ជីវិត និងសង្គម

អាការ​ខ្សោយបេះដូង៖ កុំ​ធ្វេសប្រហែស! តាមដាន​សញ្ញា​គ្រោះថ្នាក់​ទាំងនេះ​លើ​បេះដូង​អ្នក

ពាក្យ​ថា​ខ្សោយបេះដូង​មិនមែន​មាន​ន័យ​ថា បេះដូង​អ្នក​ឈប់​លោត​នោះ​ទេ ។ វា​គ្រាន់តែ​មិន​ធ្វើការ​បាន​ល្អ​ដូច​អ្វី​ដែល​វា​ត្រូវធ្វើ​ប៉ុណ្ណោះ ។ វា​អាច​កើតឡើង​នៅ​ពេល​ដែល​បេះដូង​មិន​អាច​ច្របាច់​ឈាម និង​អុក​ស៊ី​សែន​ទៅ​ចិញ្ចឹម​ឈាម​បាន​គ្រប់គ្រាន់ ។ វា​ប្រហែលជា​កើតឡើង​ដោយសារ​តែ​សាច់ដុំ​បេះដូង​ចុះ​ខ្សោយ ប៉ុន្តែ​វា​ក៏​មានរឿង​ច្រើន​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​បេះដូង​ធ្វើការ​មិន​បាន​ល្អ​ដែរ ។ បេះដូង​អាច​ចាប់ផ្តើម​ចុះ​ខ្សោយ​ទៅ​តាម​អាយុ ប៉ុន្តែ​បញ្ហា​នេះ​ក៏​អាច​កើតឡើង​លើ​មនុស្ស​វ័យក្មេង​ដែរ ។ មនុស្ស​ភាគច្រើន​ដែល​មាន​ជំងឺ​នេះ​គឺ​មាន​បញ្ហា​ណាមួយ​មុន​ដូច​ជា សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជំងឺ​សរសៃឈាម​បេះដូង គាំងបេះដូង បេះដូង​ខូច​ពី​កំណើត ឬ​ជំងឺ​ណាមួយ​ដែល​ប៉ះពាល់​ទៅ​លើ​សាច់ដុំ​ច្របាច់​ឈាម​របស់​បេះដូង​។ ជំងឺ​សួត​ក៏​អាច​នាំ​ឲ្យ​ខ្សោយបេះដូង​បាន​ដែរ…

ទិវាបរិស្ថាន ២០២៥៖ ព្រះមហាក្សត្រ​សីហមុនី​មាន​ព្រះរាជបន្ទូល​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រួមគ្នា​ប្រយុទ្ធ​បំពុល​ប្លាស្ទិក

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ព្រះរាជ​បន្ទូល​ថា ប្រធានបទ «​ប្រយុទ្ធ​ប្រឆាំងការ​បំពុល​ដោយ​ប្លា​ស្ទិ​ក​»​សម្រាប់​ទិវា​បរិស្ថាន​ឆ្នាំ​២០២៥​នេះ គឺជា​ការ​ក្រើនរំឭក និង​ការ​អំពាវនាវ​មួយ សម្រាប់​យើង​ទាំងអស់​គ្នា​ឱ្យ​រួម​គ្នា​ធ្វើ​សកម្មភាព​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ។ មាន​ព្រះរាជ​បន្ទូល​របស់​ព្រះមហាក្សត្រ​ក្នុង​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ក្រោម​ប្រធានបទ​៖ «​ប្រយុទ្ធ​ប្រឆាំង​ការ​បំពុល​ដោយ​ប្លា​ស្ទិ​ក (Beat…

ត្រៀមព្រះរាជពិធីទិវាបរិស្ថានជាតិ៖ លោក ឃួង ស្រេង និង សម្តេច គុយ សុផល ចុះពិនិត្យទីតាំងពហុកីឡាដ្ឋានមរតកតេជោ មុនព្រះរាជាធិបតីភាពព្រះមហាក្សត្រ

រាជធានីភ្នំពេញ​ ៖ លោក ​ឃួ​ង ស្រេង អភិបាល ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ នា​រសៀល​ថ្ងៃ​ទី​០៤ មិថុនា​នេះ ​បាន​អញ្ជើញ​អមដំណើរសម្តេច​មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ ក្រសួងព្រះបរមរាជវាំង​ ចុះ​ពិនិត្យ​ទីតាំង​នៅ​ពហុ​កីឡាដ្ឋាន មរ​ត​ជាតិ​តេ​ជោ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ…

ព្រែកជីកហ្វូណនតេជោ: អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណប្រជាពលរដ្ឋគាំទ្រគម្រោងប្រវត្តិសាស្ត្រ ដើម្បីឯករាជ្យផ្លូវទឹក និងជំរុញសេដ្ឋកិច្ចជាតិ

ខេត្តកណ្តាល​ ៖ ថ្លែង​នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ដែល​មាន​ក្បាល ដី​ពាក់ព័ន្ធ​ជាមួយ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដោយ​មានការ​ចូលរួម​ពី​ក្រុមការងារ​អន្តរក្រសួង នៅ​បរិវេណ​វត្ត​ព្រែក​ពោធិ៍ ក្នុង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៥ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ក្នុង​នាម​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្តកណ្ដាល សូម​ថ្លែងអំណរគុណ​នូវ​ទឹកចិត្ត​ដ៏​ប្រពៃ​ថ្លៃថ្លា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់…

បាក់​ច្រាំង​ទន្លេ​ព្រៃវែង៖ ផ្ទះ​បាយ​និង​បន្ទប់ទឹក​ពលរដ្ឋ​២​គ្រួសារ​រលំ​កណ្ដាល​យប់ ខូចខាត​ទ្រព្យសម្បត្តិ តែ​គ្មាន​គ្រោះថ្នាក់​ដល់​មនុស្ស

ខេត្ត​ព្រៃវែង ៖ ផ្ទះបាយ​ចំនួន 2 និង​បន្ទប់ទឹក​ចំនួន 2 បានរ​លំបាក់​ចូល​ទៅ​ក្នុង​ទឹក ដោយសារ​តែ​ការ​បាក់​ច្រាំង​ទន្លេ នៅ​វេលា​យប់​កណ្ដាល​អា​ធ្រា​ត្រ​ក្នុង​ពេល​ដែល​មនុស្ស​ម្នា​កំពុង​ដេក​លង់លក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​ការពារ​វេលា​ម៉ោង​មួយ​យប់​ថ្ងៃ​ទី 1 ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី 2 មិថុនា ត្រង់​ចំណុច​ក្បែ​វត្ត​ព្រែក​រាំង ស្ថិត​ក្នុងភូមិ​ព្រែក​រាំង​ឃុំ​បន្លិច​ប្រាសាទ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រោះ​ធម្មជាតិ​នេះ…

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ តម្លៃកសិផល ត្រូវធានា​តុល្យភាពរវាងកសិករ និងអ្នកទិញ ដើម្បីលើកកម្ពស់ជីវភាព!

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់​ថា ការ​ដោះស្រាយ​បញ្ហា​តម្លៃ​កសិផល​រវាង​អ្នក​ដាំ​ដុះ និង​អ្នកទិញ​ហូប ជា​ចំណោទបញ្ហា​មួយ ដែល​រាជរដ្ឋាភិបាល​ត្រូវ​តែ​គិតគូរ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យ​មាន​ភាពល្អ​ប្រសើរ ។ ក្នុង​បទ​អន្តរាគមន៍ មុន​បិទ​បញ្ចប់​សមាជ រដ្ឋសភា ព្រឹទ្ធសភា នា​ល្ងាច​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៥…

ហែកគុកទ្រង់ទ្រាយធំ៖ ប៉ាគីស្ថានកំពុងតាមប្រមាញ់អ្នកទោសជាង២០០នាក់នៅការ៉ាជី ក្រោយរញ្ជួយដី

ទី​ក្រុង​ឥស្លាម​ម៉ា​បាត៖ ​មាន​ករណី​​អ្នក​ទោស​ជាង​២​រយ​នាក់​រត់​​ចេញ​ពី​ពន្ធនា​គារ​​នៃ​ទី​ក្រុង​ការ៉ាជី ប្រទេស​ប៉ាគី​ស្ថាន​​​​​។ សាក្សី​និយាយ​ថា​អ្នក​ទោស​ទាំង​នោះ​​មាន​ឱកាស​រត់​ចេញ​ពី​គុក​បន្ទាប់​ពី​មាន​គ្រោះ​រញ្ជួយ​ដី​កើត​ឡើង​ជា​បន្ត​បន្ទាប់​។ ដូច្នេះ អនុ​រក្ស​ពន្ធនា​គារ​មើល​ស្ថាន​ការណ៍​មិន​ស្រួល​ក៏​អនុ​ញ្ញាត​ឱ្យ​អ្នក​ទោស​ដើរ​ចេញ​ដោយ​សេរី​ពី​បន្ទប់​ឃុំ​ឃាំង​។ ប៉ុន្តែ​មិន​មែន​មាន​ន័យថា​ដោះ​លែង​ពួក​គេ​ឱ្យ​មាន​សេរី​ភាព​នោះ​ទេ​។​ អ្នក​ទោស​រាប់​រយ​នាក់​ត្រូវ​គេ​អនុញ្ញាត​ឱ្យ​ស្នាក់​នៅ​មួយ​ដុំ​នៅ​ក្នុង​បរិវេណ​ពន្ធ​នា​គារ​។ អគ្គ​នាយក​ដ្ឋាន​ពន្ធ​នា​គារ​ប៉ាគី​ស្ថាន​ប្រាប់​ថា​ស្ថាន​ភាព​នៅ​ពេល​នោះ​មាន​ភាព​រញ៉េ​រញ៉ៃ​មែន​ទែន​ដោយ​សារ​ក្រុម​អ្នក​ទោស​មាន​ចំនួន​ច្រើន​ពេក​។ ពេល​នោះ​ជា​ពេល​យប់​ទៅ​ទៀត​។ ​ដូច្នេះ​ពិបាក​គ្រប់​គ្រង​បំផុត​។ នាយក​ដ្ឋាន​ប្រាប់​ថា​យើង​គ្មាន​កម្លាំង​គ្រប់​គ្រាន់​ដើម្បី​គ្រប់​គ្រង​អ្នក​ទោស​ទាំង​នោះ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​នោះ​ទេ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី នាយក​ដ្ឋាន​ខាង​លើ​​ប្រាប់​ថា​​នៅ​ទី​នេះ​គ្មាន​​អ្នក​ទោស​​លំដាប់​ខ្ពស់​, អ្នក​ទោស​បរទេស និង​អ្នក​ទោស​ជន​ជាតិ​ឥណ្ឌា​ទេ​។ នៅ​ទី​នេះ​ភាគ​ច្រើន​ជា​អ្នក​ទោស​ស្រាល​ៗ​ដែល​ប្រព្រឹត្ត​បទ​ល្មើស​តូច​ៗ​​។ ករណី​អ្នក​ទោស​ហែក​គុក​លើក​នេះ​មាន​ចំនួន​ច្រើន​មិន​ធ្លាប់​​មាន​នៅ​​​​ប្រទេស​ប៉ាគី​ស្ថាន​។ ករណី​នេះ​កើត​ឡើង​មុន​យប់​ថ្ងៃ​ចន្ទ​បន្តិច​ និង​បង្ក​បញ្ហា​​ភាព​ជ្រួល​ច្រ​បល់​រហូត​ដល់​ថ្ងៃ​អង្គារ​។…

អត្ថប្រយោជន៍ស្រាបៀរ: ការ​ទទួលទាន​ស្រា​បៀរ​តិច​ៗ អាច​ជួយ​ដល់​សុខភាព​បាន​ពិត​មែន

ការ​ទទួលទាន​គ្រឿង​ស្រវឹង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទម្លាប់​មិនល្អ​សម្រាប់​សុខភាព​។ ជា​ការ​ពិត​ណាស់ ការ​ទទួលទាន​វា​ច្រើន​គឺ​មិនល្អ​ទេ តែ​សម្រាប់​អ្នក​ដែល​ទទួលទាន​វា​តិច​ៗ​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​វា​។ ថ្ងៃនេះ អ្នក​នឹង​បាន​ស្គាល់​ពី​អត្ថប្រយោជន៍​របស់​ស្រា​បៀរ​ទៅ​លើ​សុខភាព​របស់​អ្នក​។ ១. ជួយ​ដល់​ការ​រំលាយ​អាហារស្រា​បៀរ ជា​ពិសេស​ស្រា​បៀរ​ប្រភេទ​ទឹកខ្មៅ មាន​ជាតិ​សរសៃ​រលាយ​រហូត​ដល់​មួយ​ក្រាម​នៅ​ក្នុង​កែវ​នីមួយ​២ ដែល​នេះ​គឺ​ខុស​គ្នា​ពី​ស្រា ព្រោះថា​ស្រា​មិន​មាន​ផ្ទុក​សារធាតុ​សរសៃ​ឡើយ​។ ជាតិ​សរសៃ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​សម្រួល​ដល់​ពោះវៀន និង​ទប់ស្កាត់​បញ្ហា​ក្រពះ​ពោះវៀន​និង​ទល់លាមក​ជាដើម​។ ២. ជួយ​ដល់​សុខភាព​តម្រងនោមការ​សិក្សា​មួយ​របស់​ហ្វាំ​ង​ឡង់ បាន​ចាត់​ទុក​ស្រា​បៀរ​ល្អ​ក្នុង​ចំណោម​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ដទៃ​ទៀត ដោយ​រក​ឃើញ​ថា វា​ល្អ​សម្រាប់​តម្រងនោម​របស់​អ្នក​។ ការ​ពិត​ស្រា​បៀរ​មួយ​ដប​ដែល​អ្នក​ផឹក​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​គ្រួ​ស​ក្នុង​តម្រងនោម…

សោកនាដកម្មលង់ទឹក៖ ក្មេងស្រីពីរនាក់បាត់ខ្លួន ឪពុកចេញពីកាប់អុសរកឃើញសពក្នុងរណ្តៅដីយ៉ាងរន្ធត់នៅព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ក្មេង​ស្រី​អាយុ​ទើបតែ​៨​ឆ្នាំ​ចំនួន​០២​នាក់​ត្រូវជា​ជីដូនមួយ​នឹង​គ្នា​បាន​លង់ទឹក​ស្លាប់​ក្នុង​ស្រះ​ទឹក​រណ្តៅ​ដី មួយ​កន្លែង ខណៈ​ពេល​ក្មេង​ស្រី​ទាំង​២​តាម​ឪពុក​ទៅ​កាប់​អុស​ក្បែរ​កន្លែង​កើតហេតុ​។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​០៣.​មិថុនា​.២០២៥ វេលា​ម៉ោង​០៣​និង​០០​នាទី រសៀលនៅ​ចំណុច​ស្រះ​ទឹក​រណ្ដៅ​ដី​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ចុង​អូរ ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ តាម​សមត្តិ​កិច្ច​បាន​ឲ​ដឹង​ថា ក្នេ​ង​ស្រី​រង​គ្រោះ ក្នុងនោះ​ម្នាក់​ឈ្មោះ នួន សុធា​រ៉ា ភេទ…

កំពង់ធំ៖ កងកម្លាំង​យោធា​ត្រៀមខ្លួន​ពេញលេញ​អនុវត្ត​បទបញ្ជា​ការពារ​ជាតិ

ខេត្តកំពង់ធំ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ដាក់​បទបញ្ជា​ដល់​នាយទាហាន នាយទាហានរង និង​ពល​ទាហាន នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ត្រូវ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ ដើម្បី​អនុវត្ត​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ​នៃ​កង​យោ​ពល​ខេមរភូមិន្ទ និង​​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពង់ធំ ក្នុង​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​កម្ពុជា ដែល​ការ​ប្រគល់​បទបញ្ជា​នេះ​…