ជីវិត និងសង្គម

ត្រាំគំរាមកម្ទេចបណ្ដាញអគ្គិសនីអ៉ីរ៉ង់ទាំងស្រុង បើមិនបើកច្រកសមុទ្រHormuz

សង្គ្រាមអ៉ីរ៉ង់បានឈានចូលដល់ថ្ងៃទី២៣ហើយ ដោយសង្គ្រាមនៅតែខ្លាំងក្លា និងកាន់តែរាលដាល។ ក្រុងតេហេរ៉ង់បានគំរាមវាយប្រហារបណ្ដាហេដ្ឋារចនាសម្ព័ន្ធគន្លឹះនៅតំបន់មជ្ឈឹមបូព៌ា ជាការឆ្លើយតបចំពោះឱសានវាទរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ។ លោកត្រាំបានគំរាមថា នឹងវាយប្រហារព្រមទាំងកម្ទេចបណ្ដាមជ្ឈមណ្ឌលអគ្គិសនីអ៉ីរ៉ង់ បើមិនព្រមបើកច្រកសមុទ្រហ័រមូសក្នុងរយៈពេល៤៨ម៉ោងទៀតទេនោះ។ អ៉ីរ៉ងបានឆ្លើយតមវិញ ដោយគំរាមវាយប្រហារបណ្ដាហេដ្ឋារចនាសម្ព័ន្ធថាមពលពិសេសក្នុងតំបន់។ កងទ័ពអ៉ីស្រាអែលនិយាយថា បានវាយប្រហារនាកណ្ដាលក្រុងតេហេរ៉ង់ ក្រោយអ៉ីរ៉ង់វាយប្រហារបណ្ដាលឲ្យមានការបំផ្លាញធ្ងន់ធ្ងរលើភាគខាងត្បូងប្រទេសខ្លួន។ ការវាយប្រហារនេះបណ្ដាលឲ្យមនុស្សរងរបួសជាង១០០នាក់។ អ្នកនាំពាក្យកងទ័ពអ៉ីរ៉ង់ឧត្ដមសេនីយខាតាមអាល់អានប៊ីយ៉ាថ្លែងថា ប្រសិនបើបណ្ដាហេដ្ឋារចនាសម្ព័ន្ធប្រេងនិងថាមពលអ៉ីរ៉ង់រងការវាយប្រហារពីសំណាក់សត្រូវ នោះរាល់ហេដ្ឋារចនាសម្ព័ន្ធថាមពល បច្ចេកវិទ្យាព័ត៌មានវិទ្យានិងបណ្ដារោងចក្រចម្រាញ់ទឹក របស់អាមេរិកនិងរបស់បណ្ដាប្រទេសក្នុងតំបន់ នឹងរងការវាយប្រហារតបតវិញ។…

យន្តហោះពិសេសដឹកជនជាតិចិន ៣៣១ នាក់ ចាកចេញពីកម្ពុជា ក្រោយពាក់ព័ន្ធនឹងប្រព័ន្ធឆបោកអនឡាញ

រាជធានីភ្នំពេញ៖ ជនជាតិចិនចំនួន ៣៣១ នាក់ ដែលពាក់ព័ន្ធនឹងប្រព័ន្ធឆបោកអនឡាញ ត្រូវបានបណ្ដេញចេញពីកម្ពុជាតាមរយៈយន្តហោះពិសេសនៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។ ការបណ្ដេញចេញនេះធ្វើឡើងតាមការណែនាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការសហការជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា។ ក្រុមជនជាតិចិនទាំងនេះមានស្រី១៦នាក់ ដែលពាក់ព័ន្ធទាំងករណីឆបោកតាមប្រព័ន្ធអនឡាញ និងករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់។ អគ្គនាយកអន្តោប្រវេសន៍ ឧត្តមសេនីយ៍ឯក សុខ វាសនា បានដឹកនាំប្រតិបត្តិការនេះតាមអនុសាសន៍របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ ការបណ្ដេញចេញធ្វើឡើងតាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។ ការអនុវត្តនេះបង្ហាញពីភាពម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា។…

អគ្គិភ័យធំឆាបឆេះរោងចក្រឡានកូរ៉េខាងត្បូង ស្លាប់១១នាក់ បាត់ខ្លួន៣នាក់

ប្រទេសកូរ៉េខាងត្បូង៖ មនុស្សយ៉ាងតិច១១នាក់បានស្លាប់ក្នុងអគ្គិភ័យដ៏ធំមួយ បន្ទាប់ពីការផ្ទុះក្នុងរោងចក្រផលិតរថយន្តមួយកន្លែងនៅទីក្រុង Daejeon ភាគកណ្តាលប្រទេស។ នេះបើតាមសេចក្តីរាយការណ៍ថ្ងៃទី២១មីនា របស់ទីភ្នាក់ងារព័ត៌មាន Yonhap។ សាកសពជនរងគ្រោះ១១នាក់ត្រូវបានរកឃើញក្នុងគំនរបាក់បែកនាវេលាថ្ងៃត្រង់។ ចំណែកកម្មករ៣នាក់បាត់ខ្លួន រួចមនុស្សយ៉ាងតិច៥៩នាក់រងរបួស ក្នុងនោះមានអ្នកពន្លត់ភ្លើង២នាក់។ សរុបមាននិយោជិត១៧០នាក់ស្ថិតក្នុងរោងចក្រពេលមានភ្លើងឆេះ នាវេលាម៉ោង១៣និង១៧នាទីម៉ោងក្នុងស្រុកថ្ងៃទី២០មីនា។ ក្នុងគ្រាដំបូង អ្នកពន្លត់ភ្លើងមិនអាចចូលក្នុងអគាររោងចក្រព្រោះខ្លាចបាក់។ ស្ពាន់ធរប្រមាណជា២០០គីឡូក្រាមដែលស្ថិតក្នុងរោងចក្រ ប្រហែលជាអាចផ្ទុះដែលនាំឲ្យមានការលំបាកក្នុងការពន្លត់ភ្លើង។ ភ្លើងអាចពន្លត់បានក្រោយប្រើពេលអស់១០ម៉ោងនិង៣០នាទី។ ការរុករកកំពុងបន្តតាមរកអ្នកបាត់ខ្លួន។…

កម្លាំងអាវុធហត្ថបង្ក្រាបរថយន្ត-ម៉ូតូកែឆ្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេសនៅបឹងកក់

រាជធានីភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់រថយន្ត និងម៉ូតូកែឆ្នៃជាច្រើនគ្រឿង ដែលប្រើប្រាស់ខុសបច្ចេកទេសនៅតំបន់បឹងកក់។ ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ១២រំលងអធ្រាត្រចូលថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៦ នៅតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកម្លាំងអាវុធហត្ថ បានឱ្យដឹងថា នៅយប់ថ្ងៃប្រតិបត្តិការ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ…

រុស្ស៊ីថ្កោលទោសការវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ អ៊ីស្រាអែលបដិសេធការចោទប្រកាន់

ទីក្រុងម៉ូស្គូ៖ រុស្ស៊ីបានចេញសេចក្ដីប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារទីតាំងនុយក្លេអ៊ែរណាថាន់ (Natanz) របស់អ៊ីរ៉ង់ ដោយចាត់ទុកថាជាការរំលោភច្បាប់អន្តរជាតិ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រីម៉ារីយ៉ា សាការ៉ូវ៉ា (Maria Zakharova) បានថ្លែងថា៖ “ទង្វើដែលគ្មានការទទួលខុសត្រូវនេះបានបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរសម្រាប់តំបន់មជ្ឈិមបូព៌ា និងមានចេតនាធ្វើឱ្យប៉ះពាល់សន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។” សារព័ត៌មានអ៊ីរ៉ង់ផ្សាយថា ទីតាំងនុយក្លេអ៊ែរណាថាន់រងការវាយប្រហារតាមអាកាស ដោយមិនទាន់មានការបញ្ជាក់ពីអ្នកដែលទទួលខុសត្រូវ។ បន្ទាប់ពីលេចឮដំណឹងនេះ អ៊ីស្រាអែលបានចេញមុខបដិសេធជាដាច់ខាត…

រាជរដ្ឋាភិបាលប្រកាសវិធានការសន្សំសំចៃប្រេងឥន្ធនៈ និងអគ្គិសនី ឆ្លើយតបនឹងវិបត្តិថាមពលសកល

រាជធានីភ្នំពេញ – រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរសំខាន់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយប្រកាសវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី ដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពលសកល។ ស្ថានការណ៍សង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ាបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឆៅ ធ្វើឱ្យថ្លៃប្រេងឥន្ធនៈសកលកើនឡើងយ៉ាងគំហុក។ ទន្ទឹមនេះ ថ្លៃដើមលើការផលិតអគ្គិសនីក៏មានសក្ដានុពលកើនឡើងដែរ។ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញវិធានការសំខាន់ៗដូចខាងក្រោម៖ ១. វិធានការសន្សំសំចៃប្រេងឥន្ធនៈ៖ – ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវពិនិត្យលទ្ធភាពសន្សំសំចៃចំណាយថវិកា – ក្រសួងមហាផ្ទៃត្រូវណែនាំអាជ្ញាធរមូលដ្ឋានសម្រួលចរាចរណ៍…

អង់គ្លេសថ្កោលទោសអ៊ីរ៉ង់បន្ទាប់ពីព្យាយាមបាញ់មីស៊ីលទៅមូលដ្ឋានយោធាឌីហ្គោ ហ្កាស៊ា

ទីក្រុងឡុង៖ អង់គ្លេសបានថ្កោលទោសអ៊ីរ៉ង់យ៉ាងខ្លាំងបន្ទាប់ពីអ៊ីរ៉ង់ព្យាយាមបាញ់មីស៊ីល២គ្រាប់ទៅមូលដ្ឋានទ័ពអាកាសឌីហ្គោ ហ្កាស៊ា (Diego Garcia) ដែលស្ថិតនៅមហាសមុទ្រឥណ្ឌា។ មូលដ្ឋាននេះជាកម្មសិទ្ធិរួមរបស់សហរដ្ឋអាមេរិក និងអង់គ្លេស។ ក្រសួងការពារជាតិអង់គ្លេសបានចាត់ទុកថាទង្វើនេះជា “ការវាយប្រហារដ៏ខ្ជីខ្ជា” និងជាការគំរាមកំហែងចំពោះផលប្រយោជន៍របស់អង់គ្លេស និងសម្ព័ន្ធមិត្ត។ មូលដ្ឋាននេះស្ថិតនៅចម្ងាយ៤,០០០គីឡូម៉ែត្រពីអ៊ីរ៉ង់។ យោងតាមការផ្សាយរបស់សារព័ត៌មានវ៉លស្ទ្រីតជើណល (Wall Street Journal) មីស៊ីលមួយគ្រាប់ត្រូវបាននាវាចម្បាំងអាមេរិកបាញ់ទម្លាក់ និងមួយគ្រាប់ទៀតធ្លាក់ចុះដោយខ្លួនឯង។ ការវាយប្រហារនេះកើតឡើងបន្ទាប់ពីអង់គ្លេសអនុញ្ញាតឱ្យអាមេរិកប្រើមូលដ្ឋាននេះសម្រាប់…

ជនសង្ស័យបាញ់សម្លាប់អ្នកភូមិនៅមុខផ្ទះ ក្រោយមានទំនាស់ពាក្យសំដី

ខេត្តសៀមរាប៖ ករណីឃាតកម្មដ៏សាហាវមួយបានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅភូមិបិតផ្កា ស្រុកស្វាយលើ ខេត្តសៀមរាប នៅពេលដែលជនសង្ស័យបានបាញ់សម្លាប់អ្នកភូមិម្នាក់នៅមុខផ្ទះរបស់ជនរងគ្រោះ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ០៨:៤០នាទី នៅមុខផ្ទះរបស់ជនរងគ្រោះ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ញឹម ម៉ៅ ហៅសាក់ អាយុ៥៣ឆ្នាំ មុខរបរកសិករ បានប្រើកាំភ្លើងខ្លីមួយធ្វើឃាតជនរងគ្រោះឈ្មោះ អ៊ុត…

ព្រះវិហារអដ្ឋរស្សរស់ឡើងវិញ! រដ្ឋមន្ត្រីក្រសួងវប្បធម៌ពិនិត្យការជួសជុលរក្សារូបរាងដើម

ខេត្តសៀមរាប – ព្រះវិហារអដ្ឋរស្ស ដែលជាបេតិកភណ្ឌប្រវត្តិសាស្ត្រសម័យកណ្តាល បានទទួលការជួសជុលរក្សារូបរាងដើមយ៉ាងពេញលេញ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញពិនិត្យសារមន្ទីរព្រះវិហារអដ្ឋរស្ស ក្រោយការជួសជុលរយៈពេល៦ឆ្នាំ។ ការងារជួសជុលនេះត្រូវបានធ្វើឡើងចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥…

ប្រទេស២២រួមគ្នាទាមទារឱ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារ និងបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ

ទីក្រុងតេអេរ៉ង់៖ ប្រទេសចំនួន២២ រួមមានអារ៉ាប់រួម បារ៉ែន អង់គ្លេស បារាំង អាល្លឺម៉ង់ និងជប៉ុន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារទាំងឡាយ និងបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ។ ក្រុមប្រទេសទាំងនេះបានរិះគន់យ៉ាងខ្លាំងចំពោះទង្វើរបស់អ៊ីរ៉ង់ ដែលបានវាយប្រហារកប៉ាល់ដឹកទំនិញ ប្រេង និងឧស្ម័នចេញពីតំបន់មជ្ឈិមបូព៌ា។ សេចក្ដីថ្លែងការណ៍បានរំលឹកថា ទង្វើនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនុស្សទូទាំងពិភពលោក ជាពិសេសអ្នកដែលងាយរងគ្រោះ។ ប្រទេសទាំងនោះក៏បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងទីតាំងប្រេង…