ព័ត៌មានជាតិ

ថ្នាក់ដឹកនាំជាន់ខ្ពស់ចុះពិនិត្យវឌ្ឍនភាពការដ្ឋានព្រែកជីកហ្វូណនតេជោ នៅតាកែវ សន្យាបញ្ចប់តាមផែនការ

ខេត្តតាកែវ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូចុះពិនិត្យការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ។ អមដំណើរលោកឧបនាយករដ្ឋមន្ត្រីរួមមាន លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក វ៉ី សំណាង អភិបាលខេត្តតាកែវ…

អាជ្ញាធរកម្ពុជាប្រគល់ជនជាតិថៃលួចឆ្លងដែនខុសច្បាប់ទៅភាគីថៃវិញ តាមយន្តការ RBC ប្រកបដោយមនុស្សធម៌

ភ្នំពេញ៖ ក្រសួងការពារជាតិបានចេញសេចក្តីប្រកាសព័ត៌មានពីលោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បញ្ជាក់ថា ជនជាតិថៃម្នាក់ដែលបានលួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួន និងប្រគល់ជូនភាគីថៃវិញនៅវេលាម៉ោង ១០:៥៩នាទី ថ្ងៃទី១៥ ឧសភា នេះ…

កម្ពុជា-ឡាវ ពង្រឹងសហប្រតិបត្តិការសន្តិសុខ ចុះហត្ថលេខាផែនការឆ្នាំ២០២៦

ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានរួមជាសហប្រធានក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ និងចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។ លោកអភិសន្តិបណ្ឌិត បានអបអរសាទរចំពោះការតែងតាំងលោក វ៉ាន់ថង…

អាកាសធាតុថ្ងៃនេះ៖ ភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់គ្របដណ្តប់ ៣៥% លើរាជធានី-ខេត្ត

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា តាមបណ្តាខេត្ត និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៣៥%។ របបខ្យល់មូសុងនិរតីកំពុងបក់មកលើប្រទេសកម្ពុជា ដែលនឹងបន្តធ្វើឲ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា។ តំបន់វាលទំនាប៖ សីតុណ្ហភាព…

គម្រោងចិញ្ចឹមមាន់ស្រែរបស់ក្រសួងកសិកម្មផ្ដល់សង្ឃឹមថ្មីដល់ជនភៀសសឹក៣ខេត្ត

ភ្នំពេញ៖ ក្រសួងកសិកម្ម និងអាជ្ញាធរខេត្តព្រះវិហារ បានដាក់ដំណើរការគម្រោងចិញ្ចឹមមាន់ស្រែជាសហគមន៍ក្នុងគោលបំណងស្តារជីវភាពជនភៀសសឹកនៅតាមទីតាំងជម្រកបណ្តោះអាសន្ន។ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា គម្រោងនេះផ្តោតលើការផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយដល់បងប្អូនជនភៀសសឹកនៅខេត្តចំនួន៣ រួមមាន៖ បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។ តាមរយៈសមាសធាតុឆ្លើយតបនឹងស្ថានភាពអាសន្ន (CERC) នៃគម្រោងពិពិធកម្ម (CASDP) អ្នកចូលរួមទទួលបានការគាំទ្រដូចជា៖ ទ្រុងចិញ្ចឹមស្តង់ដា១,…

ប្រតិបត្តិការទ្រង់ទ្រាយធំ៖ សមត្ថកិច្ចឃាត់ខ្លួន ៦១នាក់ ករណី Online Scams និងគ្រឿងញៀន

ភ្នំពេញ៖ ក្រុមការងារចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះត្រួតពិនិត្យ និងបង្ក្រាប នៅទីតាំងអគារខុនដូរ «អ៊ែក ស៊ីក» និងសណ្ឋាគារ «សូហូ ៨៥» ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ,…

ប្រុងប្រយ័ត្ន! ក្រសួងពាណិជ្ជកម្មហាមនាំចូល-លក់ស្ករសក្លែងក្លាយ២ម៉ាកធំៗ រកឃើញនៅខេត្តកំពត

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញបទបញ្ជាជាបន្ទាន់ ហាមពាណិជ្ជករ និងអាជីវករមិនឱ្យនាំចូល លក់ ឬចែកចាយស្ករសម៉ាកថៃ KBS REFINED SUGAR និង TRR GROUP REFINED SUGAR ព្រមទាំងស្ករសបាវដែលមានស្លាកសញ្ញាជាអក្សរវៀតណាម បន្ទាប់ពីរកឃើញករណីក្លែងបន្លំប្រភពដើមទំនិញនៅខេត្តកំពត។ ការរកឃើញនេះ ធ្វើឡើងដោយអគ្គនាយកដ្ឋាន ក.ប.ប.…

ទៀតហើយ! ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិខ្មែរ៤នាក់ ពាក់ព័ន្ធក្រុមហ៊ុនដឹកជញ្ជូនក្លែងក្លាយស្ទឹងត្រែង ឆបោកអនឡាញ និងគេចពន្ធ

ខេត្តស្ទឹងត្រែង៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួនជនជាតិខ្មែរចំនួន៤នាក់ ក្នុងសំណុំរឿងឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងការនាំចូលទំនិញគេចពន្ធដ៏ធំមួយ ខណៈបក្ខពួកជនជាតិចិន និងជនសង្ស័យមួយចំនួនទៀតកំពុងរត់គេចខ្លួន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ជនត្រូវចោទទាំង៤នាក់ រួមមាន៖ ចាន់ ប៊ុនអែម, ប៊ុនថន ភក្តី, ចាន់…

អាវុធហត្ថខេត្តព្រះសីហនុវាយលុយបង្ក្រាបក្រុមជនជាតិចិនចាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់នៅកាស៊ីណូ ឃាត់ខ្លួន៤នាក់រំដោះជនរងគ្រោះបានរបួសធ្ងន់

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសចាប់បង្ខាំង ធ្វើទារុណកម្មយ៉ាងឃោរឃៅ និងជំរិតទារប្រាក់ ដែលប្រព្រឹត្តនៅចំណុចកាស៊ីណូ «ស៊ីងហោភីក» និងផ្ទះវីឡាមួយកន្លែងស្ថិតក្នុងក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ (ចិន៣នាក់ និងខ្មែរ១នាក់) និងរំដោះជនរងគ្រោះជនជាតិចិនម្នាក់ដែលរងរបួសធ្ងន់ធ្ងរពេញខ្លួន។ ផែនការគ្រោងទុកជាមុន ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី…

រថយន្ត? មិនមែនទេ! យុវជនម្នាក់ជិះម៉ូតូលឿនបុកប្រជាការពារកំពុងសម្រួលចរាចរណ៍ក្នុងពិធីមង្គលការ របួសធ្ងន់ទាំង២នាក់

ខេត្តកំពង់ស្ពឺ៖ មនុស្សចំនួនពីរនាក់បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលយុវជនម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកប្រជាការពារភូមិ ដែលកំពុងសម្រួលចរាចរណ៍ក្នុងកម្មវិធីមង្គលការមួយកន្លែងពេញទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លើកំណាត់ផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៦ ទៅលេខ១១៧ ស្ថិតនៅក្នុងភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកថ្ពងបានឲ្យដឹងថា នៅមុនពេលកើតហេតុ…