សន្តិសុខសង្គម

អាជ្ញាធរចាប់ជនបរទេស ១៧ នាក់ ពាក់ព័ន្ធការឆបោកអនឡាញនៅសង្កាត់វាលស្បូវ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការបង្ក្រាបយ៉ាងធំនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដោយឃាត់ខ្លួនជនបរទេសចំនួន ១៧ នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។…

ជនបរទេសលោតសម្លាប់ខ្លួនពីអគារអាផាតមិននៅបឹងកេងកង

ភ្នំពេញ៖ ករណីលោតសម្លាប់ខ្លួនរបស់ជនបរទេសម្នាក់ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅអាផាតមិន Bellavita ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ តាមការបញ្ជាក់ពីពលរដ្ឋម្នាក់ដែលជាអ្នកលក់កាហ្វេនៅក្បែរនោះ បានឱ្យដឹងថា នៅវេលាម៉ោងប្រហែល ៦ព្រឹក គាត់បានដើរយកកាហ្វេឱ្យភ្ញៀវ ហើយបានប្រទះឃើញសពបុរសជនជាតិបរទេសម្នាក់ ស្លៀកកន្សែង ស្លាប់ក្បែរម៉ាស៊ីនភ្លើងរបស់អគារអាផាតមិន។ ប្រជាពលរដ្ឋបានទំនាក់ទំនងទៅកាន់មន្ត្រីមូលដ្ឋានភ្លាម ដើម្បីអន្តរាគមន៍។…

ស្វាយរៀង៖ កម្លាំងសមត្ថកិច្ចឃាត់ជនសង្ស័យ៥នាក់ ដកហូតគ្រឿងញៀន៤៤គីឡូ និងអាវុធខ្លី៤ដើម

កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើប្រតិបត្តិការបង្រ្កាបយ៉ាងធំ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងដកហូតគ្រឿងញៀនជាង៤៤គីឡូក្រាម រួមជាមួយអាវុធខ្លី៤ដើម។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក ឡាយ ជយងហេង ព្រះរាជអាជ្ញារង។ ជនសង្ស័យទាំង៥នាក់មានជនជាតិវៀតណាម៤នាក់ និងជនជាតិចិនម្នាក់ ដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។ ពួកគេត្រូវបានចោទប្រកាន់ពីបទជួញដូរ រក្សាទុក…

ទូកស្មាច់លិចកណ្ដាលទន្លេភ្នំពេញ ស្លាប់៣នាក់ បាត់ខ្លួន៥នាក់

ភ្នំពេញ៖ ករណីលិចទូកស្មាច់នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ បានបណ្ដាលឱ្យមានជនរងគ្រោះសរុប ១៤នាក់ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ តាមការបញ្ជាក់ពីលោក ជួន ឧត្តម នាយប៉ុស្តិ៍នរគបាលរដ្ឋបាលកោះដាច់ ករណីនេះកើតឡើងនៅម៉ោង ១០:៣០នាទីព្រឹក នៅចំណុចកណ្ដាលទន្លេ ភូមិក្បាលកោះ។ ទូកស្មាច់ដែលដឹកអ្នកដំណើរ ១៤នាក់ បានលិចដោយសារដឹកធ្ងន់ពេក។ លទ្ធផលបច្ចុប្បន្ន៖…

ក្រុមម្តាយកូនចូលលួចលុយផ្ទះលក់ទំនិញ ត្រូវចាប់ខ្លួនជាប់គ្រឿងតាងរាប់លានរៀលនៅបាត់ដំបង

កម្លាំងសមត្ថកិច្ចជំនាញនៃអធិការក្រុងបាត់ដំបង បានចាប់ខ្លួនក្រុមជនសង្ស័យចាស់ក្មេងមួយក្រុម ដែលបានបន្លំចូលលួចលុយក្នុងផ្ទះប្រជាពលរដ្ឋ និងយកគ្រឿងអលង្ការមួយចំនួន មានតម្លៃសរុបជិត ៥០០ លានរៀល។ បើតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ច កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ មានករណីបន្លំចូលលួចលុយនៅផ្ទះអ្នកលក់ដូរសម្លៀកបំពាក់បោះដុំមួយកន្លែង នៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ មន្ត្រីជំនាញបានធ្វើការស្រាវជ្រាវ និងកំណត់ទៅលើមុខសញ្ញាកញ្ញាវ័យក្មេងៗ ដែលពួកនាងធ្លាប់ដើរចូលផ្ទះគេកន្លងមក។ លោកសមត្ថកិច្ចបានបញ្ជាក់ថា…

រកឃើញសពទាំង៨នាក់ពីករណីលិចទូកស្មាច់នៅកោះដាច់ បញ្ជាក់ជនរងគ្រោះសរុប១៣នាក់

ភ្នំពេញ៖ កម្លាំងអាជ្ញាធរបានរកឃើញសពជនរងគ្រោះទាំង៨នាក់ពីករណីលិចទូកស្មាច់នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ដោយការស្វែងរកបានបញ្ចប់ជាផ្លូវការនៅម៉ោង៨ព្រឹកថ្ងៃនេះ។ លោក ជួន ឧត្តម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះដាច់ បានបញ្ជាក់ថា នៅលើទូកស្មាច់ដែលលិចនោះមានមនុស្សចំនួន១៣នាក់ ក្នុងនោះមានស្រី៧នាក់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១០:៣០ព្រឹកថ្ងៃទី២៣ មីនា ២០២៦ ក្នុងភូមិក្បាលកោះ។ ក្នុងចំណោមជនរងគ្រោះទាំង១៣នាក់ មាន៥នាក់ត្រូវបានជួយសង្គ្រោះបានទាន់ពេលវេលា រីឯ៨នាក់ទៀតបានស្លាប់ក្នុងហេតុការណ៍នេះ។ មូលហេតុបណ្ដាលមកពីទូកស្មាច់មានសភាពតូច ហើយដឹកធ្ងន់ខ្លាំងពេក…

ជ្រោយចង្វារ៖ បង្ក្រាបបទល្មើសឆបោកអនឡាញ ឃាត់ខ្លួនជនជាតិចិន១៥នាក់ រកឃើញទូរសព្ទ៤៣គ្រឿង

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៤ករណី នៅក្នុងបុរីអ័រគីដេ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី២៤ មីនា ២០២៦។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនសរុបចំនួន១៥នាក់ និងដកហូតវត្ថុតាងរួមមាន៖ ទូរសព្ទដៃសរុបចំនួន ៤៣គ្រឿង កុំព្យូទ័រយួរដៃចំនួន ៥គ្រឿង រថយន្តម៉ាក GAC…

ចាប់ខ្លួនយុវជន១២នាក់ ពាក់ព័ន្ធកាប់វាយប្លន់ និងបង្ហោះម៉ូតូនៅភ្នំពេញ

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យចំនួន ១២នាក់ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទឧក្រិដ្ឋចំនួន ៣ករណី កាលពីថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៦។ លោកវរសេនីយ៍ឯក ម៉ម សាវន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា ជនសង្ស័យទាំងនេះបានប្រព្រឹត្តបទល្មើសចំនួន ៣ករណី៖ ១. ករណីលួចមានស្ថានទម្ងន់ទោស (កាប់និងវាយប្លន់យកម៉ូតូ) នៅវាលស្រែ១០០…

អាជ្ញាធរខណ្ឌដូនពេញ រៀបចំសណ្តាប់ធ្នាប់ផ្លូវសម្រាប់ភ្ញៀវទេសចរណ៍ថ្មើរជើង

ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ បានចាប់ផ្តើមដំណើរការរៀបចំសណ្តាប់ធ្នាប់តាមបណ្តាផ្លូវសំខាន់ៗ ចំនួន ៤ខ្សែ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងសម្រួលដល់ភ្ញៀវទេសចរណ៍ដែលថ្មើរជើងឆ្លងកាត់តំបន់មាត់ទន្លេ។ នៅព្រឹកថ្ងៃទី២៤ មីនា ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយលោក កៅ សារ៉ាវុធ អភិបាលរង បានចុះត្រួតពិនិត្យរដ្ឋបាលតាមមូលដ្ឋានអាជីវកម្ម និងរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈនៅតាមបណ្តោយផ្លូវលេខ១១០, ១១៨, ១៣០ និង១៣៦។…

សពស្រី២នាក់ទៀតត្រូវរកឃើញក្រោយករណីលិចទូកនៅកោះដាច់ សរុបស្លាប់៥នាក់

ភ្នំពេញ៖ កម្លាំងអាជ្ញាធរបានរកឃើញសពស្រី២នាក់បន្ថែមទៀតក្នុងករណីលិចទូកនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ នៅរសៀលថ្ងៃទី២៤ មីនា ឆ្នាំ២០២៦។ លោក ជួន ឧត្តម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះដាច់ បានបញ្ជាក់ថា សពទាំងពីរជាស្រី ដោយម្នាក់មានវ័យចំណាស់ និងម្នាក់ទៀតវ័យក្មេង។ ការរកឃើញនេះបានធ្វើឡើងបន្ទាប់ពីការស្វែងរកយ៉ាងអត់ធ្មត់របស់កម្លាំងអាជ្ញាធរចម្រុះ។ គួររំលឹកថា កាលពីថ្ងៃទី២៣ មីនា ទូកមួយគ្រឿងបានលិចនៅកណ្ដាលទន្លេក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់…