អភិបាលខេត្តក្រចេះ​ប្ដេជ្ញាប្រយុទ្ធបទល្មើសបច្ចេកវិទ្យា ក្រោយឃាត់ជនបរទេសជាង ៣០០នាក់

អភិបាលខេត្តក្រចេះ​ប្ដេជ្ញាប្រយុទ្ធបទល្មើសបច្ចេកវិទ្យា ក្រោយឃាត់ជនបរទេសជាង ៣០០នាក់

ខេត្តក្រចេះ៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឲ្យអស់ពីខេត្ត បន្ទាប់ពីប្រតិបត្តិការដ៏ធំមួយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនបរទេសចំនួន ៣១១ នាក់។

Online scam crackdown Kratie

ការប្ដេជ្ញានេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការបន្តនិរន្តរភាពយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការចូលរួមពីលោក ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ប្រតិបត្តិការចុះបង្ក្រាបកន្លងមកនៅឃុំ២ធ្នូ ស្រុកស្នួល បានរឹបអូសកុំព្យូទ័រលើតុចំនួន ៤៥៦គ្រឿង និងទូរសព្ទដៃ ៣,០៥៥គ្រឿង ព្រមទាំងឃាត់ខ្លួនជនសង្ស័យដែលមានជនជាតិវៀតណាម ថៃ បង់ក្លាដេស ឥណ្ឌូនេស៊ី ចិន និងមីយ៉ាន់ម៉ា។

Kratie governor meeting

លោកអភិបាលខេត្តបានណែនាំឲ្យពង្រឹងកិច្ចសហការអនុវត្តវិធានការរដ្ឋបាលជាប្រចាំ ដើម្បីតាមរកក្រុមដែលបំបែកខ្លួនលួចលាក់ធ្វើសកម្មភាពនៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល។ ទន្ទឹមនេះ ត្រូវដាក់គោលដៅត្រួតពិនិត្យនៅតាមដងផ្លូវ ដើម្បីពិនិត្យយានយន្តមានសង្ស័យជម្លៀសជនបរទេសពីទីតាំងមួយទៅទីតាំងមួយ។

Confiscated items Kratie

អត្ថបទ៖ ប្រុញ វិធិន

administrator

Related Articles