រក្សាមរតកដូនតា៖ គ្រូជំនាញខ្មុកម្រ័ក្សណ៍ បង្រៀនយុវជននៅរុនតាឯក ដើម្បីការពារសិល្បៈបុរាណខ្មែរ
សៀមរាប៖ ការថែរក្សាមរតកវប្បធម៌បុរាណខ្មែរកំពុងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅពេលដែលអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំគម្រោងបណ្តុះបណ្តាលជំនាញ«ខ្មុកម្រ័ក្សណ៍»ដល់ពលរដ្ឋ និងយុវជននៅក្រុងរុនតាឯកតេជោសែន។ លោក យុន តារារ័ត្ន អាយុ៥២ឆ្នាំ ជំនាញសិល្បៈសូនរូប និងជាគ្រូបង្គោលក្នុងគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា បានចំណាយពេល១១ខែមកហើយក្នុងការបង្រៀនជំនាញនេះ។ លោកបានធ្វើដំណើរចេញពីក្រុងសៀមរាប ឆ្ពោះទៅក្រុងរុនតាឯកតេជោសែន ដែលមានចម្ងាយជាង៣០គីឡូម៉ែត្រ រៀងរាល់ចុងសប្ដាហ៍។ «ខ្មុកម្រ័ក្សណ៍ គឺជាខ្មុកធ្វើពីស្មាច់…
