ប៉ោយប៉ែត៖ កម្លាំងសមត្ថកិច្ចឡោមព័ទ្ធអគារកាស៊ីណូ ឃាត់ខ្លួនជនបរទេស១៣៩នាក់ពាក់ព័ន្ធអនឡាញស្កាម
ខេត្តបន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត បានឡោមព័ទ្ធអគារកាស៊ីណូ RICH នៅក្បែររង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលត្រូវបានសង្ស័យថាជាទីតាំងអនឡាញស្កាម។ ប្រតិបត្តិការនេះមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដោយមានកម្លាំងនគរបាលកងរាជអាវុធហត្ថខេត្ត និងក្រុងប៉ោយប៉ែតច្រើនក្រុមចូលរួម។ ជាលទ្ធផល បានឃាត់ខ្លួនជនបរទេសចំនួន១៣៩នាក់ និងរឹបអូសសម្ភារៈអនឡាញស្កាមមួយចំនួន។ ជនបរទេសដែលត្រូវបានឃាត់ខ្លួនមានចម្រុះជាតិសាសន៍ រួមមានជនជាតិចិន…
