ជីវិត និងសង្គម

ប្រទេស២២រួមគ្នាទាមទារឱ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារ និងបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ

ទីក្រុងតេអេរ៉ង់៖ ប្រទេសចំនួន២២ រួមមានអារ៉ាប់រួម បារ៉ែន អង់គ្លេស បារាំង អាល្លឺម៉ង់ និងជប៉ុន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារទាំងឡាយ និងបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ។ ក្រុមប្រទេសទាំងនេះបានរិះគន់យ៉ាងខ្លាំងចំពោះទង្វើរបស់អ៊ីរ៉ង់ ដែលបានវាយប្រហារកប៉ាល់ដឹកទំនិញ ប្រេង និងឧស្ម័នចេញពីតំបន់មជ្ឈិមបូព៌ា។ សេចក្ដីថ្លែងការណ៍បានរំលឹកថា ទង្វើនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនុស្សទូទាំងពិភពលោក ជាពិសេសអ្នកដែលងាយរងគ្រោះ។ ប្រទេសទាំងនោះក៏បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងទីតាំងប្រេង…

ព្រមានអាកាសធាតុ៖ ភ្លៀងលាយផ្គររន្ទះ និងខ្យល់កន្ត្រាក់ នឹងធ្លាក់ ១០-១៥% នៅតំបន់ជាច្រើន

(រាជធានីភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពអាកាសធាតុដែលត្រូវប្រុងប្រយ័ត្នចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែមីនា ឆ្នាំ២០២៦ នេះ។ ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាងមុន។ យោងតាមការព្យាករណ៍អាកាសធាតុ បណ្តាខេត្តមួយចំនួននៅតំបន់វាលទំនាប រួមមានរាជធានីភ្នំពេញ សៀមរាប កំពង់ចាម កំពង់ធំ កណ្ដាល និងខេត្តជុំវិញ ព្រមទាំងតំបន់ខ្ពង់រាបដូចជាខេត្តប៉ៃលិន និងព្រះវិហារ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិត ១០ភាគរយនៃផ្ទៃដី។…

គោយន្តកន្ត្រៃដឹកកម្មករបេះស្វាយក្រឡាប់ បណ្ដាលរបួសធ្ងន់ស្រាលជិត២០នាក់នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ គោយន្តកន្ត្រៃមួយគ្រឿងដែលដឹកកម្មករបេះស្វាយចំនួន១៨នាក់បានក្រឡាប់តាមផ្លូវ បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលជិត២០នាក់ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤:១០រសៀល នៅលើផ្លូវកៅស៊ូលេខ៤៦ នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច។ គោយន្តកន្ត្រៃម៉ាក RT125 ពណ៌ក្រហម បើកបរដោយអ្នកបើកបរឈ្មោះបូ បុល អាយុ៣៥ឆ្នាំ បានរេចង្កូតទៅខាងស្តាំ ក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យអ្នកដំណើរទាំង១៨នាក់រងរបួស។…

អស្ចារ្យ! កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានរកឃើញនៅខេត្តក្រចេះ

ខេត្តក្រចេះ – ក្រុមការងារស្រាវជ្រាវពីអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF បានរកឃើញកូនផ្សោតទើបកើតថ្មីមួយក្បាល នៅអន្លង់ផ្សោតកាំពី ក្នុងភូមិសំបុក ស្រុកចិត្របុរី។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅម៉ោង ២:៣០រសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ កូនផ្សោតនេះមានអាយុប្រមាណ ២ថ្ងៃ មានសុខភាពល្អ និងស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន ៥ក្បាលទៀត។…

ចាប់ខ្លួនជនជាតិបង់ក្លាដេស ៦នាក់ ក្នុងប្រតិបត្តិការបង្ក្រាប Online Scam នៅផ្សារដីហុយ

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វើប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្នុងបុរីពិភពថ្មី ផ្សារដីហុយ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ លទ្ធផលប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យជនជាតិបង់ក្លាដេសចំនួន ៦នាក់…

ត្រាំចាប់ពាក្យខ្លាំងៗ រិះគន់សម្ព័ន្ធមិត្តណាតូថា ‘កំសាក’ មិនហ៊ានជួយបើកច្រកហ័រម៉ូស

វ៉ាស៊ីនតោន៖ លោកត្រាំបានចេញសំដីរិះគន់ខ្លាំងៗទៅលើក្រុមសម្ព័ន្ធមិត្តនៅក្នុងអង្គការណាតូ ដោយចាត់ទុកពួកគេថាជា “ក្រុមកំសាក” ដែលមិនហ៊ានចូលរួមជួយអាមេរិកក្នុងប្រតិបត្តិការយោធានៅអ៊ីរ៉ង់។ លោកត្រាំបានបង្ហោះសារនៅលើបណ្ដាញសង្គមដោយសរសេរថា៖ «បើគ្មានអាមេរិកទេ ណាតូគ្រាន់តែជាខ្លាក្រដាសតែប៉ុណ្ណោះ»។ សំដីនេះបានធ្វើឱ្យមានការឆ្លើយតបយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសសម្ព័ន្ធមិត្ត។ អស់ជាច្រើនថ្ងៃហើយ លោកត្រាំបានអំពាវនាវឱ្យក្រុមសម្ព័ន្ធមិត្ត និងប្រទេសដទៃទៀតជួយបើកច្រកហ័រម៉ូសដែលត្រូវអ៊ីរ៉ង់បិទខ្ទប់ជិតឈឹង មិនអនុញ្ញាតឱ្យកប៉ាល់ដឹកប្រេង និងឧស្ម័នឆ្លងកាត់បាន។ បញ្ហានេះធ្វើឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ជាបន្តបន្ទាប់។ លោកត្រាំថ្លែងថាក្រុមប្រទេសសម្ព័ន្ធមិត្តនៅក្នុងអង្គការណាតូចេះតែត្អូញត្អែរអំពីបញ្ហាប្រេងឡើងថ្លៃ ប៉ុន្តែពួកគេមិនចង់ចូលរួមជាមួយអាមេរិកដើម្បីវាយប្រហារអ៊ីរ៉ង់សោះ។ «ឥឡូវនេះ អាមេរិកមើលឃើញជ័យជម្នះយោធាជាបណ្ដើរៗហើយ ប៉ុន្តែនៅក្នុងស្ថានភាពដែលពួកគេប្រឈមនឹងគ្រោះថ្នាក់តិចតួចជាទីបំផុត…

រដ្ឋាភិបាលបញ្ចុះអាករប្រេងសាំង-ម៉ាស៊ូត កាត់តម្លៃជូនប្រជាពលរដ្ឋដើម្បីទប់ទល់តម្លៃប្រេងសកល

រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចុះអាករលើប្រេងសាំង និងម៉ាស៊ូត ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងសកល ដោយប្រេងសាំងតម្លៃរាយ ៥៤០០ រៀល និងម៉ាស៊ូត ៦៧០០ រៀលក្នុងមួយលីត្រ។ យោងតាមសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ស្ថិតក្នុងដំណាក់កាលដ៏លំបាកនៃការប្រែប្រួលកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនេះ…

អគ្គនាយក CMAC លើកសរសើរទេពកោសល្យបុព្វបុរសខ្មែរ ក្នុងការកសាងសិល្បៈចម្លាក់ថ្មដ៏អស្ចារ្យ

រាជធានីភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកសរសើរពីទេពកោសល្យដ៏ខ្ពង់ខ្ពស់របស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ និងសិល្បៈចម្លាក់ថ្មដ៏វិសេសវិសាលតាមរយៈប្រាង្គប្រាសាទរាប់មិនអស់តាំងពីបុរាណកាលមក។ លោក ហេង រតនា បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក នាថ្ងៃទី១៨ ខែមីនានេះថា៖ បុព្វបុរសខ្មែរមានទេពកោសល្យ និងដួងព្រលឹងខាងចំណេះដឹងវប្បធម៌ សិល្បៈបុរាណខ្មែរទាំងឡាយរាប់ពាន់ឆ្នាំមកហើយ ជាពិសេសសិល្បៈវប្បធម៌ចម្លាក់ថ្ម ដែលបានកសាងប្រាង្គប្រាសាទ…

អ្នកនាំពាក្យឆ្មាំបដិវត្តអ៊ីរ៉ង់ស្លាប់ក្នុងការវាយប្រហាររួមពីអាមេរិក-អ៊ីស្រាអែល

ទីក្រុងតេអេរ៉ង់៖ អ្នកនាំពាក្យឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ លោកអាលី មហាម៉ាត់ ណាអ៊ីនី បានស្លាប់ក្នុងការវាយប្រហាររួមពីសំណាក់យោធាអាមេរិក និងអ៊ីស្រាអែល នៅយប់ថ្ងៃព្រហស្បតិ៍ឆ្លងចូលថ្ងៃសុក្រ។ អ្នកនាំពាក្យរូបនេះ អាយុ៦៨ឆ្នាំ មានឋានន្តរស័ក្ដិឧត្ដមសេនីយ៍ទោ បានកាន់តំណែងចាប់តាំងពីឆ្នាំ២០២៤។ ឆ្មាំបដិវត្តអ៊ីរ៉ង់បានចេញសេចក្ដីប្រកាសចាត់ទុកការធ្វើឃាតនេះជាអំពើភេរវកម្មដ៏កំសាក។ មុនពេលស្លាប់ត្រឹមតែប៉ុន្មានម៉ោង លោកបានបង្ហាញវត្តមាននៅលើទូរទស្សន៍ជាតិ ដើម្បីបញ្ជាក់ថាអ៊ីរ៉ង់នៅតែមានសមត្ថភាពពេញលេញក្នុងការផលិតគ្រាប់មីស៊ីល។ កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្លែងថាអ៊ីរ៉ង់លែងមានសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងផលិតមីស៊ីលផ្លោងតទៀត។ យោធាអ៊ីស្រាអែលប្រកាសថាខ្លួនបើកការវាយប្រហារទៅលើអ៊ីរ៉ង់ភាគខាងកើត…

យន្តហោះ F-35 តម្លៃ ១០០ លានដុល្លាររងខូចខាត សង្ស័យអ៉ីរ៉ង់បាញ់ប្រហារ

ភ្នំពេញ៖ យន្តហោះចម្បាំងបំបាំងកាយ F-35 របស់សហរដ្ឋអាមេរិក តម្លៃលើសពី ១០០ លានដុល្លារ បានចុះចតជាបន្ទាន់នៅមូលដ្ឋានទ័ពអាកាសអាមេរិកនៅមជ្ឈិមបូព៌ា ក្រោយរងការខូចខាតដែលសង្ស័យថាជាការបាញ់ប្រហាររបស់អ៉ីរ៉ង់។ លោក Tim Hawkins អ្នកនាំពាក្យបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានអះអាងថា យន្តហោះបំបាំងកាយជំនាន់ទី៥នេះកំពុងហោះហើរបេសកកម្មប្រយុទ្ធលើអ៉ីរ៉ង់ នៅពេលដែលវាត្រូវបានបង្ខំចិត្តឱ្យចុះចតជាបន្ទាន់ និងដោយសុវត្ថិភាព។ នេះជាឧប្បត្តិហេតុលើកដំបូងដែលអ៉ីរ៉ង់បានវាយប្រហារយន្តហោះរបស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមដែលបានចាប់ផ្តើមតាំងពីចុងខែកុម្ភៈ។ ទាំងអាមេរិក…