សមត្ថកិច្ចបង្រ្កាបជនជាតិចិន ០៣ នាក់ ប្រើហិង្សាបង្ខាំងជំរិតទារប្រាក់ ៨០០ដុល្លារ នៅបឹងកេងកង

សមត្ថកិច្ចបង្រ្កាបជនជាតិចិន ០៣ នាក់ ប្រើហិង្សាបង្ខាំងជំរិតទារប្រាក់ ៨០០ដុល្លារ នៅបឹងកេងកង

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបង្រ្កាបឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ០៣ នាក់ ក្រោយប្រើហិង្សាបង្ខាំងមនុស្ស និងជំរិតទារប្រាក់ចំនួន ៨០០ ដុល្លារ។

រូបភាពទី១

ការបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង ០៥:៤០ ល្ងាច ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ នៅចំណុចផ្លូវលេខ ៥៣ប៉េ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ០៣ នាក់ រួមមាន៖ Chen lang shu (ប្រុស, ២២ឆ្នាំ), Xiao Xiong (ប្រុស, ២៨ឆ្នាំ) និង Han Ling (ប្រុស, ១៩ឆ្នាំ) សុទ្ធសឹងជនជាតិចិន។ ពួកគេស្នាក់នៅបន្ទប់ជួលជាមួយគ្នា ផ្លូវបេតុង សង្កាត់ទួលសង្កែ ០១ ខណ្ឌឫស្សីកែវ។

រូបភាពទី២

តាមការបញ្ជាក់ពីនគរបាលជំនាញ កាលពីវេលាម៉ោង ០១ យប់ ឈានចូលថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ នៅសណ្ឋាគារ WH ជាន់ទី ០៣ បន្ទប់ ៣០២ ផ្លូវ ៣១០ សង្កាត់បឹងកេងកង ០៣ ខណ្ឌបឹងកេងកង ជនសង្ស័យបានប្រើហិង្សាចាប់មនុស្សបង្ខាំង និងជំរិតទារប្រាក់ ៨០០ ដុល្លារ រួចគេចខ្លួន។

ក្រោយស្រាវជ្រាវកំណត់ទីតាំងបានច្បាស់ សមត្ថកិច្ចបានប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ ដកហូតវត្ថុតាងរួមមានទូរស័ព្ទដៃ iPhone ០៣គ្រឿង កន្ត្រៃ ០១ និងកូនកាំបិត ០១ ព្រមទាំងជួយសង្គ្រោះជនរងគ្រោះបានដោយសុវត្ថិភាព។

រូបភាពទី៣

រូបភាពទី៤

បច្ចុប្បន្ន នគរបាលបានបញ្ជូនជនសង្ស័យទាំង ០៣ នាក់ រួមទាំងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕

អត្ថបទ៖ រដ្ឋា

administrator

Related Articles