ឧទ្យានុរក្សព្រះវិហារស្ទាក់ចាប់រថយន្តដឹកឈើខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃ
ខេត្តព្រះវិហារ៖ កម្លាំងឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តព្រះវិហារ បានធ្វើប្រតិបត្តិការស្ទាក់ចាប់រថយន្តដឹកឈើខុសច្បាប់មួយគ្រឿង ក្នុងតំបន់ការពារធម្មជាតិ នៅថ្ងៃទី៣០ មីនា ២០២៦។ ប្រតិបត្តិការនេះដឹកនាំដោយលោក នៅ ប្រុស អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប រួមជាមួយមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការក្បាលដំរី។ ការស្ទាក់ចាប់ធ្វើឡើងនៅចំណុចនិយាមកា (៥៣៦៧០៦-១៥៦១១៣៨) ក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត។ សមត្ថកិច្ចបានដកហូតវត្ថុតាងបទល្មើសរួមមាន៖ រថយន្តម៉ាក Highlander…
