ខេត្តស្វាយរៀង៖ ឃាត់ជនជាតិវៀតណាម ៤នាក់ ជាប់រឿងគ្រឿងញៀនជាង ៣,៥គីឡូក្រាម

ខេត្តស្វាយរៀង៖ ឃាត់ជនជាតិវៀតណាម ៤នាក់ ជាប់រឿងគ្រឿងញៀនជាង ៣,៥គីឡូក្រាម

កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង សហការជាមួយលោកស្រី ស៊ុន យឿត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនជាង ៣គីឡូក្រាម កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ៤នាក់។

ឃាត់ខ្លួនជនជាតិវៀតណាម

ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចផ្ទះជួលក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ៤នាក់រួមមាន៖

វត្ថុតាងគ្រឿងញៀន

១. ង្វៀង វ៉ាន់ជុង (NGUYEN VAN TRUNG) ប្រុស អាយុ ៣២ឆ្នាំ
២. ង្វៀង ស៊ឹងនិញ (NGUYEN XUAN NINH) ប្រុស អាយុ ៦៥ឆ្នាំ
៣. វ៉ាង ឡុងវ៉ូ (VOANG LONG VU) ប្រុស អាយុ ២១ឆ្នាំ
៤. វ៉ាង ធីហឿង (HAONG THI HUONG) ស្រី អាយុ ២៧ឆ្នាំ

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានរកឃើញសារធាតុញៀនគ្រប់ប្រភេទមានទម្ងន់សរុប ៣,៥៥៧.៦៤ក្រាម រថយន្ត ១គ្រឿង ម៉ូតូ ៣គ្រឿង ទូរស័ព្ទ ៨គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន ២គ្រឿង លិខិតឆ្លងដែន ៤ក្បាល អត្តសញ្ញាណប័ណ្ណវៀតណាម ៤សន្លឹក និងក្បាលបារីអេឡិចត្រូនិច ១៩៨គ្រាប់។

ក្រោយពីឃាត់ខ្លួន និងសួរនាំ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

administrator

Related Articles