បង្ក្រាបបាន៣នាក់! សមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនក្មេងទំនើងក្រុម Moon កែង ក្រោយកាប់បំផ្លាញម៉ូតូជនរងគ្រោះ

បង្ក្រាបបាន៣នាក់! សមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនក្មេងទំនើងក្រុម Moon កែង ក្រោយកាប់បំផ្លាញម៉ូតូជនរងគ្រោះ

កម្លាំងនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល បានបើកការស្រាវជ្រាវយ៉ាងសកម្ម ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ក្នុងក្រុមក្មេងទំនើងរហ័សនាម “Moon កែង” ដែលបានធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូជនរងគ្រោះ ក្នុងស្រុកតាខ្មៅ។

រូបភាពករណី

ក្រោយពីទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានគរបាលក្រុងតាខ្មៅ បានសហការជាមួយជំនាញខេត្ត បើកការស្រាវជ្រាវករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា ដែលបង្កឡើងដោយក្មេងទំនើង។

ករណីនេះកើតឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៩:០០នាទី ចំណុចក្រោយសាលារៀនសុវណ្ណភូមិ ស្ថិតនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

រូបភាពជនសង្ស័យ

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ៖

  • ឃុន ខុនគីមូន (អាយុ ១៩ឆ្នាំ)
  • បែន ចេស្តា ហៅនាថ (អាយុ ២០ឆ្នាំ ជនជាតិខ្មែរ)
  • ង្វៀង យ៉ាំងលឿង ហៅជា (អាយុ ១៨ឆ្នាំ)

រូបភាពសមត្ថកិច្ច

ចំពោះបក្ខពួកផ្សេងទៀតដែលកំពុងរត់គេចខ្លួន កម្លាំងជំនាញកំពុងបន្តតាមស្រាវជ្រាវដើម្បីឃាត់ខ្លួនមកអនុវត្តច្បាប់បន្ត។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត។

រូបភាពសមត្ថកិច្ចរូបភាពសមត្ថកិច្ចរូបភាពសមត្ថកិច្ច

administrator

Related Articles