អាជ្ញាធរស្ទាក់ចាប់បានជនសង្ស័យ ២នាក់ក្រោយប្លន់ម៉ូតូរត់គេចខ្លួនតាមផ្លូវជាតិលេខ៥
ខេត្តកំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានស្ទាក់ចាប់បានជនសង្ស័យចំនួន ២នាក់ នៅវេលាម៉ោង ៨:២០នាទីយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៥០ និង៥១ ក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច មុនកើតហេតុ បានទទួលព័ត៌មានថា មានករណីកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេរ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង ១.អេហ្វ…
