ជីវិត និងសង្គម

ត្រាំដាក់ឱសានវាទ៤៨ម៉ោងទៅអ៊ីរ៉ង់៖ បើកច្រកសមុទ្រហើមូស ឬកម្ទេចហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស

សង្គ្រាមអ៊ីរ៉ង់៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានដាក់ឱសានវាទថ្មីទុកពេល៤៨ម៉ោង ឲ្យអ៊ីរ៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ឬបើកច្រកសមុទ្រហើមូស បើមិនដូច្នេះទេ នឹងកម្ទេចអ៊ីរ៉ង់ឲ្យហ្មត់។ រួចនាថ្ងៃទី៥ មេសា លោកត្រាំចេញការគំរាមយ៉ាងខ្លាំងទៀត ប្រឆាំងអ៊ីរ៉ង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធប្រទេសនេះ ប្រសិនបើមិនបើកច្រកសមុទ្រហើមូសមុនពេលផុតឱសានវាទរបស់លោកត្រឹមថ្ងៃទី៧ មេសា ទេនោះ។ ជាការផ្គើនវិញ អ៊ីរ៉ង់បានវាយប្រហារបណ្ដាហេដ្ឋារចនាសម្ព័ន្ធ ក្នុងបណ្ដាប្រទេសអារ៉ាប់ជិតខាងជាសម្ព័ន្ធមិត្តអាមេរិក ហើយគំរាមរិតត្បិតច្រកសមុទ្រមួយទៀតក្នុងតំបន់ ដែលមាននាវាឆ្លងកាត់ច្រើនដែរគឺច្រកសមុទ្រ…

កម្ពុជាបន្តបណ្តេញជនជាតិចិន ១៥៣ នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ

រាជធានីភ្នំពេញ – អាជ្ញាធរអន្តោប្រវេសន៍កម្ពុជាបានបណ្តេញជនជាតិចិនចំនួន ១៥៣ នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងការលួចស្នាក់នៅធ្វើការងារខុសច្បាប់ ឱ្យវិលត្រឡប់ទៅប្រទេសវិញ។ ប្រភពព័ត៌មានបានបញ្ជាក់ថា នៅយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរអន្តោប្រវេសន៍បានអនុវត្តតាមអនុសាសន៍របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយសហការជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា ដើម្បីបណ្តេញជនជាតិចិនទាំងនេះតាមរយៈយន្តហោះពិសេសពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ។ ក្នុងចំណោមជនជាតិចិនទាំង ១៥៣…

ស៊ែរប៊ីបង្ក្រាបគម្រោងបំផ្លិចបំផ្លាញបំពង់ឧស្ម័នរុស្ស៊ី៖ រកឃើញគ្រឿងផ្ទុះធំៗក្បែរខ្សែចម្លង Balkan Stream

ប្រទេសស៊ែរប៊ី៖ អាជ្ញាធរស៊ែរប៊ីបានរកឃើញថង់ស្ពាយដាក់គ្រឿងផ្ទុះចំនួន ២ ក្បែរបំពង់បង្ហូរឧស្ម័ន Balkan Stream ដែលជាខ្សែចម្លងឧស្ម័នសំខាន់ពីរុស្ស៊ីទៅកាន់ស៊ែរប៊ី និងហុងគ្រី។ លោក Aleksandar Vucic ប្រធានាធិបតីស៊ែរប៊ី បានប្រកាសថា ការរកឃើញនេះបានកើតឡើងនៅថ្ងៃទី៥ មេសា នៅតំបន់ Kanjiza ភាគខាងជើងប្រទេស។ នៅក្នុងថង់ស្ពាយទាំងពីរនោះ មានកញ្ចប់គ្រឿងផ្ទុះធំៗ…

ចិន-រុស្ស៊ី រួមដៃប្រើអំណាចក្រុមប្រឹក្សាសន្តិសុខអ.ស.ប ដើម្បីស្ដារសន្តិភាពតំបន់មជ្ឈិមបូព៌ា

ភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបន្តឆេះខ្លាំងឡើង ក្រោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកប្រកាសសង្គ្រាមប្រឆាំងអ៊ីរ៉ង់ចាប់ពីថ្ងៃទី២៨ កុម្ភៈមក។ ស្ថានភាពនេះបានធ្វើឲ្យទំនាក់ទំនងការទូតរវាងរុស្ស៊ី និងចិនកាន់តែតឹងរឹងថែមទៀត។ អ៊ីរ៉ង់ជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់រុស្ស៊ី ខណៈចិនពឹងផ្អែកលើប្រេងអ៊ីរ៉ង់ និងចង់ឲ្យមានការបើកច្រកសមុទ្រហើមូសដោយសុវត្ថិភាព។ ប្រទេសទាំងពីរនេះ ដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានពង្រឹងទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធតាំងពីរុស្ស៊ីចូលលុកលុយអ៊ុយក្រែនមក។ រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយអ្នកដឹកនាំរុស្ស៊ីលោកស័រហ្គេយឡាវរ៉ូវ នៅថ្ងៃទី៥ មេសា ដោយសង្កត់ធ្ងន់ពីតម្រូវការធ្វើការរួមគ្នាដើម្បីស្ដារសន្តិភាពក្នុងតំបន់។ “សភាពការណ៍នៅមជ្ឈិមបូព៌ាបន្តដុនដាប ហើយការប្រយុទ្ធគ្នាកំពុងបង្កើនឡើង។ យើងត្រូវការបទឈប់បាញ់គ្នាជាបន្ទាន់”…

តម្លៃប្រេងឆៅកើនឡើងខ្ពស់ ដោយសារសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់បន្តរំខានការផ្គត់ផ្គង់

ភ្នំពេញ៖ តម្លៃប្រេងឆៅអន្តរជាតិបានកើនឡើងជាង ១% នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដោយសារការភ័យខ្លាចជាបន្តបន្ទាប់លើការផ្គត់ផ្គង់បណ្តាលមកពីការរំខានដល់ការដឹកជញ្ជូននៅក្នុងតំបន់ផលិតប្រេងដ៏សំខាន់នៅមជ្ឈិមបូព៌ា ពីសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់។ កិច្ចសន្យាប្រេងឆៅប្រភេទ Brent បានកើនឡើង ១,៧១ ដុល្លារ ឬ ១.៦% ដល់តម្លៃ ១១០,៧៤ ដុល្លារអាមេរិកក្នុង១បារ៉ែល គិតត្រឹមម៉ោង…

សួនផ្កាចម្រុះពណ៌មាត់ទន្លេកំពង់ចាម កំពុងរីកស្រស់ទាក់ទាញភ្ញៀវរាប់ពាន់នាក់មកទស្សនា

ក្រុងកំពង់ចាម៖ សួនផ្កាចម្រុះពណ៌ដែលដាំចំនួន១០ម៉ឺនគុម្ពនៅមាត់ទន្លេក្រុងកំពង់ចាម ក្រោមស្ពានគីហ្ស៊ុណា កំពុងទាក់ទាញភ្ញៀវទេសចរជាច្រើនមកកម្សាន្ត និងថតរូបទុកជាអនុស្សាវរីយ៍។ លោកលី សុវណ្ណ អភិបាលក្រុងកំពង់ចាម បានប្រាប់ថា សួនផ្កានេះត្រូវបានបង្កើតឡើងក្រោមការចង្អុលបង្ហាញពីឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត ក្រោយពីទឹកទន្លេបានស្រក។ ក្រុមកម្មករសាលាក្រុងបានសម្អាតដី និងដាំផ្កាចម្រុះពណ៌ដូចជា ផ្ការីករាយ ផ្កាស្បៃរឿង និងផ្កាឈូករ័ត្ន។ អភិបាលក្រុងបន្តថា សាលាក្រុងបានរៀបចំកន្លែងផ្ញើសំបុត្រម៉ូតូត្រឹមត្រូវដោយចំណាយតែ៥០០រៀល…

នាវាចម្បាំងរុស្ស៊ីចំនួន២គ្រឿងចូលចតកំពង់ផែព្រះសីហនុ ដើម្បីទស្សនកិច្ចសហប្រតិបត្តិការ៣ថ្ងៃ

ខេត្តព្រះសីហនុ – នាវាចម្បាំងរបស់រុស្ស៊ីចំនួន២គ្រឿងបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា។ នាវាចម្បាំងរុស្ស៊ីទាំងពីរគ្រឿង មានឈ្មោះ Sovershenny លេខ៣៣៣ និង Rezky លេខ៣៤៣ ដែលមកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី។ នាវាទាំងនេះត្រូវបានដឹកនាំដោយមេបញ្ជាការលោកវរនាវីឯក SHMAGIN Artem និងលោកវរនាវីឯក KOVALEV…

ចម្រៀងពីទ្រ ជីវិតពីកូត៖ លោកតាពិការភ្នែកវ័យ៨០ឆ្នាំ រកស៊ីដោយកូតទ្រ តាមផ្សារកំពង់ចាម

ខេត្តកំពង់ចាម៖ សំឡេងទ្រ ដែលបន្លឺចេញពីការកូតរបស់លោកតាពិការភ្នែកវ័យ៨០ឆ្នាំ បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃនៅតាមផ្សារនានាក្នុងក្រុងកំពង់ចាម និងមាត់ទន្លេមេគង្គក្រោមស្ពានគីហ្ស៊ុណា។ លោកតា អាន សៀន អាយុ៨០ឆ្នាំ ដែលមានស្រុកកំណើតនៅឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានធ្វើមុខរបរនេះជិត៤០ឆ្នាំមកហើយ។ រាល់ព្រឹក គាត់តែងតែឱ្យម៉ូតូឌុបដឹកមកទម្លាក់នៅតាមផ្សារនានា ដោយអង្គុយអែបចិញ្ចើមផ្លូវ កូតទ្របន្លឺសំឡេងទៅតាមបទចម្រៀង។ លោកតាបានរៀបរាប់ថា គាត់បានកើតចេញពីផ្ទៃម្ដាយពេលអាយុ៤ឆ្នាំ ហើយជំងឺបានធ្វើឱ្យភ្នែកទាំងទ្វេពិការភាពមើលមិនឃើញចាប់តាំងពីពេលនោះមក។…

រកឃើញឡដុតកុលាលភាជន៍បុរាណនៅគោកព្នៅ កំណត់អាយុកាលចាប់ពីសតវត្សទី៩-១២

ខេត្តសៀមរាប៖ ក្រុមអ្នកស្រាវជ្រាវអាជ្ញាធរជាតិអប្សរា បានរកឃើញឡដុតកុលាលភាជន៍បុរាណដ៏សំខាន់នៅតំបន់គោកព្នៅ ដែលស្ថិតនៅភាគអាគ្នេយ៍ស្រះស្រង់ និងខាងនិរតីនៃប្រាសាទប្រែរូប។ លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា ការស្រាវជ្រាវនេះចាប់ផ្ដើមនៅឆ្នាំ២០២៥ ដោយជ្រើសរើសទួលត្រពាំងថ្មអណ្ដែត ហើយនៅឆ្នាំ២០២៦ បានធ្វើកំណាយបន្ថែមនៅទួលមួយទៀតខាងត្បូងឡថ្មត្រពាំងអណ្ដែត។ លោក ឆាយ រចនា ប្រធានការិយាល័យនៃនាយកដ្ឋានស្រាវជ្រាវ…

ថ្នាក់ដឹកនាំក្រសួងការពារជាតិចុះសួរសុខទុក្ខ និងជូនពរជ័យដល់យោធិននៅព្រំដែនកម្ពុជា-ថៃ

ខេត្តស្ទឹងត្រែង – នៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ យោធិនដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅទិសយោធភូមិភាគទី១ បានទទួលការចុះសួរសុខទុក្ខ និងលើកទឹកចិត្តយ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំក្រសួងការពារជាតិ។ ក្រសួងការពារជាតិបានប្រកាសនាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ ថា នៅថ្ងៃទី៤ ខែមេសា ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់…