ទុរេនរាប់តោននៅផ្សារភូពុយបន្តលក់ក្រោយមន្ត្រីជំនាញចុះត្រួតពិនិត្យ និងប្រមូលសំណាកពិនិត្យរកសារធាតុគីមី
ផ្សារភូពុយ៖ បន្ទាប់ពីមានការផ្ទុះការសង្ស័យពាក់ព័ន្ធនឹងការនាំចូលទុរេនពីប្រទេសថៃ និងការព្រួយបារម្ភអំពីសុវត្ថិភាពបរិភោគ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះអនុវត្តការត្រួតពិនិត្យសំណាកនៅទីផ្សារភូពុយ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦នេះ។ កាលពីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីជំនាញក.ប.ប សហការជាមួយម្ចាស់ផ្សារ បានចុះពិនិត្យទុរេនដែលអាជីវករចំនួន ៨ នាក់ដាក់លក់ជាគំនរ។ ដោយសារម្ចាស់ផ្សារស្នើសុំលើកពេលពិនិត្យទៅព្រឹកថ្ងៃបន្ទាប់…
