ជីវិត និងសង្គម

ផ្សារផលិតផលខ្មែរខេត្តកំពង់ស្ពឺ បន្តដាក់លក់រៀងរាល់ចុងសប្តាហ៍ ជួយលើកស្ទួយជីវភាពកសិករ

ខេត្តកំពង់ស្ពឺ៖ ផ្សារផលិតផលខ្មែរខេត្តកំពង់ស្ពឺ បន្តដាក់លក់កសិផល និងផលិតផលខ្មែរដែលដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរនៅក្នុងខេត្តកំពង់ស្ពឺ រៀងរាល់ថ្ងៃសុក្រ-សៅរ៍និងអាទិត្យ ចាប់ពីម៉ោង ៦:៣០ព្រឹកតទៅ។ ទីតាំងផ្សារស្ថិតនៅខាងកើតបរិវេនវិមានឯករាជ សួនច្បារសម្តេចព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាត ជិតវេទិកាអុំទូក ភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្រោមការដឹកនាំនិងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម…

កម្ពុជាបណ្តេញជនជាតិចិន ៣២៧ នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធអនឡាញ

រាជធានីភ្នំពេញ – អាជ្ញាធរកម្ពុជាបានបណ្តេញជនជាតិចិនចំនួន ៣២៧ នាក់ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ដោយសារពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ និងការលួចស្នាក់នៅធ្វើការងារខុសច្បាប់។ ការបណ្តេញចេញនេះត្រូវបានអនុវត្តតាមការណែនាំរបស់ឯកឧត្តម សន្តិ បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។ ពួកគេបានសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជាក្នុងការអនុវត្តនីតិវិធីនេះ។…

កម្មកររោងចក្រទទួលកាត់សក់ឥតគិតថ្លៃ ព្រមទាំងឱកាសការងារជិត១ម៉ឺនកន្លែងមុនចូលឆ្នាំថ្មី

រាជធានីភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធី “កាត់សក់បង្កក់សិរី” ដោយឥតគិតថ្លៃជូនដល់កម្មករ កម្មការិនីជាង៥០០នាក់ នៅក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ កម្មវិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ដោយមានក្រុមជាងជំនាញចំនួន១០០នាក់ពីសមាគមមិត្តយើង ផ្តល់សេវាកាត់សក់…

ចាប់ខ្លួន២២នាក់ ដកហូតគ្រឿងញៀនជាង២០០គីឡូ នៅសណ្ឋាគារព្រះសីហនុ

ព្រះសីហនុ៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ នៅសណ្ឋាគារស៊ីជី ក្រុងព្រះសីហនុ ដោយចាប់ខ្លួនជនល្មើស២២នាក់ និងដកហូតគ្រឿងញៀនជាង២០០គីឡូក្រាម។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ។ យោងតាមរបាយការណ៍ កាលពីវេលាម៉ោង១៧:៣០ ថ្ងៃទី៣១ ខែមីនា…

ស្ត្រីលក់ក្អមឆ្នាំងធ្លាក់ពីរ៉ឺម៉ក ត្រូវកង់រ៉ឺម៉កកិនស្លាប់នៅផ្លូវជាតិលេខ៥

ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់អាយុ ៥១ឆ្នាំ ដែលធ្វើជំនួញលក់ក្អមឆ្នាំងចង្ក្រាន បានស្លាប់យ៉ាងអាណោចអាធម្ម បន្ទាប់ពីធ្លាក់ពីលើរ៉ឺម៉ក ហើយត្រូវរ៉ឺម៉កដឹកទំនិញកិនពីលើខ្លួន។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង ៨:១០នាទីព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧៤-៧៥ ក្នុងភូមិអូរតានេស ឃុំរលាបអៀ ស្រុករលាប្អៀរ។ ស្ត្រីរងគ្រោះមានឈ្មោះ ពេជ មាស…

ឱកាសការងារជិត ២ម៉ឺនកន្លែងកំពុងរង់ចាំអតីតពលករត្រឡប់ពីថៃនៅខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសថា ខេត្តកំពង់ស្ពឺកំពុងមានឱកាសការងារចំនួនជិត ២ម៉ឺនកន្លែង សម្រាប់អតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងបងប្អូនដែលកំពុងស្វែងរកការងារធ្វើ។ តាមការបញ្ជាក់ពីក្រសួងការងារ គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ខេត្តកំពង់ស្ពឺមានឱកាសការងារចំនួន ១៩,១០៤ កន្លែង ដែលកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើទាក់ទងវិស័យឧស្សាហកម្ម។ បើតាមក្រសួងការងារ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ…

រកឃើញសាកសពនាវឹកថៃ៣នាក់ក្នុងកប៉ាល់ដឹកប្រេងដែលត្រូវអ៊ីរ៉ង់បាញ់ប្រហារ

ភ្នំពេញ៖ ក្រោយពីកប៉ាល់ដឹកប្រេងឈ្មោះ “មយូរា ណារី” ដែលដោតទង់ជាតិថៃត្រូវអ៊ីរ៉ង់បាញ់មីស៊ីលដាក់នៅច្រកសមុទ្រហ័រម៉ូសកាលពីថ្ងៃទី១១ ខែមីនា ក្រុមសង្គ្រោះបានរកឃើញសាកសពនាវឹកថៃ៣នាក់នៅក្នុងកប៉ាល់ដែលខូចខាតធ្ងន់ធ្ងរ។ ការវាយប្រហារនេះកើតឡើងនៅពេលកប៉ាល់ដែលចាកចេញពីកំពង់ផែខាលីហ្វា ប្រទេសអារ៉ាប់រួម កំពុងឆ្លងកាត់ច្រកសមុទ្រហ័រម៉ូស។ យោធាអ៊ីរ៉ង់បានបាញ់មីស៊ីលដាក់កប៉ាល់នេះដោយគ្មានការព្រមានជាមុន។ លោក សុខ មង្គល អ្នកយកព័ត៌មានរាយការណ៍ថា៖ “នាវឹកថៃ២០នាក់បានគេរំដោះដោយសុវត្ថិភាព ប៉ុន្តែនាវឹក៣នាក់ទៀតបានបាត់ខ្លួន។ ការស្វែងរកធ្វើឡើងក្រោមស្ថានភាពលំបាកព្រោះបន្ទប់ម៉ាស៊ីនកប៉ាល់មានទឹកចូល និងខូចខាតធ្ងន់ធ្ងរដោយសារការបាញ់ប្រហារ។” ក្រសួងការបរទេសថៃបានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ពីការសោកស្តាយចំពោះព្រឹត្តិការណ៍នេះ…

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋជិត ១០ខ្នងនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ករណីអគ្គិភ័យដ៏ធំមួយបានកើតឡើងនៅភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង ៤:២៥នាទីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦។ តាមព័ត៌មានពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គិភ័យនេះបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋប្រហែល ១០ខ្នងទាំងស្រុង។ កម្លាំងជំនាញអគ្គិភ័យខេត្តត្បូងឃ្មុំបានចូលទៅគ្រប់គ្រងស្ថានភាព និងពន្លត់អគ្គិភ័យបានទាំងស្រុង។ មកទល់ពេលនេះ អគ្គិភ័យត្រូវបានគ្រប់គ្រងបាន ១០០ភាគរយហើយ។ ការខូចខាតពីអគ្គិភ័យនេះមានទំហំធំ ដោយប៉ះពាល់ដល់ផ្ទះសំបូរគ្រួសារប្រជាពលរដ្ឋ។…

អាជ្ញាធរស្ទាក់ចាប់បានជនសង្ស័យ ២នាក់ក្រោយប្លន់ម៉ូតូរត់គេចខ្លួនតាមផ្លូវជាតិលេខ៥

ខេត្តកំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានស្ទាក់ចាប់បានជនសង្ស័យចំនួន ២នាក់ នៅវេលាម៉ោង ៨:២០នាទីយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៥០ និង៥១ ក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច មុនកើតហេតុ បានទទួលព័ត៌មានថា មានករណីកាប់ប្លន់យកម៉ូតូម៉ាកហុងដាសេរ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង ១.អេហ្វ…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅចូលរួម One Health Summit នៅបារាំង

រាជធានីភ្នំពេញ – សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) និងទស្សនកិច្ចការងារនៅប្រទេសបារាំង។ កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី៦ ដល់ទី៩ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងលីយ៉ុង និងរដ្ឋធានីប៉ារីស ប្រទេសបារាំង។ ដំណើរនេះត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល…