ព្រះវិហារបុរាណវត្តរកាកណ្ដាលអាយុកាល១០០ឆ្នាំ ត្រូវបានជួសជុលជោគជ័យដោយក្រសួងវប្បធម៌
ក្រចេះ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ចប់ការងារជួសជុលព្រះវិហារបុរាណវត្តរកាកណ្ដាលដោយជោគជ័យ ដោយធ្វើពិធីពុទ្ធាភិសេកព្រះពុទ្ធរូបនៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៥នេះ។ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមពិធីជាមួយថ្នាក់ដឹកនាំក្រសួង ដើម្បីសម្ពោធព្រះវិហារដែលមានអាយុកាលជាង ១០០ឆ្នាំនេះ។ ព្រះវិហារនេះជាសំណង់បេតិកភណ្ឌសំខាន់មួយដែលបង្ហាញពីស្ថាបត្យកម្ម និងសិល្បៈខ្មែរតាមដងទន្លេមេគង្គ។ ព្រះវិហារបុរាណវត្តរកាកណ្ដាលស្ថិតក្នុងសង្កាត់រការកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ…
