ព័ត៌មានជាតិ

ប្រតិបត្តិការរន្ទះ៖ កម្លាំងប្រឆាំងគ្រឿងញៀនវាយឆ្មក់៨គោលដៅ ឃាត់ខ្លួនជនជាតិវៀតណាម៦នាក់ និងខ្មែរ១នាក់ រឹបអូសថ្នាំញៀនយ៉ាងច្រើន

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបយ៉ាងផ្លេកបន្ទោរ ដោយវាយឆ្មក់ចំនួន៨គោលដៅផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តស្វាយរៀង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក…

រឿងញ័រខ្លួន! សាលាដំបូងកណ្ដាលបញ្ជូនពូសាច់ថ្លៃ និងប្រពន្ធចូលឃុំ ករណីឆក់យកជីវិតក្មួយស្រីអាយុ៥ឆ្នាំនៅស្អាង

ខេត្តកណ្ដាល៖ សាលាដំបូងខេត្តកណ្ដាល បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យឈ្មោះ គឹម វណ្ណា (អាយុ៣៥ឆ្នាំ) ជាពូសាច់ថ្លៃ និងភរិយាឈ្មោះ ធី ណារ៉ុង ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ យ៉ាងសាហាវព្រៃផ្សៃ នៅស្រុកស្អាង ខេត្តកណ្ដាល។ លោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល…

សម្តេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយអតីតយុទ្ធជនលើកតម្កើងពលីកម្មដើម្បីជាតិ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៩ នៃទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាសាលមហោស្រពកោះពេជ្រ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ សម្តេចធិបតីបានថ្លែងថា ទិវានេះជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាព ក្នុងគោលបំណងលើកតម្កើងវីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីជាតិ មាតុភូមិ និងប្រជាជន។…

បង្ក្រាបបារីអេឡិចត្រូនិកខុសច្បាប់ជាង២ពាន់ប្រអប់ នៅឃ្លាំងគ្រឿងសង្ហារឹម ខណ្ឌសែនសុខ ឃាត់ខ្លួនជនជាតិចិនម្នាក់

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌសែនសុខ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងមួយកន្លែង ស្ថិតនៅឃ្លាំងអូស៊ាន គ្រឿងសង្ហារឹម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១២ និង ៣៥ នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែឧសភា…

ប៉ោយប៉ែត៖ ជនជាតិឥណ្ឌូនេស៊ីត្រូវបានបញ្ជូនទៅតុលាការក្រោយគាស់ហាងប្តូរប្រាក់លួចទ្រព្យសម្បត្តិជាង១ម៉ឺនបាត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ណាន ចាន់នី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ…

សោកនាដកម្ម! រថភ្លើងបុករថយន្តក្រុងផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ កណ្តាលក្រុងបាងកក ស្លាប់៨នាក់ របួសជាច្រើននាក់

ទីក្រុងបាងកក៖ រថភ្លើងដឹកទំនិញមួយគ្រឿង បានបុកជាមួយរថយន្តក្រុងដឹកអ្នកដំណើរយ៉ាងពេញទំហឹង នៅក្បែរស្ថានីយ Makkasan ក្នុងស្រុក Ratchathewi ទីក្រុងបាងកក ប្រទេសថៃ កាលពីរសៀលថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ បណ្តាលឱ្យអ្នកស្លាប់យ៉ាងតិច ៨នាក់ និងអ្នករបួសប្រមាណ ១៥នាក់ទៀត។

សម្តេចតេជោ ហ៊ុន សែន ព្រមានដកមន្ត្រីកុហក! រឿងទុរេនក្លែងក្លាយត្រូវបញ្ចប់

ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី១៥ ឧសភា ២០២៦ ពីបច្ចុប្បន្នភាពសំខាន់ៗមួយចំនួន។ ទី១៖ សម្តេចតេជោ ព្រមានដកមន្ត្រីកុហកទុរេន កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ឧសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានស្នើឱ្យរាជរដ្ឋាភិបាលពិនិត្យដកមន្ត្រីដែលនិយាយភូតកុហករឿងទុរេននាំមកពីថៃ…

រថយន្តសង្ស័យឃាត់ខ្លួនបានហើយ! ស្ត្រីសង្ស័យសម្លាប់គូស្នេហ៍ស្រីដូចគ្នានៅឆ្នេរអូត្រេះ ក្រោយរត់គេចខ្លួនជាង៥ម៉ោង

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុបានឃាត់ខ្លួនស្ត្រីជនសង្ស័យម្នាក់ដែលបានសម្លាប់គូស្នេហ៍ភេទដូចគ្នារបស់ខ្លួន នៅបន្ទប់ទឹកឆ្នេរអូត្រេះ ក្នុងរយៈពេលត្រឹមតែប្រហែល ៥ ម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រព្រឹត្តបទល្មើស។ ប្រភពពីមន្ត្រីនគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២១ និង ៣០ នាទីយប់ ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២៦ នៅចំណុចបន្ទប់ទឹកលេខ…

សង្ស័យលួចខ្សែរបងសំណាញ់ស្រាប់តែជាប់ដៃនគរបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នគរបាលស្រុកគាស់ក្រឡ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិពលរដ្ឋ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ក្រោយជនរងគ្រោះអាយុ៧៤ឆ្នាំ ប្តឹងឲ្យចាប់ខ្លួន។ ដោយអនុវត្តតាមអនុសាសន៍របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង លោកអនុសេនីយ៍ឯក…

ខ្ទប់អន្ទាក់! នគរបាលស្រុកគងពិសី សហការស្រុកបរសេដ្ឋ ឃាត់ខ្លួនមុខសញ្ញាកាប់ប្លន់តាមផ្លូវ៤១ បាន២នាក់ រួចខ្លួនម្នាក់ទៀត

ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) នៅតាមបណ្តោយផ្លូវជាតិលេខ៤១។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០១:១៥ រំលងអធ្រាត្រ នៅចំណុចភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។…