សារមន្ទីរជាតិអង្គរ៖ ១៨ឆ្នាំនៃកិច្ចការអភិរក្ស និងផ្សព្វផ្សាយកេរដំណែលវប្បធម៌ខ្មែរ
ខេត្តសៀមរាប៖ សារមន្ទីរជាតិអង្គរ បានប្រារព្ធខួប ១៨ឆ្នាំ នៃការបង្កើតឡើង ដែលបន្តបេសកកម្មយ៉ាងសំខាន់ក្នុងការអភិរក្ស និងផ្សព្វផ្សាយកេរដំណែលវប្បធម៌ដ៏សម្បូរបែបនៃអាណាចក្រខ្មែរ។ នេះបើយោងតាមការឱ្យដឹងពីមន្ទីរព័ត៌មានខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ គិតមកដល់ពេលនេះ សារមន្ទីរជាតិអង្គរនៅខេត្តសៀមរាប បានដំណើរការអស់រយៈពេល១៨ឆ្នាំហើយ។ ខ្លួនបានដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែជាកន្លែងតាំងពិព័រណ៍ប៉ុណ្ណោះទេ ថែមទាំងជាវិទ្យាស្ថានសិក្សាដ៏មានតម្លៃសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ សារមន្ទីរនេះបានផ្តោតលើការតាំងពិព័រណ៍ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា។…
