សន្តិសុខសង្គម

សមត្ថកិច្ចខណ្ឌជលផលកំពង់ចាម បង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ២ករណី នៅស្រុកបាធាយ រឹបអូសឧបករណ៍ខុសច្បាប់ជាច្រើន!

កំពង់ចាម៖ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដោយមានការសម្របសម្រួលពីអាជ្ញាធរ និងកម្លាំងជំនាញមូលដ្ឋាន បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទ្រង់ទ្រាយធំចំនួន ២ ករណី ក្នុងភូមិសាស្ត្រស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។…

លោកមេឃុំក្រញូងសែនជ័យ បំភ្លឺរឿងកាយផ្លូវក្រុមហ៊ុន! តើពលរដ្ឋនៅតែបារម្ភ?

បន្ទាប់ពីមានការបែកធ្លាយសំឡេងរបស់លោកមេឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះថា បានកាយផ្ដាច់ផ្លូវមិនឲ្យប្រជាពលរដ្ឋឆ្លងកាត់ និងការប្រមូលទិញដីឱ្យទៅក្រុមហ៊ុន ត្រូវបានចែកចាយយកទៅផ្សព្វផ្សាយយ៉ាងផុលផុសនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាបណ្ដាញព័ត៌មានក្នុងស្រុកមួយចំនួន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនោះ ពេលនេះ លោក ជុំ ចន្ថា មេឃុំក្រញូងសែនជ័យ បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធជុំវិញការផ្សាយព័ត៌មានមួយចំនួន និងបណ្តាញ​សង្គម ដែលបានយកសម្លេងសន្ទនាផ្ទៃក្នុងចាស់ៗមកបង្ហោះបំភ្លៃការពិតនិងចោទប្រកាន់ថា បានឲ្យ​កាយផ្តាច់ផ្លូវមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល នោះមិនមែនជាការពិតនោះទេ។ ​ «ករណីកាយផ្លូវនេះកើតឡើង…

គ្រោះថ្នាក់! នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកំពុងតាមប្រមាញ់ក្រុមឆបោកបន្លំWing ដែលលួចលុយនិងស្នើសុំកម្ចី

ប្រយ័ត្ន! ទំព័រហ្វេសប៊ុកបោកប្រាស់ Wing កំពុងរងការស្រាវជ្រាវពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា! កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងបើកការស្រាវជ្រាវយ៉ាងក្តៅគគុកលើករណីបោកប្រាស់ដ៏គ្រោះថ្នាក់មួយ ដែលបង្កឡើងដោយទំព័រហ្វេសប៊ុកឈ្មោះ “ការគាំទ្រអតិថិជន”។ ទំព័រនេះបានប្រើល្បិចបង្ហោះផ្សព្វផ្សាយអំពីការបង្វិលរង្វង់សំណាងនៅធនាគារ Wing ដើម្បីទាក់ទាញអតិថិជនឱ្យបង្វិលកងចាប់យករង្វាន់ តែធាតុពិតជាការឆបោកដើម្បីលួចយកប្រាក់តែប៉ុណ្ណោះ។ ការបើកប្រតិបត្តិការស្រាវជ្រាវនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានរកឃើញទំព័រហ្វេសប៊ុក “ការគាំទ្រអតិថិជន” នេះកំពុងធ្វើសកម្មភាពបោកប្រាស់យ៉ាងសកម្ម ដោយប្រើល្បិចបង្វិលរង្វង់សំណាង Wing ដើម្បីទាក់ទាញជនរងគ្រោះ។ តាមការបញ្ជាក់ពីមន្ត្រីជំនាញ…

អាជ្ញាធរខណ្ឌឬស្សីកែវ ចាត់វិធានការ! ណែនាំការដ្ឋានសំណង់ និងរៀបចំសណ្ដាប់ធ្នាប់ផ្សារគីឡូម៉ែត្រលេខ៦

នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារការិយាល័យសាធារណៈការខណ្ឌឫស្សីកែវ សហការជាមួយអាជ្ញាធរសង្កាត់គីឡូម៉ែត្រលេខ៦ បានចុះត្រួតពិនិត្យ និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់ម្ចាស់ការដ្ឋានសំណង់មួយកន្លែង ឲ្យពង្រឹងការអនុវត្ត និងរក្សាសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ទាំងនៅខាងក្នុង និងជុំវិញការដ្ឋានឲ្យបានត្រឹមត្រូវ។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត លោក…