គ្រួសារមួយចិញ្ចឹមជ្រូកនៅលើដំបូលផ្ទះ បង្កក្លិនស្អុយរំខានអ្នកជិតខាង
រាជធានីភ្នំពេញ៖ រឿងចម្លែកដែលគេស្ទើរតែមិនជឿថានឹងកើតមាន នៅពេលគ្រួសារមួយក្នុងរាជធានីភ្នំពេញបានចិញ្ចឹមជ្រូកជាច្រើនក្បាលនៅលើដំបូលផ្ទះល្វែងរបស់ខ្លួន។ រឿងនេះបានធ្វើឲ្យអ្នកជិតខាងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារក្លិនស្អុយអាចម៌ជ្រូកដែលផ្សាយពាសវាល។ ទីតាំងចិញ្ចឹមជ្រូកនេះស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ប្រជាពលរដ្ឋបានប្រាប់ថា គ្រួសារនេះបានចិញ្ចឹមជ្រូកលើដំបូលផ្ទះយូរមកហើយ ហើយជ្រូកទាំងនោះបានធំធាត់អស់ទៅហើយ។ ដោយសារជាផ្ទះល្វែងជាប់គ្នា ក្លិនស្អុយអាចម៌ជ្រូក និងសំឡេងជ្រូកយំទារបាយស៊ីបានរំខានដល់អ្នកជិតខាងច្រើនគ្រួសារ។ មនុស្សចាស់ ក្មេង និងអ្នកមានជំងឺសុទ្ធតែរងផលប៉ះពាល់គ្រប់ពេលវេលា។ លោក វ៉ា សា វឿន…
