អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ០៥នាក់ទៅតុលាការ ករណីសញ្ចារកម្មនៅភោជនីយដ្ឋាន «មហាមេឃ»

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ០៥នាក់ទៅតុលាការ ករណីសញ្ចារកម្មនៅភោជនីយដ្ឋាន «មហាមេឃ»

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌសែនសុខ បានចុះឆ្មក់បង្ក្រាបទីតាំង KTV មួយកន្លែង ដែលមានយីហោភោជនីយដ្ឋាន« មហាមេឃ » បានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៥៥នាក់ រួមនិងវត្ថុតាងស្រោមអនាម័យមួយចំនួន។

រូបភាពទី១

គួររំលឹកផងដែរថា កាលពីវេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំង ភោជនីយដ្ឋាន និងខារ៉ាអូខេ ១កន្លែង យីហោ “មហាមេឃ” ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០១១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្កប់អំពើសញ្ចាកម្ម (សម្រួលឲ្យមានអំពើពេស្យាចារ ព្រមទាំងទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចារ)។

រូបភាពទី២

ប្រតិបត្តិការនេះបានឃាត់ខ្លួនមនុស្សសរុបចំនួន ៥៥នាក់ (ស្រី ៣៩នាក់ ប្រុស ១៦នាក់) និងចាប់យកវត្ថុតាងស្រោមអនាម័យមួយចំនួន បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

រូបភាពទី៣

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញថា ជនសង្ស័យចំនួន ០៥នាក់ ត្រូវបានបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីអូសទាញ បញ្ចុះបញ្ចូលនារីជាបុគ្គលិកឲ្យប្រព្រឹត្តអំពើពេស្យាចារ ដើម្បីពួកខ្លួនទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់បុគ្គលិកនារីទាំងនោះ។

រូបភាពទី៤

ក្នុងនោះដែរ សមត្ថកិច្ចបានបញ្ជូនបុគ្គលិកនារីចំនួន ២៣នាក់ ដែលទទួលសេវាអង្គុយកំដរភ្ញៀវ ព្រមទាំងប្រព្រឹត្តអំពើពេស្យាចារ ឱ្យទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីរកសេវាផ្តល់នីតិសម្បទារជាបណ្តោះអាសន្ន។

រូបភាពទី៥រូបភាពទី៦រូបភាពទី៧

administrator

Related Articles