ត្រាំគោរពសពទាហានអាមេរិក ប៉ុន្តែអះអាងសង្គ្រាមអ៊ីរ៉ង់ដំណើរការល្អ
ភ្នំពេញ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែងការគោរពចំពោះសពទាហានអាមេរិកដែលស្លាប់ក្នុងសង្គ្រាមអ៊ីរ៉ង់ ប៉ុន្តែអះអាងថា ប្រតិបត្តិការយោធាកំពុងដំណើរការទៅយ៉ាងល្អ។ កងទ័ពអាមេរិកប្រកាសនាថ្ងៃទី៨ មីនា ថា ទាហានអាមេរិកទី៧បានត្រូវស្លាប់ក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ដោយទាហាននោះស្លាប់មកពីរបួសធ្ងន់ពេក ពេលអ៊ីរ៉ង់វាយប្រហារលើអារ៉ាប៊ីសាអូឌីត កាលពីដើមខែមីនា។ តាមបណ្ដាញសង្គម ទីបញ្ជាការដ្ឋានកណ្ដាលកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ាសរសេរថា ទាហានអាមេរិកថ្មីដែលស្លាប់នោះ គឺក្រោយពីរងរបួសធ្ងន់ ក្នុងការវាយប្រហារដំបូងៗរបស់អ៊ីរ៉ង់ក្នុងតំបន់។…
