ដំណឹងជ្រុល! សមត្ថកិច្ចកម្ពុជា បណ្តេញជនជាតិថៃ ៦៣៥នាក់ ប្រតិបត្តិការអនឡាញខុសច្បាប់ រឹបអូសទូរស័ព្ទជិត ៥ពាន់គ្រឿង

ដំណឹងជ្រុល! សមត្ថកិច្ចកម្ពុជា បណ្តេញជនជាតិថៃ ៦៣៥នាក់ ប្រតិបត្តិការអនឡាញខុសច្បាប់ រឹបអូសទូរស័ព្ទជិត ៥ពាន់គ្រឿង

សមត្ថកិច្ចកម្ពុជា បានបណ្តេញជនជាតិថៃចំនួន ៦៣៥នាក់ ដែលពាក់ព័ន្ធនឹងការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់ និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ

ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានបំពេញបែបបទស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការសម្របសម្រួលសហការរវាងសមត្ថកិច្ចកម្ពុជា និងថៃ។ ចំណែកជនសង្ស័យចំនួន ៣០នាក់ កំពុងត្រូវបានរៀបចំអនុវត្តនីតិវិធីច្បាប់បន្តចំពោះបទល្មើសដែលបានប្រព្រឹត្ត។

វត្ថុតាងដកហូតបាន

គួរបញ្ជាក់ថា នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៦ កម្លាំងប្រតិបត្តិការចម្រុះរបស់កម្ពុជា ក្រោមការដឹកនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងមួយមានសណ្ឋានជាអគារខុនដូ នៅក្រុងប៉ោយប៉ែត។

អគារខុនដូដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការ

តាមលទ្ធផលបឋម អាជ្ញាធរកម្ពុជាបានរកឃើញវត្ថុតាងជាច្រើន រួមមាន៖ ទូរស័ព្ទដៃ ៤,៦៨៥គ្រឿង, Monitor ចំនួន ៤១៦គ្រឿង, និងឧបករណ៍ពាក់ព័ន្ធផ្សេងៗទៀត។ ការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិកក៏បានរកឃើញវេបសាយល្បែងអនឡាញជាច្រើន ដែលមានទិសដៅអតិថិជនទៅកាន់ប្រទេសថៃ។

វត្ថុតាងទូរស័ព្ទដៃ

សមត្ថកិច្ចកំពុងត្រួតពិនិត្យ

ប្រតិបត្តិការនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆ្លងដែន និងអាជីវកម្មអនឡាញខុសច្បាប់ ដែលប្រព្រឹត្តិទៅលើទឹកដីកម្ពុជា។

សមត្ថកិច្ចឃាត់ខ្លួន

វត្ថុតាងឧបករណ៍

សមត្ថកិច្ចកំពុងប្រតិបត្តិការ

ការបណ្តេញជនជាតិថៃទាំង ៦៣៥នាក់នេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងពង្រឹងសន្តិសុខក្នុងតំបន់។

វត្ថុតាងបន្ថែម

សមត្ថកិច្ចប្រតិបត្តិការ

ទិដ្ឋភាពប្រតិបត្តិការ

រូបភាពវត្ថុតាង

សមត្ថកិច្ចកំពុងអនុវត្តការងារ

administrator

Related Articles