានសាងសង់។ ផ្លូវបេតុងដែលកំពុងសាងសង់មានប្រវែង ១,៦៣៧ម៉ែត្រ ត្រូវបានបើកការដ្ឋានក្រោមអធិបតីសំណាក់លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ និងលោក ទូច ចន្ធី អភិបាលរងស្រុក កាលពីថ្ងៃទី០៨ ធ្នូ ២០២៥។ តាមការបញ្ជាក់ ផ្លូវនេះជាគម្រោងមូលនិធិឃុំលាយបូរ…

គ្រោះថ្នាក់ចរាចរណ៍កើនឡើង ២៣% នៅខេត្តក្រចេះ ក្នុងឆ្នាំ២០២៥

ក្រចេះ៖ ស្ថិតិថ្មីបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នៅខេត្តក្រចេះកើនឡើងយ៉ាងគំហុកក្នុងឆ្នាំ២០២៥ ដោយមានចំនួន ៩៥ លើក កើនឡើង ១៨ លើក ឬ ២៣% បើប្រៀបធៀបនឹងឆ្នាំ២០២៤។ យោងតាមរបាយការណ៍ពីស្នងការរដ្ឋាននគរបាលខេត្តក្រចេះ គ្រោះថ្នាក់ទាំងនេះបណ្ដាលឱ្យមាន៖ មនុស្សស្លាប់៖ ០៤ នាក់ (ថយចុះ) មនុស្សរងរបួស៖ ៣៣…

កងអាវុធហត្ថខេត្តតាកែវ បង្ក្រាបក្រុមជួញដូរថ្នាំញៀន រឹបអូសគ្រឿងញៀនជាង ១.៦គីឡូក្រាម

កម្លាំងអាវុធហត្ថខេត្តតាកែវ និងកំពត បានធ្វើប្រតិបត្តិការរួមគ្នាបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសថ្នាំញៀនជាង ១.៦គីឡូក្រាម។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី៨ ធ្នូ ២០២៥ នៅទីតាំងពីរកន្លែង គឺនៅភូមិប៊ិនម៉ៅ ក្រុងដូនកែវ ខេត្តតាកែវ និងភូមិសុវណ្ណសាគរ ក្រុងកំពត។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឃុត កានិន (អាយុ៣៣ឆ្នាំ)…

ប៉ូលិសចាប់ជនសង្ស័យ៤នាក់ លួចទូរស័ព្ទទេសចរណ៍៩គ្រឿងនៅផ្លូវថ្មើរជើង

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចាប់ខ្លួនជនសង្ស័យ៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីលួចទូរស័ព្ទពីភ្ញៀវទេសចរណ៍នៅតំបន់ផ្លូវថ្មើរជើងចតុមុខ ចំនួន៩ករណី។ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធនឹងករណីលួចទូរស័ព្ទភ្ញៀវទេសចរណ៍នៅផ្លូវថ្មើរជើងចតុមុខ។…

ខណ្ឌ៧មករា រៀបចំវេទិកាសាធារណៈ ដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់ និងទទួលសំណូមពរពលរដ្ឋ

ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានរៀបចំវេទិកាសាធារណៈនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីស្ដាប់យោបល់ និងសំណូមពរពីប្រជាពលរដ្ឋក្នុងការដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់ និងការអភិវឌ្ឍមូលដ្ឋាន។ ក្នុងវេទិកានេះ អាជ្ញាធរខណ្ឌបានផ្តល់ឱកាសដល់ពលរដ្ឋអាចចូលរួមផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដោយសន្យានឹងពិចារណាដោះស្រាយភ្លាមៗ។ កញ្ញា អៀង អាយស៉ីញ…

រឹបអូសជនសង្ស័យ ៩ នាក់ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមឆបោកតាមអនឡាញនៅឫស្សីកែវ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើប្រតិបត្តិការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៩ នាក់ កាលពីថ្ងៃទី៦ ធ្នូ ២០២៥ នៅបុរីពិភពថ្មី ខណ្ឌឫស្សីកែវ។ ក្រុមជនសង្ស័យនេះត្រូវបានចោទប្រកាន់ថាបានលួចយកព័ត៌មានគណនីធនាគារពីជនរងគ្រោះ និងក្លែងបន្លំឯកសារអត្តសញ្ញាណ ដើម្បីធ្វើអំពើឆបោកតាមអនឡាញទៅកាន់ប្រទេសផ្សេងៗ។ ក្នុងចំណោមជនសង្ស័យទាំង ៩ នាក់ មានជនជាតិកូរ៉េខាងត្បូង ៧ នាក់ (ស្ត្រី…