ប្រធានមណ្ឌលកែប្រែព្រៃស បញ្ជាក់ពីស្ថានភាពសុខភាពអ្នកទោសវ័យ៧៣ឆ្នាំ មុនពេលបាត់បង់ជីវិត

ប្រធានមណ្ឌលកែប្រែព្រៃស បញ្ជាក់ពីស្ថានភាពសុខភាពអ្នកទោសវ័យ៧៣ឆ្នាំ មុនពេលបាត់បង់ជីវិត

រូបភាពទី១

ភ្នំពេញ៖ លោក នុត សវនា ប្រធានមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) បានចេញមុខបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់លោក លី សាម៉េត ហៅ គ្រូមា អាយុ៧៣ឆ្នាំ ដែលបានបាត់បង់ជីវិតកាលពីព្រឹកមិញនៅក្នុងមណ្ឌលកែប្រែ។

លោក នុត សវនា បានឲ្យដឹងនៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះថា លោក លី សាមេត មានបញ្ហាសុខភាពរ៉ាំរ៉ៃ ដោយមានសំពាធឈាម និងជាតិស្ករឡើងខ្ពស់។ ក្រុមគ្រូពេទ្យបានតាមដានវាស់សំពាធឈាម និងជាតិស្ករជាប្រចាំថ្ងៃ ហើយលទ្ធផលរកឃើញថាជាតិស្ករឡើងខ្លាំងរហូតដល់ ៤០០ ទៅ ៥០០។

រូបភាពទី២

គួររំលឹកថា លោក លី សាម៉េត ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនតាំងពីចុងឆ្នាំ២០២៤ ក្រោមបទចោទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» ជាប់ទាក់ទងនឹងសំណុំរឿងលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម និងស្ត្រី២នាក់ នៅខេត្តកំពង់ឆ្នាំង ដែលពាក់ព័ន្ធនឹងករណីសូកប៉ាន់ទឹកប្រាក់៣០ម៉ឺនដុល្លារ ដើម្បីសុំឲ្យកូនដែលជាមន្ត្រីគយបានប្តូរកន្លែងបម្រើការងារ។

រូបភាពទី៣

បច្ចុប្បន្ន សពរបស់លោក លី សាម៉េត កំពុងត្រូវបានក្រុមគ្រូពេទ្យធ្វើកោសល្យវិច័យពិនិត្យរួច នឹងប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

administrator

Related Articles