កម្ពុជាស្វាគមន៍ទាហានម៉ាឡេស៊ីចូលរួមក្រុមសង្កេតការណ៍អាស៊ាន ដើម្បីធានាការអនុវត្តបទឈប់បាញ់
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ពីការគាំទ្រពេញទំហឹងចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការពង្រឹងតួនាទីរបស់ពួកគេ។ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ម៉ោង១៣:៥០នាទីរសៀល នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រុមអ្នកសម្របសម្រួល (CLG) របស់កម្ពុជាបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រទេសម៉ាឡេស៊ី ដែលបានចាត់បញ្ជូននាយទាហានពីររូបចូលរួមជាមួយក្រុម AOT ដែលដឹកនាំដោយហ្វីលីពីន។ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ…
