សន្តិសុខសង្គម

ប្រធានមណ្ឌលកែប្រែព្រៃស បញ្ជាក់ពីស្ថានភាពសុខភាពអ្នកទោសវ័យ៧៣ឆ្នាំ មុនពេលបាត់បង់ជីវិត

ភ្នំពេញ៖ លោក នុត សវនា ប្រធានមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) បានចេញមុខបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់លោក លី សាម៉េត ហៅ គ្រូមា អាយុ៧៣ឆ្នាំ ដែលបានបាត់បង់ជីវិតកាលពីព្រឹកមិញនៅក្នុងមណ្ឌលកែប្រែ។ លោក នុត សវនា បានឲ្យដឹងនៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះថា លោក…

ស្នងការខេត្តតាកែវ ប្រជុំត្រៀមកម្លាំងធានាសន្ដិសុខជូនថ្នាក់ដឹកនាំជាន់ខ្ពស់

នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលនឹងអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង…

ប្រតិបត្តិការឈូសឆាយឃុំខ្លួនជនបរទេសរាប់រយនាក់ នៅក្រុងប៉ោយប៉ែត ក្នុងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តរុករាយទីតាំងសំងំលាក់ខ្លួនរបស់ជនបរទេស ដែលរត់គេចពីការបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scam) នៅភូមិសាស្ដ្រជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនបរទេសប្រុសស្រីជាច្រើនរយនាក់។ ប្រតិបត្តិការនេះធ្វើឡើងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក មួង សុធា,…

ខ្ទប់អស់! សមត្ថកិច្ចឃាត់ខ្លួនជនជាតិប៉ាគីស្ថាន ២នាក់ ពាក់ព័ន្ធករណីបាញ់គំរាម និងឆក់ប្លន់បុគ្គលិកចាក់សាំងនៅប៉ោយប៉ែត

ក្រុងប៉ោយប៉ែត៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ជាជនជាតិប៉ាគីស្ថាន ខណៈម្នាក់ទៀតកំពុងគេចខ្លួន ក្នុងករណីបាញ់គំរាម និងប្លន់បុគ្គលិកចាក់សាំង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ NOMAN MUHAMMAD ភេទប្រុស អាយុ៣៤ឆ្នាំ និង ALI…

រឹតបន្តឹង! កម្លាំងចម្រុះវាយឆ្មក់អគារខុនដូ ប្រូវេន សង្គ្រោះជនជាតិជប៉ុន និងឃាត់ខ្លួនជនបរទេស ១៦នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការបញ្ជាផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យបង្ខាំងមនុស្សខុសច្បាប់មួយកន្លែង នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ នៅអគារខុនដូ ប្រូវេន (PROVANCE)…

បង្ក្រាបបាន៣នាក់! សមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនក្មេងទំនើងក្រុម Moon កែង ក្រោយកាប់បំផ្លាញម៉ូតូជនរងគ្រោះ

កម្លាំងនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល បានបើកការស្រាវជ្រាវយ៉ាងសកម្ម ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ក្នុងក្រុមក្មេងទំនើងរហ័សនាម “Moon កែង” ដែលបានធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូជនរងគ្រោះ ក្នុងស្រុកតាខ្មៅ។ ក្រោយពីទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានគរបាលក្រុងតាខ្មៅ បានសហការជាមួយជំនាញខេត្ត បើកការស្រាវជ្រាវករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា ដែលបង្កឡើងដោយក្មេងទំនើង។…

បុរសបែកថ្នាំដុតផ្ទះខ្លួនឯង កម្លាំងអាវុធហត្ថរាជធានីចុះបង្ក្រាបទាន់ពេលវេលា ប្រជាពលរដ្ឋកោតសរសើរ

កាលពីវេលាម៉ោង ១៦:៣០ នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរបានទទួលព័ត៌មានតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អំពីករណីបុរសម្នាក់ឈ្មោះ ម៉ៅ ចំណាប់ ភេទប្រុស អាយុ ៣៦ឆ្នាំ មានសភាពបែកថ្នាំ បានធ្វើសកម្មភាពបង្កហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ និងដុតផ្ទះខ្លួនឯង។ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្ទះលេខ ៤២ ផ្លូវលេខ…

ខេត្តស្វាយរៀង៖ ឃាត់ជនជាតិវៀតណាម ៤នាក់ ជាប់រឿងគ្រឿងញៀនជាង ៣,៥គីឡូក្រាម

កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង សហការជាមួយលោកស្រី ស៊ុន យឿត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនជាង ៣គីឡូក្រាម កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ៤នាក់។ ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចផ្ទះជួលក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ៤នាក់រួមមាន៖ ១.…

រលកថ្មី! អាជ្ញាធរខេត្តបន្ទាយមានជ័យ វាយខ្មែរទីតាំង Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនជនបរទេសជាង ៤០០នាក់ ដកហូតគ្រឿងអេឡិចត្រូនិកជាច្រើន

ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត បានដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្រុងប៉ោយប៉ែត ដោយបានឃាត់ខ្លួនជនបរទេសសរុបជាង ៤០០នាក់ ព្រមទាំងដកហូតសម្ភារមួយចំនួនធំ។…

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ០៥នាក់ទៅតុលាការ ករណីសញ្ចារកម្មនៅភោជនីយដ្ឋាន «មហាមេឃ»

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌសែនសុខ បានចុះឆ្មក់បង្ក្រាបទីតាំង KTV មួយកន្លែង ដែលមានយីហោភោជនីយដ្ឋាន« មហាមេឃ » បានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៥៥នាក់ រួមនិងវត្ថុតាងស្រោមអនាម័យមួយចំនួន។ គួររំលឹកផងដែរថា កាលពីវេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំង ភោជនីយដ្ឋាន…