ជីវិត និងសង្គម

អ្នកនាំពាក្យឆ្មាំបដិវត្តអ៊ីរ៉ង់ស្លាប់ក្នុងការវាយប្រហាររួមពីអាមេរិក-អ៊ីស្រាអែល

ទីក្រុងតេអេរ៉ង់៖ អ្នកនាំពាក្យឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ លោកអាលី មហាម៉ាត់ ណាអ៊ីនី បានស្លាប់ក្នុងការវាយប្រហាររួមពីសំណាក់យោធាអាមេរិក និងអ៊ីស្រាអែល នៅយប់ថ្ងៃព្រហស្បតិ៍ឆ្លងចូលថ្ងៃសុក្រ។ អ្នកនាំពាក្យរូបនេះ អាយុ៦៨ឆ្នាំ មានឋានន្តរស័ក្ដិឧត្ដមសេនីយ៍ទោ បានកាន់តំណែងចាប់តាំងពីឆ្នាំ២០២៤។ ឆ្មាំបដិវត្តអ៊ីរ៉ង់បានចេញសេចក្ដីប្រកាសចាត់ទុកការធ្វើឃាតនេះជាអំពើភេរវកម្មដ៏កំសាក។ មុនពេលស្លាប់ត្រឹមតែប៉ុន្មានម៉ោង លោកបានបង្ហាញវត្តមាននៅលើទូរទស្សន៍ជាតិ ដើម្បីបញ្ជាក់ថាអ៊ីរ៉ង់នៅតែមានសមត្ថភាពពេញលេញក្នុងការផលិតគ្រាប់មីស៊ីល។ កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្លែងថាអ៊ីរ៉ង់លែងមានសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងផលិតមីស៊ីលផ្លោងតទៀត។ យោធាអ៊ីស្រាអែលប្រកាសថាខ្លួនបើកការវាយប្រហារទៅលើអ៊ីរ៉ង់ភាគខាងកើត…

យន្តហោះ F-35 តម្លៃ ១០០ លានដុល្លាររងខូចខាត សង្ស័យអ៉ីរ៉ង់បាញ់ប្រហារ

ភ្នំពេញ៖ យន្តហោះចម្បាំងបំបាំងកាយ F-35 របស់សហរដ្ឋអាមេរិក តម្លៃលើសពី ១០០ លានដុល្លារ បានចុះចតជាបន្ទាន់នៅមូលដ្ឋានទ័ពអាកាសអាមេរិកនៅមជ្ឈិមបូព៌ា ក្រោយរងការខូចខាតដែលសង្ស័យថាជាការបាញ់ប្រហាររបស់អ៉ីរ៉ង់។ លោក Tim Hawkins អ្នកនាំពាក្យបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានអះអាងថា យន្តហោះបំបាំងកាយជំនាន់ទី៥នេះកំពុងហោះហើរបេសកកម្មប្រយុទ្ធលើអ៉ីរ៉ង់ នៅពេលដែលវាត្រូវបានបង្ខំចិត្តឱ្យចុះចតជាបន្ទាន់ និងដោយសុវត្ថិភាព។ នេះជាឧប្បត្តិហេតុលើកដំបូងដែលអ៉ីរ៉ង់បានវាយប្រហារយន្តហោះរបស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមដែលបានចាប់ផ្តើមតាំងពីចុងខែកុម្ភៈ។ ទាំងអាមេរិក…

ព្រឹត្តិការណ៍សមរាត្រីនៅអង្គរវត្ត ទាក់ទាញទេសចររាប់ម៉ឺននាក់នៅថ្ងៃទី២១ មីនា

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សម្រាប់ព្រឹត្តិការណ៍សមរាត្រី (Equinox) ដែលនឹងប្រារព្ធឡើងនៅប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី១៩ ដល់ទី២៣ ខែមីនា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ដ៏ពិសេសនេះ ដែលត្រូវបានគេស្គាល់ថា «ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត» នឹងកើតឡើងនៅថ្ងៃទី២១ មីនា ដោយអាជ្ញាធរជាតិអប្សរាបានរៀបចំភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទេសចរណ៍ជាច្រើន ដើម្បីធានាសុវត្ថិភាព និងផ្តល់បទពិសោធន៍ទស្សនាដ៏ល្អប្រសើរដល់ភ្ញៀវទេសចរ។…

ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម ជាបួនគន្លង សម្រេចជិត៩០% និងរហ័សជាងការគ្រោងទុក

រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត៩០% គិតត្រឹមខែមីនា ឆ្នាំ២០២៦។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧…

តុលាការភ្នំពេញឃុំខ្លួនជនសង្ស័យ ៦៥ នាក់ ពាក់ព័ន្ធករណីឆបោកអនឡាញយ៉ាងធំ

រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបណ្ដោះអាសន្នលើជនត្រូវចោទចំនួន ៦៥ នាក់ ក្នុងនោះមានជនជាតិចិន ៨ នាក់ និងជនជាតិខ្មែរ ៥៧ នាក់ ពាក់ព័ន្ធនឹងបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ការសម្រេចចោទប្រកាន់នេះបានធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមការបញ្ជាក់ពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ ជនសង្ស័យទាំង…

មហាអំណាចទាំង៦រួមកម្លាំងបើកច្រកសមុទ្រហើមូស ប្រឆាំងអ៉ីរ៉ង់

ប្រទេសមហាអំណាចទាំង៦ រួមមាន បារាំង អង់គ្លេស អាល្លឺម៉ង់ អ៉ីតាលី ហូឡង់ និងជប៉ុន បានចេញសេចក្តីប្រកាសរួមយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី១៩ មីនា ដោយថ្កោលទោសយ៉ាងខ្លាំងទៅលើការវាយប្រហាររបស់អ៉ីរ៉ង់លើហេដ្ឋារចនាសម្ព័ន្ធថាមពលស៊ីវិលនៅតំបន់ឈូងសមុទ្រពែរ្ស។ ក្នុងសេចក្តីប្រកាសរួម ប្រទេសទាំង៦បានគូសបញ្ជាក់យ៉ាងច្បាស់ថា ពួកគេស្នើឲ្យឈប់ការវាយប្រហារទាំងឡាយ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធថាមពលស៊ីវិល និងប្រកាសត្រៀមចូលរួមក្នុងការខិតខំប្រឹងប្រែងចាំបាច់ទាំងអស់ ដើម្បីធានាសន្តិសុខដល់ការធ្វើចរាចរណ៍កាត់ច្រកសមុទ្រហើមូស។ ប្រទេសទាំងនេះបានថ្កោលទោសក្នុងពាក្យពេចន៍ម៉ឺងម៉ាត់បំផុត ចំពោះការវាយប្រហារថ្មីៗរបស់អ៉ីរ៉ង់ប្រឆាំងនាវាពាណិជ្ជកម្មមិនបំពាក់អាវុធក្នុងឈូងសមុទ្រពែរ្ស។ ពួកគេក៏ថ្កោលទោសការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល…

ACU ចាប់ខ្លួនមន្ត្រីរបស់ខ្លួន ២នាក់ និងអ្នកពាក់ព័ន្ធម្នាក់ ពាក់ព័ន្ធបទល្មើសរំលោភអំណាច

រាជធានីភ្នំពេញ – អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនមន្ត្រីរបស់ខ្លួនចំនួន ២នាក់ និងអ្នកពាក់ព័ន្ធម្នាក់ទៀត ពាក់ព័ន្ធនឹងបទល្មើសរំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យ ACU បានប្រាប់សារព័ត៌មានកោះសន្តិភាព នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ថា…

រដ្ឋាភិបាលបណ្តេញជនជាតិវៀតណាម ៧៧៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រកាសផ្លូវការនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ អំពីការបណ្តេញចេញនូវជនជាតិវៀតណាមចំនួន ៧៧៦នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ពីទឹកដីកម្ពុជា។ យោងតាមការប្រកាសផ្លូវការ ការបណ្តេញនេះធ្វើឡើងក្រោមការណែនាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ ក្រុមជនជាតិវៀតណាមទាំងនេះត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបនៅស្រុកម៉ាឡៃ…

ព្រមានអាកាសធាតុ៖ ភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់ និងផ្គររន្ទះ នឹងបោះជំរុំចំពោះតំបន់ជាច្រើនរហូតដល់ថ្ងៃទី២១ មីនា

(រាជធានីភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រមានអាកាសធាតុថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បណ្ដាខេត្តមួយចំនួននៅតំបន់វាលទំនាប ខ្ពង់រាប និងមាត់សមុទ្រ អាចនឹងទទួលរងភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ។ យោងតាមការព្យាករណ៍អាកាសធាតុ តំបន់វាលទំនាបដែលរួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង និងសៀមរាប…

អ៉ីស្រាអែលសម្លាប់រដ្ឋមន្ត្រីស៊ើបការណ៍អ៉ីរ៉ង់ និងប្រកាសយុទ្ធនាការតាមប្រមាញ់មេដឹកនាំទាំងអស់

សង្ក្រាមអ៉ីរ៉ង់៖ អ៉ីស្រាអែលបានសម្លាប់មេដឹកនាំសំខាន់អ៉ីរ៉ង់ម្នាក់ទៀត គឺរដ្ឋមន្ត្រីស៊ើបការណ៍លោកអេស្មាអ៉ីលខាទីប ហើយបានផ្ដល់នាថ្ងៃទី១៨ មីនា ដល់កងទ័ពខ្លួន ឲ្យតាមសម្លាប់មេដឹកនាំអ៉ីរ៉ង់ទាំងអស់។ រដ្ឋអំណាចអ៉ីរ៉ង់អះអាងពីការស្លាប់រដ្ឋមន្ត្រីស៊ើបការណ៍របស់ខ្លួន ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការគោរពវិញ្ញាណក្ខន្ធលោកអាលីឡារីហ្សានី ប្រមុខក្រុមប្រឹក្សាជាន់ខ្ពស់នៃសន្តិសុខជាតិអ៉ីរ៉ង់ ដែលត្រូវសម្លាប់ដែរ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល។ ប្រធានាធិបតីអ៉ីរ៉ង់លោកម៉ាស៊ូដប៉េរេសស្គីយ៉ានបានហៅការសម្លាប់បណ្ដាមេដឹកនាំអ៉ីរ៉ង់ថា ជាអំពើដ៏កំសាក។ បញ្ជីឈ្មោះថ្នាក់ដឹកនាំអ៉ីរ៉ង់ដែលត្រូវសម្លាប់ដោយការវាយប្រហាររបស់អ៉ីស្រាអែល និងអាមេរិកកើនច្រើន ចាប់តាំងពីការសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោកអាយ៉ាតុលាអាលីខាមេនីនាថ្ងៃដំបូងនៃសង្គ្រាមគឺថ្ងៃទី២៨ កុម្ភៈ…