សន្តិសុខសង្គម

កម្ពុជាបណ្ដេញជនជាតិចិន ១៥៦នាក់ ពីបទឆបោកអនឡាញ និងស្នាក់នៅខុសច្បាប់ចេញពីប្រទេស

ក្រោមការសហការរវាងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីជាមួយស្ថានទូតចិនប្រចាំកម្ពុជា អាជ្ញាធរកម្ពុជាបានបន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៥៦នាក់ ក្នុងនោះស្រីចំនួន ១៣នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅធ្វើការងារដោយខុសច្បាប់។ ក្រុមជនជាតិចិនទាំងនេះត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញ ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី៣០ មេសា និងថ្ងៃទី១ ឧសភា។ ការបណ្ដេញចេញជនជាតិបរទេសនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត…

អាវុធហត្ថរាជធានីភ្នំពេញ វាយឆ្មក់ភោជនីយដ្ឋាន KTV «មហាមេឃ» ឃាត់ខ្លួនជាង ៥០នាក់ សង្ស័យជួញដូរមនុស្ស និងអនីតិជន

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌសែនសុខ បានវាយឆ្មក់ចុះបង្ក្រាបទីតាំងភោជនីយដ្ឋាន KTV ដ៏ល្បីមួយកន្លែងយីហោ«មហាមេឃ» ឃាត់ខ្លួនមនុស្សប្រុសស្រីសរុប ៥៣នាក់ ពាក់ព័ន្ធករណីជួញដូរមនុស្ស និងអនីតិជន។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឲ្យដឹងថា ការចុះបង្ក្រាបនេះ ធ្វើឡើងដោយមានការស្រាវជ្រាវជាច្រើនថ្ងៃ…

ខេត្តត្បូងឃ្មុំ វាយឆ្មក់ឃាត់ខ្លួនជនបរទេសជាង ២០០នាក់ ករណី Online Scams និងរស់នៅខុសច្បាប់

ខេត្តត្បូងឃ្មុំ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកប្រតិបត្តិការវាយឆ្មក់ឃាត់ខ្លួនជនបរទេសប្រុសស្រីសរុបចំនួន ២១២នាក់ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្នុងនោះមានជនជាតិចិន មីយ៉ាន់ម៉ា វៀតណាម និងខ្មែរផងដែរ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការចុះរដ្ឋបាលចំហររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការសហការពីកម្លាំងនគរបាលខេត្ត កងរាជអារុធហត្ថខេត្ត និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ទីតាំងចំនួន៣ ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក…

ខេត្តកោះកុង៖ ឃាត់ខ្លួនជនបរទេស​១៧នាក់ ដកហូតវត្ថុតាងអេឡិចត្រូនិចជាង៧០គ្រឿងពាក់ព័ន្ធស្គេមអនឡាញ

កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចម្រុះខេត្តកោះកុង បានបើកប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន ១៧នាក់ ដែលត្រូវបានចោទថាបានប្រព្រឹត្តបទល្មើសស្គេមអនឡាញ (Online Scams) នៅផ្ទះសំណាក់ ភីអេស (PS) ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងតំណាងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង។ លោក អេង…

ស្នេហ៍បែកគ្នា​ព្រោះឪពុកម្តាយមិនពេញចិត្ត​! ស្រីម្នាក់​ខឹង​យកសាំងដុតផ្ទះអតីតសង្សារ រត់គេច២ថ្ងៃជាប់ខ្នោះ

នគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវឃាត់ខ្លួនស្ត្រីម្នាក់ដែលលួចចាក់សាំងដុតផ្ទះអតីតសង្សារ ព្រោះតែខឹងឪពុកម្ដាយខាងប្រុសបំបែកបំបាក់ស្នេហា។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៦ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ជនសង្ស័យមានឈ្មោះ ឡុង ប៉ុច អាយុ ៤៥ ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិក្បាលដំរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា…

សមត្ថកិច្ចបង្រ្កាបជនជាតិចិន ០៣ នាក់ ប្រើហិង្សាបង្ខាំងជំរិតទារប្រាក់ ៨០០ដុល្លារ នៅបឹងកេងកង

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបង្រ្កាបឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ០៣ នាក់ ក្រោយប្រើហិង្សាបង្ខាំងមនុស្ស និងជំរិតទារប្រាក់ចំនួន ៨០០ ដុល្លារ។ ការបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង ០៥:៤០ ល្ងាច ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ នៅចំណុចផ្លូវលេខ ៥៣ប៉េ ភូមិដីថ្មី សង្កាត់គោកឃ្លាង…

តក់ស្លុត! កម្លាំងចម្រុះចុះបង្ក្រាបអនឡាញហ្គេមនៅប៉ោយប៉ែត ឮសន្លឹកអាវុធជាង១០គ្រាប់ ជនបរទេសបើករថយន្តបំបុករបងភៀសខ្លួន

ប៉ោយប៉ែត៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយរដ្ឋបាលខេត្ត និងនគរបាលខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យអនឡាញមួយកន្លែង ស្ថិតក្នុងបុរីសានកូ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី២៩ មេសា ២០២៦។ ក្នុងពេលប្រតិបត្តិការនេះ គេបានឮសន្លឹកអាវុធផ្ទុះឡើងជាង ១០គ្រាប់ ចេញពីខាងក្នុងបរិវេណអគារសង្ស័យ ដែលជាទីតាំងអនឡាញមានជនបរទេសជាច្រើនស្នាក់នៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងតំបន់។ នេះជាលើកទី២ហើយ ដែលមានការផ្ទុះអាវុធនៅក្រុងប៉ោយប៉ែតក្នុងខែមេសា…

អភិបាលខេត្តកំពង់ឆ្នាំង ណែនាំកម្លាំងសមត្ថកិច្ចពង្រឹងសន្តិសុខនៅតាមមូលដ្ឋានឲ្យមាំមួន

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលការងារ និងដាក់ចេញទិសដៅបន្តសម្រាប់អនាគត។ ក្នុងកិច្ចប្រជុំនេះ អាជ្ញាធរខេត្ត និងអង្គភាពពាក់ព័ន្ធបានរាយការណ៍អំពីស្ថានភាពការងារក្នុងវិស័យសំខាន់ៗ ដូចជា សន្តិសុខសាធារណៈ សុខាភិបាល អប់រំ…

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធគ្រឿងញៀននៅស្រុកបាទី ដកហូតសារធាតុញៀននិងទូរស័ព្ទដៃ

កម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ បានបើកប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ក្នុងករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរ។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅតាមទីតាំងពីរផ្សេងគ្នា រួមមានក្នុងឃុំត្រពាំងសាប និងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី ជនសង្ស័យទាំង៣នាក់រួមមាន៖ ទី១-…

ប្រតិបត្តិការលុបបំបាត់គ្រឿងញៀនឆ្លងខេត្ត៖ អាវុធហត្ថឃាត់ខ្លួន២នាក់ ដកហូតថ្នាំញៀននិងសម្ភារៈមួយចំនួនធំ

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងដកហូតថ្នាំញៀនជាច្រើនកញ្ចប់ ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនធំ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ តាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១៣និង៤៥នាទី ថ្ងៃទី២៦…