សន្តិសុខសង្គម

ជនបរទេស ១៤នាក់ពាក់ព័ន្ធការឆបោកតាមអនឡាញត្រូវឃាត់ខ្លួននៅបុរីកំបូលស៊ីធី

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វើប្រតិបត្តិការឃាត់ខ្លួនជនបរទេសចំនួន ១៤នាក់ ក្នុងនោះមានជនជាតិបង់ក្លាដេស ៥នាក់ និងប៉ាគីស្ថាន ៩នាក់ ដោយសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងការស្នាក់នៅខុសច្បាប់។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ នៅបុរីកំបូលស៊ីធី ផ្ទះលេខ៦២C ផ្លូវលេខ០២ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល…

អាវុធហត្ថភ្នំពេញបង្ក្រាបរថយន្ត-ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស

ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានបន្តប្រតិបត្តិការបង្ក្រាបយានជំនិះដែលកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស ដោយបានឃាត់រថយន្ត៣គ្រឿង និងម៉ូតូ១២គ្រឿងជាបន្តបន្ទាប់។ ការប្រតិបត្តិការនេះធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ខណ្ឌ៧មករា ខណ្ឌដូនពេញ និងខណ្ឌទួលគោក។ យានជំនិះទាំងនេះត្រូវបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជន បង្កឲ្យមានការភ័យខ្លាច និងសម្លេងរំខានដល់ប្រជាពលរដ្ឋ ព្រមទាំងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈលើដងផ្លូវ។ បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច…

អាជ្ញាធរច្បារអំពៅ និងកម្មករបេនឡាន រួមគ្នារៀបចំគំនូសចំណតរថយន្ត ដើម្បីបង្កើនសណ្តាប់ធ្នាប់ចរាចរណ៍

ភ្នំពេញ៖ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងការគ្រប់គ្រងចំណតរថយន្ត អាជ្ញាធរមូលដ្ឋានសង្កាត់ច្បារអំពៅទី២ បានចូលរួមជាមួយកម្មករបេនឡានផ្សារច្បារអំពៅ ក្នុងការរៀបចំគូសគំនូសសម្គាល់ចំណតសម្រាប់រថយន្តភ្ញៀវ។ លោក ឡោ សុផល អ្នកប្រចាំការនៅចំណតរថយន្តច្បារអំពៅ បានឲ្យដឹងថា៖ “ការគូសគំនូសនេះធ្វើឡើងតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ៣៦៩។ យើងធ្វើការជារៀងរាល់ថ្ងៃជាមួយកម្លាំងសន្តិសុខ ដើម្បីការពារកុំឲ្យមានការកកស្ទះចរាចរណ៍។” លោក យុិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានបញ្ជាក់ថា៖…

នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ២៧ នាក់ ពាក់ព័ន្ធបទល្មើសធ្ងន់ៗ ៨ ករណី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នគរបាលរាជធានីភ្នំពេញ បាននាំខ្លួនជនសង្ស័យចំនួន ២៧ នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសចំនួន ៨ ករណី មកបើកបង្ហាញមុខជាសាធារណៈ នៅស្នងការដ្ឋាននគរបាលរាជធានី។ ការបង្ហាញមុខនេះ បានធ្វើឡើងបន្ទាប់ពីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលខណ្ឌចំនួន ៥ បានបើកការស្រាវជ្រាវរយៈពេល ៣ ថ្ងៃ…

ចាប់ខ្លួនជនជាតិវៀតណាម ៣នាក់ ជួញដូរគ្រឿងញៀនជាង ១០គីឡូក្រាមនៅស្វាយរៀង

កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យជនជាតិវៀតណាម ៣នាក់ ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយនៅខេត្តស្វាយរៀង។ កាលពីថ្ងៃទី៣០ មីនា ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង សហការជាមួយនគរបាលក្រុងបាវិត បានធ្វើប្រតិបត្តិការនៅបន្ទប់ជួលមួយក្នុងភូមិបាវិតលើ។ ជនសង្ស័យទាំង ៣នាក់រួមមាន៖ ង្វៀង ហ្វឹកហ្វី (ប្រុស ៣០ឆ្នាំ), ង្វៀង ថេយី (ប្រុស ៣១ឆ្នាំ) និង…

បុរសភេទទី៣ត្រូវឃុំខ្លួនបណ្ដោះអាសន្ន ក្រោយបង្ហោះសារញុះញង់លើបណ្ដាញសង្គម

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេចឃុំខ្លួនបណ្ដោះអាសន្នចំពោះបុរសភេទទី៣ម្នាក់ ដែលត្រូវចោទប្រកាន់ពីបទបង្ហោះសារញុះញង់លើបណ្ដាញសង្គម។ លោក លឹម សុគន្ធារ៉ា ចៅក្រមស៉ើបសួរ បានចេញសេចក្ដីសម្រេចនៅថ្ងៃទី៣ មេសា ២០២៦ ដាក់ឃុំខ្លួន ប៉ែនភ័ក្រ សុរីធន់ (ហៅ គីម យ៉ាអែម) នៅពន្ធនាគារ PJ ដោយចោទប្រកាន់ចំនួន៣បទល្មើស។ ជនជាប់ចោទនេះត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣១…

ចាប់ខ្លួនបាន ៤នាក់ក្នុងប្រតិបត្តិការបង្ក្រាបជួញដូរគ្រឿងញៀននៅកៀនស្វាយ និងតាខ្មៅ

កម្លាំងសមត្ថកិច្ចជំនាញបានធ្វើប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យជួញដូរគ្រឿងញៀនយ៉ាងសកម្មចំនួន ៤នាក់ ក្នុងនោះមានស្រី១នាក់ កាលពីថ្ងៃទី៣០ និង៣១ មីនា ២០២៦។ លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាក់ថា ជនសង្ស័យទាំង ៤នាក់រួមមាន អឿន ជ័យរដ្ឋ (២១ឆ្នាំ), ង៉ិ ស្រីនិត (២២ឆ្នាំ),…

រដ្ឋដកអាជ្ញាបណ្ណកាស៊ីណូសៀងហៃរីហ្សត ឃាត់ខ្លួនជនបរទេស១០៧នាក់ ពាក់ព័ន្ធករណីឆបោកអនឡាញ

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ សៀងហៃ រីហ្សត នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង បន្ទាប់ពីរកឃើញសកម្មភាពពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កងកម្លាំងចម្រុះដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី០១ ខែមេសា ២០២៦ បានចុះឆែកឆេរទីតាំងកាស៊ីណូនៅឃុំសំរោង ស្រុកចន្ទ្រា។ កងកម្លាំងសមត្ថកិច្ចបានដកហូតឧបករណ៍ សម្ភារៈពាក់ព័ន្ធ និងឃាត់ខ្លួនជនបរទេសសរុបចំនួន១០៧នាក់ (ស្រី២៦នាក់) មាន៤សញ្ជាតិ…

រកឃើញក្រុមចិន១១នាក់ចាប់បង្ខាំងនារីវៀតណាម ទារប្រាក់ពីស្នាក់នៅព្រះសីហនុ

កម្លាំងនគរបាលព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបក្រុមចិនដែលចាប់បង្ខាំងនារីវៀតណាម និងជំរិតទារប្រាក់ ដោយឃាត់ខ្លួនជនសង្ស័យ១១នាក់ និងសង្គ្រោះជនរងគ្រោះ៣នាក់។ ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីបុរសវៀតណាមឈ្មោះ Phan Van Tien អាយុ២៣ឆ្នាំ ដែលរាយការណ៍ថា មិត្តស្រីរបស់គាត់ឈ្មោះ Lam Thi Nheu អាយុ២១ឆ្នាំ ត្រូវបានចាប់បង្ខាំងនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នៅថ្ងៃទី២៥…

សន្តិសុខយាមសាលាឯកជនធាក់កញ្ចក់រថយន្តពលរដ្ឋ ត្រូវនគរបាលអប់រំធ្វើកិច្ចសន្យា

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ ៧ មករា បានអញ្ជើញសន្តិសុខយាមម្នាក់មកធ្វើកិច្ចសន្យានិងអប់រំ ក្រោយគេឃើញវីដេអូរូបនេះធ្វើសកម្មភាពបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃលើផ្លូវសាធារណៈ។ ព្រឹត្តិការណ៍នេះកើតឡើងកាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ នៅកំណាត់ផ្លូវលេខ ២១៣ សង្កាត់វាលវង់ ខណ្ឌ ៧ មករា។ តាមវីដេអូដែលបានចាក់ផ្សាយនៅលើបណ្ដាញសង្គម ឃើញសន្តិសុខយាមនៅសាលារៀនឯកជនម្នាក់ បានធាក់កញ្ចក់រថយន្តដែលចតនៅលើចិញ្ចើមផ្លូវ។…