អាសន្ន! ក្នុង៧ថ្ងៃ អគ្គិភ័យឆាបឆេះ៨ករណី នៅរាជធានី-ខេត្ត៨
រាជធានីភ្នំពេញ៖ ក្នុងរយៈពេលតែ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ប្រទេសកម្ពុជាកំពុងប្រឈមនឹងគ្រោះអគ្គិភ័យដ៏ធ្ងន់ធ្ងរ ដោយមានអគ្គិភ័យឆាបឆេះចំនួន៨ករណីកើតឡើងនៅទូទាំងប្រទេស។ យោងតាមរបាយការណ៍ពីក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនេះបានបណ្តាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋចំនួន៧ខ្នង បន្ទប់២បន្ទប់ ព្រៃ១កន្លែង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនធំ។ ករណីអគ្គិភ័យទាំង៨នេះបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៨ រួមមាន៖ ស្ទឹងត្រែង បន្ទាយមានជ័យ សៀមរាប ត្បូងឃ្មុំ…
