ទូកស្មាច់លិចកណ្ដាលទន្លេមេគង្គ ស្លាប់២នាក់ បាត់ខ្លួន៦នាក់ នៅខេត្តកណ្ដាល
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ដ៏សែនឈឺចាប់បានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅកណ្ដាលទន្លេមេគង្គ ក្នុងឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅពេលទូកស្មាច់ដឹកភ្ញៀវមកកម្សាន្តនៅរមណីយដ្ឋានកោះដាច់បានលិចទឹក។ តាមព័ត៌មានពីនគរបាលមូលដ្ឋានសង្កាត់កោះដាច់ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០:៣០នាទីព្រឹក ដោយទូកស្មាច់ដឹកអ្នកដំណើរចំនួន១៣នាក់ (ប្រុស៥នាក់ ស្រី៨នាក់) រួមជាមួយអ្នកបើកបរម្នាក់ សរុប១៤នាក់ ដែលកំពុងធ្វើដំណើរពីស្រុកខ្សាច់កណ្ដាលទៅកាន់រមណីយដ្ឋានកោះដាច់។ នៅពេលទូកធ្វើដំណើរមកដល់កណ្ដាលទន្លេ ទូកបានលិចទឹកភ្លាមៗ ធ្វើឲ្យអ្នកដំណើរទាំងអស់ធ្លាក់ទឹក។…
