ឃាត់ខ្លួនជនសង្ស័យ០២នាក់ គាស់បន្ទប់លួចម៉ូតូនៅស្រុកស្វាយទាប បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង

ឃាត់ខ្លួនជនសង្ស័យ០២នាក់ គាស់បន្ទប់លួចម៉ូតូនៅស្រុកស្វាយទាប បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង

កម្លាំងនគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីគាស់បន្ទប់លួចម៉ូតូ នៅភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៤០នាទី។

រូបភាពជនសង្ស័យ

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានចុះស្រាវជ្រាវតាមដានមុខសញ្ញាជិះម៉ូតូគេចខ្លួនទិសដៅស្រុកចន្ទ្រា។

រហូតដល់វេលាម៉ោង ២២:០៥នាទី សមត្ថកិច្ចនៅចំណុចត្រួតពិនិត្យអាវុធជាតិផ្ទុះរបស់អធិការដ្ឋាននគរបាលស្រុកចន្ទ្រា បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ភេទប្រុស ដែលជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ និងជួញដូរគ្រឿងញៀន។

រូបភាពវត្ថុតាង

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់បន្ទប់លួចម៉ូតូមែន។ បច្ចុប្បន្ន ជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។

រូបភាពសមត្ថកិច្ច

ចំណែកវត្ថុតាង សមត្ថកិច្ចកំពុងបន្តនីតិវិធីប្រគល់ជូនម្ចាស់ដើមវិញ។ កម្លាំងនគរបាលក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានដែលបានចូលរួមសហការផ្តល់ព័ត៌មានបានឆាប់រហ័ស ដើម្បីឱ្យសមត្ថកិច្ចបង្ក្រាបបទល្មើសបានទាន់ពេលវេលា។

administrator

Related Articles