សម្តេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយអតីតយុទ្ធជនលើកតម្កើងពលីកម្មដើម្បីជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយអតីតយុទ្ធជនលើកតម្កើងពលីកម្មដើម្បីជាតិ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៩ នៃទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាសាលមហោស្រពកោះពេជ្រ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត

ក្នុងឱកាសនោះ សម្តេចធិបតីបានថ្លែងថា ទិវានេះជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាព ក្នុងគោលបំណងលើកតម្កើងវីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីជាតិ មាតុភូមិ និងប្រជាជន។

ពិធីទិវាអតីតយុទ្ធជន

សម្តេចធិបតីបានបញ្ជាក់ថា ពលីកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពារបូរណភាពទឹកដី កសាងសន្តិភាព និងស្ថិរភាពសង្គម ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

អតីតយុទ្ធជនចូលរួម

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា យើងត្រូវធ្វើគ្រប់វិធីសាស្ត្រដើម្បីពង្រឹងខ្លួនឯង និងកុំឱ្យសង្គ្រាមកើតមានឡើងវិញ ពោលគឺត្រូវថែរក្សាសន្តិភាពដែលមានស្រាប់ឱ្យបានគង់វង្ស។

ដោយ៖ សិលា

administrator

Related Articles