អាវុធហត្ថរាជធានីភ្នំពេញ វាយឆ្មក់ភោជនីយដ្ឋាន KTV «មហាមេឃ» ឃាត់ខ្លួនជាង ៥០នាក់ សង្ស័យជួញដូរមនុស្ស និងអនីតិជន

អាវុធហត្ថរាជធានីភ្នំពេញ វាយឆ្មក់ភោជនីយដ្ឋាន KTV «មហាមេឃ» ឃាត់ខ្លួនជាង ៥០នាក់ សង្ស័យជួញដូរមនុស្ស និងអនីតិជន

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌសែនសុខ បានវាយឆ្មក់ចុះបង្ក្រាបទីតាំងភោជនីយដ្ឋាន KTV ដ៏ល្បីមួយកន្លែងយីហោ«មហាមេឃ» ឃាត់ខ្លួនមនុស្សប្រុសស្រីសរុប ៥៣នាក់ ពាក់ព័ន្ធករណីជួញដូរមនុស្ស និងអនីតិជន។

ប្រតិបត្តិការវាយឆ្មក់

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កម្លាំងអាវុធហត្ថកំពុងអនុវត្តបេសកកម្ម

ប្រភពព័ត៌មានបានឲ្យដឹងថា ការចុះបង្ក្រាបនេះ ធ្វើឡើងដោយមានការស្រាវជ្រាវជាច្រើនថ្ងៃ និងកំណត់បានយ៉ាងច្បាស់ពីកម្លាំងជំនាញ ទើបដាក់កម្លាំងចុះឡោមព័ទ្ធតែម្តង។ ក្នុងប្រតិបត្តិការជាក់ស្តែង កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៥៣នាក់ ក្នុងនោះមាននារី៣៩នាក់ និងបុរស១៤នាក់ យកទៅសួរនាំ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន

ក្រោយពេលប្រតិបត្តិការរួច កម្លាំងកងរាជអាវុធហត្ថបាននាំខ្លួនមនុស្សប្រុសស្រីទាំង៥៣នាក់ ទៅបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តតាមនីតិវិធីច្បាប់៕

កម្លាំងអាវុធហត្ថប្រមូលផ្តុំ

អត្ថបទ៖ រដ្ឋា

administrator

Related Articles