ក្រុមចោរក្មេង១១នាក់ចូលប្លន់ម៉ូតូគ្រួសារ ត្រូវកងអាវុធហត្ថប៉ោយប៉ែតបង្ក្រាបអស់ពីរនាក់
ខេត្តបន្ទាយមានជ័យ៖ ក្រុមចោរក្មេងដែលមានសមាជិករហូតដល់១១នាក់ ដែលធ្វើសកម្មភាពកាប់ប្លន់ម៉ូតូនៅក្រុងប៉ោយប៉ែត ត្រូវបានកងអាវុធហត្ថប៉ោយប៉ែតបង្ក្រាបអស់ពីរនាក់ និងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦។ លោក អនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានអាយុពី១៤ទៅ២២ឆ្នាំ ដែលរស់នៅភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។ លោកបានបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមេសា…
