ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ជួល១០និងផ្ទះ០២ខ្នងនៅបឹងសាឡាង

ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ជួល១០និងផ្ទះ០២ខ្នងនៅបឹងសាឡាង

គ្រោះអគ្គិភ័យដ៏គួរឲ្យរន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង០២និង២៥នាទីរសៀល ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចតាមបណ្តោយផ្លូវលូទឹកស្អុយបឹងសាឡាង លេខ២១៧ ក្រុម៥១ ភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អគ្គិភ័យដែលបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីនេះ បានឆាបឆេះបន្ទប់ជួលសំណង់ដែកប្រក់ស័ង្កសីចំនួន១០បន្ទប់ និងបានរាលដាលដល់ផ្ទះស្ងោរឈាមជ្រូកចំនួន០១ខ្នង និងផ្ទះឈើប្រក់ស័ង្កសីចំនួន០១ខ្នងទៀត បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។

អគ្គិភ័យបឹងសាឡាង

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់រថយន្តដែលនៅក្បែរនោះ។

ការពន្លត់អគ្គិភ័យ

កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៤គ្រឿង ក្នុងនោះមានរថយន្តការិយាល័យរាជធានីភ្នំពេញចំនួន១៩គ្រឿង រថយន្តជំនួយពីក្រសួងមហាផ្ទៃចំនួន០៤គ្រឿង និងរថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង។

រថយន្តពន្លត់អគ្គិភ័យ

ក្រោយពេលឆេះ

គួរបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសកុងទ័រភ្លើងមុនចាកចេញពីលំនៅឋាន ដើម្បីជៀសវាងគ្រោះអគ្គិភ័យបង្កការខូចខាតទ្រព្យសម្បត្តិ៕

ទិដ្ឋភាពក្រោយឆេះ

សំណង់ដែលខូចខាត

អត្ថបទ៖ រដ្ឋា

administrator

Related Articles