អាមេរិក-ជប៉ុនបើកសមយុទ្ធអាកាសរួម បង្ហាញសាច់ដុំទប់ទល់ចិន-រុស្ស៊ី
តូក្យូ – ក្នុងពេលដែលភាពតានតឹងក្នុងតំបន់កំពុងកើនឡើងខ្លាំង កងទ័ពអាកាសអាមេរិក និងជប៉ុន បានបើកធ្វើសមយុទ្ធអាកាសរួមគ្នានៅថ្ងៃទី១១ ធ្នូ ដោយមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 របស់អាមេរិក និងយន្តហោះប្រដេញជប៉ុន។ សកម្មភាពយោធានេះមកក្រោយពីកងយន្តហោះយោធាចិន និងរុស្ស៊ី បានហោះល្បាតរួមគ្នានៅជុំវិញប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលបង្កើនភាពតានតឹងក្នុងតំបន់។ យន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន២គ្រឿង និងយន្តហោះប្រដេញជប៉ុន៦គ្រឿង…
