ជីវិត និងសង្គម

ពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃ ៧៥ អង្គ អបអរសាទរទេវតាឆ្នាំថ្មី នៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន ៧៥ អង្គ ដើម្បីអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម “រាក្សាសាទេវី” ដែលជាបុត្រីទី៣របស់កបិលមហាព្រហ្ម។ ទេវតាឆ្នាំថ្មីនេះនឹងចុះមកគ្រប់គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់ នាវេលាម៉ោង ១០ និង ៤៨ នាទីព្រឹកថ្ងៃទី១៤ មេសា…

សម្តេចហ៊ុន ម៉ាណែត បញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការកសាង និងការពារសង្គមជាតិ

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តខិតខំប្រឹងប្រែងកសាង ការពារ និងអភិវឌ្ឍសង្គមជាតិ ទោះបីជាមានឧបសគ្គ និងបញ្ហាប្រឈមយ៉ាងណាក៏ដោយ។ តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរម្លឹកបន្ថែមថា៖ «យើងត្រូវតែប្រែក្លាយការលំបាកទាំងនេះ ឱ្យទៅជាបទពិសោធន៍ ប្រែក្លាយការឈឺចាប់ឱ្យទៅជាថាមពលដ៏រឹងមាំ…

ចិនអំពាវនាវឱ្យអន្តរជាតិរក្សាភាពស្ងប់ស្ងាត់ បន្ទាប់ពីអាមេរិកបិទខ្ទប់ច្រកសមុទ្រហ័រម៉ូស

ទីក្រុងប៉េកាំង៖ ប្រទេសចិនបានជំរុញឱ្យគ្រប់ភាគីនៅក្នុងជម្លោះអាមេរិក-អ៊ីរ៉ង់រក្សាភាពស្ងប់ស្ងាត់ និងប្រើប្រាស់ការអត់ធ្មត់បន្ទាប់ពីលោកដូណាល់ត្រាំព្រមានបិទខ្ទប់ច្រកសមុទ្រហ័រម៉ូស និងមិនអនុញ្ញាតឱ្យកប៉ាល់ទាំងអស់បើកចេញចូលដែនសមុទ្រអ៊ីរ៉ង់ ឬកំពង់ផែអ៊ីរ៉ង់ជាដាច់ខាត។ ចំណាត់ការរបស់ត្រាំធ្វើឡើងបន្ទាប់ពីការចរចាគ្នានៅទីក្រុងឥស្លាមម៉ាបាត ប្រទេសប៉ាគីស្ថាននោះបានទទួលបរាជ័យ។ កាលមុនពេលផ្ទុះសង្គ្រាម ប្រេងរបស់អ៊ីរ៉ង់ភាគច្រើននាំចេញទៅប្រទេសចិនដែលជាប្រទេសនាំចូលប្រេងឆៅច្រើនបំផុត។ អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថាការថែរក្សាសុវត្ថិភាព ស្ថិរភាព និងគ្មានភាពរាំងស្ទះនៅច្រកសមុទ្រហ័រម៉ូសជាផលប្រយោជន៍សម្រាប់សហគមន៍អន្តរជាតិ។ លោកថ្លែងបន្តទៀតថាប្រទេសចិនសង្ឃឹមថាភាគីពាក់ព័ន្ធទាំងអស់នឹងគោរពតាមស្មារតីនៃបទឈប់បាញ់ ប្ដេជ្ញាដោះស្រាយជម្លោះតាមផ្លូវនយោបាយ និងការទូត និងជៀសវាងការវិលទៅរកអរិភាពសាជាថ្មី។ លោកអះអាងថាប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីដើរតួបែបវិជ្ជមាន និងស្ថាបនានៅក្នុងការដោះស្រាយវិបត្តិនេះ។ បន្ទាប់ពីការចរចាគ្នាដ៏វែងអន្លាយនៅប៉ាគីស្ថានទទួលបរាជ័យ បញ្ជាការដ្ឋានកណ្ដាលយោធាអាមេរិកថ្លែងថាកងទ័ពរបស់ខ្លួននឹងចាប់ផ្ដើមអនុវត្តការបិទខ្ទប់មិនឱ្យកប៉ាល់គ្រប់ប្រភេទអាចបើកចេញចូលកំពង់ផែរបស់អ៊ីរ៉ង់បានទេ។…

អាស៊ានពិភាក្សាស្ថានការណ៍មជ្ឈិមបូព៌ា ស្វាគមន៍បទឈប់បាញ់បណ្តោះអាសន្ន

រាជធានីភ្នំពេញ៖ កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី២ ស្តីពីស្ថានការណ៍នៅមជ្ឈិមបូព៌ា បានប្រព្រឹត្តិទៅដោយជោគជ័យតាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់នេះ ដែលផ្តោតលើការដោះស្រាយវិបត្តិនៅតំបន់មជ្ឈិមបូព៌ា។ កិច្ចប្រជុំបានស្វាគមន៍ចំពោះសេចក្តីប្រកាសបទឈប់បាញ់បណ្តោះអាសន្ន និងពិភាក្សាយ៉ាងជ្រៅជ្រះអំពីផលបច្ច័យដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា។ ជាពិសេស កិច្ចប្រជុំបានផ្តោតលើផលប៉ះពាល់លើសន្តិសុខថាមពល និងស្បៀងអាហារ ខ្សែច្រវាក់ផ្គត់ផ្គង់…

អាជ្ញាធរអប្សរាព្រមានពីហានិភ័យខ្យល់ព្យុះស៊ីនឡាគូ ក្នុងតំបន់អង្គរ

ខេត្តសៀមរាប – អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងព្រមានដល់សាធារណជន និងភ្ញៀវទេសចរទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងអំឡុងពេលទស្សនាប្រាសាទអង្គរ ដោយសារឥទ្ធិពលខ្យល់ព្យុះស៊ីនឡាគូ។ តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលពីខ្យល់ព្យុះទី៤ ឈ្មោះស៊ីនឡាគូ ចាប់ពីថ្ងៃទី១៤-២៥ ខែមេសា ឆ្នាំ២០២៦។ ខេត្តសៀមរាបក៏នឹងទទួលរងឥទ្ធិពលខ្លះៗផងដែរ។ អាជ្ញាធរអប្សរាបានព្រមានថា រមណីយដ្ឋានអង្គរអាចនឹងទទួលរងផលប៉ះពាល់មួយចំនួន ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ទាំងនេះអាចបណ្តាលឱ្យមានដីជ្រាយ ងាយរលំ…

យុវជន៥នាក់ឃាត់ខ្លួនក្រោយបង្ហោះម៉ូតូលើផ្លូវ ថតវីដេអូចែកចាយហ្វេសប៊ុក

ខេត្តកំពង់ស្ពឺ៖ ក្រុមយុវជនចំនួន៥នាក់ត្រូវបានកម្លាំងនគរបាលស្រុកថ្ពងឃាត់ខ្លួន ក្រោយពីពួកគេធ្វើសកម្មភាពបង្ហោះម៉ូតូលើផ្លូវសាធារណៈ ហើយថតវីដេអូចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុក។ ការឃាត់ខ្លួនក្រុមយុវជនខាងលើបានធ្វើឡើងកាលពីម៉ោង៤:៣០នាទីរសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅក្នុងភូមិព្រៃជ្រៅ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកថ្ពងបានឱ្យដឹងថា មុនពេលឃាត់ខ្លួន ក្រុមយុវជនបានធ្វើសកម្មភាពបង្ហោះម៉ូតូថតចែកចាយនៅលើហ្វេសប៊ុក។ ក្រោយទទួលបានព័ត៌មាននេះ កម្លាំងអធិការនគរបាលស្រុកថ្ពងបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអមលាំង ចុះបង្ក្រាបយុវជនជិះម៉ូតូចំនួន០២គ្រឿងមានគ្នា៥នាក់។ យុវជនដែលត្រូវឃាត់ខ្លួនមាន៖ ១.…

យុវជនពីរនាក់ឃាត់ខ្លួនក្រោយយកកាំបិតប៉័ងតោតាមកាប់ដល់បន្ទប់ជួល ដោយសារទាស់ពាក្យសម្ដី

ខេត្តកំពង់ស្ពឺ – យុវជនពីរនាក់ត្រូវបាននគរបាលស្រុកភ្នំស្រួចឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពយកកាំបិតប៉័ងតោតាមកាប់យុវជនរងគ្រោះម្នាក់ដល់បន្ទប់ជួល។ សំណាងល្អជនរងគ្រោះរត់ទាន់ ហើយគ្រាន់តែទ្វារបន្ទប់ប៉ុណ្ណោះដែលខូចខាត។ ហេតុការណ៍ហិង្សាដោយចេតនានេះបានកើតឡើងកាលពីម៉ោង ៥:៣០ល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្ទះជួល ផ្លូវរទះភ្លើង ភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច។ នគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់គឺ៖ ឈ្មោះ ញ៉ន…

ក្មេងទំនើងអូសម៉ូតូជុំវិញរង្វង់មូល សន្យាឈប់បង្ហោះម៉ូតូជារៀងរហូត

រាជធានីភ្នំពេញ៖ ក្មេងទំនើងអាយុ ១៧ឆ្នាំម្នាក់ ដែលជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណៈ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួន ហើយត្រូវអូសម៉ូតូជុំវិញរង្វង់មូលនៃអធិការដ្ឋាននគរបាល ដោយសន្យាថា «ខ្ញុំឈប់បង្ហោះម៉ូតូទៀតហើយ»។ ក្មេងទំនើងរូបនោះឈ្មោះ ចាប ជីនចា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ជាអ្នកបង្ហោះម៉ូតូជិះម៉ូតូ០១គ្រឿងម៉ាក Nex ពណ៌លឿង-ស ពុំមានពាក់ស្លាក់។ តាមនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា…

អាជ្ញាធរកំពតរឹតបន្តឹងសុវត្ថិភាពចរាចរ ក្មេងៗជិះម៉ូតូជ្រែត្រូវឃាត់ខ្លួនរហូតចប់បុណ្យចូលឆ្នាំ

ខេត្តកំពត៖ ស្នងការដ្ឋាននគរបាលខេត្តកំពតបានចាត់វិធានការតឹងរឹងចំពោះក្រុមក្មេងស្ទាវជិះម៉ូតូបង្កអនាធិបតេយ្យ ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ យោងតាមការប្រកាសពីស្នងការដ្ឋាននគរបាលខេត្តកំពត នាយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរបានដកហូតម៉ូតូពីក្រុមក្មេងដែលជិះលឿន និងជិះជ្រែពេញផ្លូវ។ ម៉ូតូទាំងនោះត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍ រហូតដល់បុណ្យចូលឆ្នាំបញ្ចប់ទើបអាចមកយកវិញបាន។ សមត្ថកិច្ចបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ជិះម៉ូតូឱ្យស្រួលបួល កុំជិះលឿន និងកុំជិះជ្រែពេញផ្លូវ ព្រោះក្នុងឱកាសបុណ្យចូលឆ្នាំ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅខេត្តកំពតយ៉ាងច្រើនកុះករ។ ការរឹតបន្តឹងនេះធ្វើឡើងក្នុងគោលបំណងការពារអាយុជីវិត និងសុវត្ថិភាពជូនភ្ញៀវទេសចរ។ សកម្មភាពជិះម៉ូតូជ្រែ…

ពលរដ្ឋរាប់ពាន់នាក់សម្រុកទិញគ្រឿងត្រៀមចូលឆ្នាំមមីនៅផ្សារវាលយន្ត ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នៅមុនពេលចូលឆ្នាំថ្មី ឆ្នាំមមី ប្រជាពលរដ្ឋរាប់ពាន់នាក់បាននាំគ្នាសម្រុកទៅផ្សារវាលយន្ត ក្រុងស្វាយរៀង ដើម្បីទិញគ្រឿងត្រៀមចូលឆ្នាំដោយច្រើនកុះករ។ អ្នកលក់ផ្លែឈើ និងអ្នកលក់ផ្កាបានលើកឡើងថា ក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១២-១៣ មេសា ឆ្នាំ២០២៦នេះ មានអ្នកទិញជាច្រើនមកទិញផ្លែឈើ ផ្កា គ្រឿងផ្សំម្ហូប ត្រី សាច់មាន់ សាច់ទា សាច់គោ សាច់ជ្រូក និងគ្រឿងសមុទ្រដើម្បីត្រៀមរៀបចំទទួលទេវតា…