អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ១៥ខ្នងនៅច្បារអំពៅ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ១៥ខ្នងនៅច្បារអំពៅ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ

ភ្នំពេញ៖ ករណីអគ្គិភ័យដ៏សន្ធោសន្ធៅមួយបានផ្ទុះឡើងកាលពីល្ងាចថ្ងៃទី៣០ ខែមេសា នៅភូមិកណ្ដាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បណ្ដាលឲ្យឆេះខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១៥ខ្នង ក្នុងនោះឆេះអស់ទាំងស្រុងចំនួន ២ខ្នង និងរាលដាលដល់ផ្ទះជិតខាងចំនួន ១៣ខ្នងទៀត។

អគ្គិភ័យច្បារអំពៅ

តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះចំនួន ២ខ្នងដែលត្រូវអណ្ដាតភ្លើងឆាបឆេះអស់ទាំងស្រុងនោះ ជាប្រភេទផ្ទះសាងសង់ពីឈើលើថ្មក្រោម មានទំហំ ៤ គុណ ៥ម៉ែត្រ រួមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗត្រូវភ្លើងឆេះខ្ទេចអស់។ ផ្ទះដែលនៅសល់ ១៣ខ្នងក៏ទទួលរងការខូចខាតពីការរាលដាលនៃអណ្ដាតភ្លើងផងដែរ។

អគ្គិភ័យច្បារអំពៅ

តាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានក្លិនផ្សែងឈ្ងៀម ហើយពលរដ្ឋបាននាំគ្នារត់ចេញមកក្រៅ ក៏ប្រទះឃើញអណ្ដាតភ្លើងកំពុងឆាបឆេះផ្ទះឈើដែលជាកន្លែងស្តុកអេតចាយយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗ អ្នកឃើញហេតុការណ៍បានរាយការណ៍ជូនសមត្ថកិច្ចដើម្បីអន្តរាគមន៍។

អគ្គិភ័យច្បារអំពៅ

បន្ទាប់ពីទទួលបានព័ត៌មាន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យទូទាំង ១៤ខណ្ឌ ចេញទៅកាន់ទីតាំងកើតហេតុ។

អគ្គិភ័យច្បារអំពៅ

ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងជំនាញបានចេញរថយន្ដពន្លត់អគ្គិភ័យសរុបចំនួន ១៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣៦ឡាន ស្មើនឹង ១៤៤ម៉ែត្រគូប ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

អគ្គិភ័យច្បារអំពៅ

អគ្គិភ័យច្បារអំពៅ

ទោះយ៉ាងណា មូលហេតុនៃការឆេះនៅមិនទាន់ត្រូវបានកំណត់នៅឡើយទេ ខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវដើម្បីរកឱ្យឃើញពីមូលហេតុពិតប្រាកដនៃអគ្គិភ័យនេះ។

administrator

Related Articles