កាស៊ីណូ ស៊ីលវើរ ស្តារ ត្រូវព្យួរអាជ្ញាប័ណ្ណនៅបាវិត ក្រោយបែកធ្លាយករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ខេត្តស្វាយរៀង ៖ អាជ្ញាធរបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយកាលពីថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៥ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សហការជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) និងកម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមនឹងព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង បានចុះបង្ក្រាបនិងឆែកឆេរទីតាំងសង្ស័យពាក់ព័ន្ធនឹងករណីនេះនៅក្នុងកាស៊ីណូ ស៊ីលវើរ ស្តារ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្វាយរៀងតែម្តង។ នេះបើតាមការប្រកាសរបស់ក្រសួងព័ត៌មានកាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា។ ប្រតិបត្តិការដ៏ធំនេះបានឈានដល់ការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៣…
