ព្រឹត្តិការណ៍សមរាត្រីនៅអង្គរវត្ត ទាក់ទាញទេសចររាប់ម៉ឺននាក់នៅថ្ងៃទី២១ មីនា
ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សម្រាប់ព្រឹត្តិការណ៍សមរាត្រី (Equinox) ដែលនឹងប្រារព្ធឡើងនៅប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី១៩ ដល់ទី២៣ ខែមីនា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ដ៏ពិសេសនេះ ដែលត្រូវបានគេស្គាល់ថា «ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត» នឹងកើតឡើងនៅថ្ងៃទី២១ មីនា ដោយអាជ្ញាធរជាតិអប្សរាបានរៀបចំភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទេសចរណ៍ជាច្រើន ដើម្បីធានាសុវត្ថិភាព និងផ្តល់បទពិសោធន៍ទស្សនាដ៏ល្អប្រសើរដល់ភ្ញៀវទេសចរ។…
