ខេត្តស្ទឹងត្រែងចាប់ដៃជាមួយមន្ត្រីជំនាញ ត្រួតពិនិត្យតម្លៃប្រេង និងទប់ស្កាត់ការឆ្លៀតឱកាសដំឡើងថ្លៃ
ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែងបានចេញសេចក្តីណែនាំយ៉ាងម៉ឺងម៉ាត់ស្តីពីការអនុវត្តវិធានការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ប្រេងឥន្ធនៈ និងការការពារសុវត្ថិភាពអ្នកប្រើប្រាស់ ដើម្បីធានាឱ្យបាននូវស្ថិរភាពតម្លៃទីផ្សារ និងសណ្តាប់ធ្នាប់ក្នុងខេត្ត។ លោក សរ សុពុត្រា អភិបាលខេត្ត ក៏បានបញ្ជាឱ្យមន្ត្រីជំនាញចុះត្រួតពិនិត្យតាមស្ថានីយផ្ទាល់ ដើម្បីបង្ការការតម្លើងថ្លៃខុសប្រក្រតីដែលផ្ទុយពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។ យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលខេត្តបានដាក់ចេញនូវណែនាំសំខាន់ៗចំនួន ៣ ចំណុចដូចខាងក្រោម៖ ១-ការពង្រឹងការផ្សព្វផ្សាយ និងការអនុវត្តច្បាប់មន្ទីរ-អង្គភាពជំនាញ រួមជាមួយអាជ្ញាធរក្រុង ស្រុក ត្រូវចុះអប់រំ…
