ព័ត៌មានជាតិ

សម្តេចធិបតីចេញបញ្ជារកអ្នកបង្កគ្រោះថ្នាក់រត់គេចខ្លួន ទាមទារអនុវត្តច្បាប់ម៉ឺងម៉ាត់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យសមត្ថកិច្ចស្រាវជ្រាវរកអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលបានបុកមនុស្សស្លាប់៦នាក់ រួមទាំងទារកក្នុងផ្ទៃមាតា នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ សម្តេចធិបតីបានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះគ្រោះថ្នាក់ដ៏ឈឺចាប់នេះ និងបានចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ។ សម្តេចបានចេញបទបញ្ជាឱ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម…

អាកាសធាតុក្តៅខ្លាំងរហូតដល់ ៣៦°C ក្នុងថ្ងៃទី៣១ មីនា ខណៈតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអាកាសធាតុថ្មីសម្រាប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដោយព្យាករថា សីតុណ្ហភាពនឹងកើនឡើងខ្ពស់រហូតដល់ ៣៦ អង្សាសេនៅតំបន់វាលទំនាប។ អាកាសធាតុនេះត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃទី២ ខែមេសា ដោយសារឥទ្ធិពលនៃរបបខ្យល់មូសុងឦសាន ដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។ តាមការព្យាករណ៍ពីក្រសួងធនធានទឹក អាកាសធាតុនៅតំបន់ផ្សេងៗនៃប្រទេសកម្ពុជានឹងមានដូចខាងក្រោម៖ ១. តំបន់វាលទំនាប៖…

អណ្តាតភ្លើងរថយន្តថ្លៃបុកម៉ូតូ៦នាក់ស្លាប់ ជនបង្កជាកូនស្នងការរងនគរបាលរត់គេចខ្លួន

ខេត្តបាត់ដំបង៖ សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណជនបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវដែលបានបុកម៉ូតូពីរគ្រឿង បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ រួមទាំងកូនក្នុងផ្ទៃ និងកុមារចំនួន៣នាក់ នៅស្រុកមោងឫស្សី។ ជនបង្កដែលត្រូវបានកំណត់អត្តសញ្ញាណគឺ ស៉ីវ ជ័យសិដ្ឋ អាយុ២០ឆ្នាំ ដែលជាកូនរបស់លោកស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ។ បុគ្គលនេះបានរត់គេចខ្លួនបន្ទាប់ពីបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២:៤០នាទី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤៦-២៤៧ នៅត្រង់ចំណុចក្រុមទី១២ ភូមិកកោះ…

អយ្យការវៀតណាមចោទប្រកាន់អ្នកដឹកនាំក្រុមហ៊ុនយក្សពីបទគេចពន្ធរាប់ម៉ឺនដុល្លារ

ហាណូយ – អយ្យការប្រជាជនកំពូលវៀតណាមបានចោទប្រកាន់ជាផ្លូវការលោក Nguyễn Văn Đông ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Rạng Đông Group ពីបទគេចពន្ធចំនួនជាង ៣,៨៨ ប៊ីលានដុង (ប្រហែល ១៥ ម៉ឺនដុល្លារ)។ យោងតាមការចុះផ្សាយរបស់កាសែត VN Express លោក…

បណ្ឌិត គិន ភា អំពាវនាវឱ្យអាជ្ញាធរហ៊ានវះកាត់មន្ត្រីខូច ដើម្បីរក្សាសង្គម

ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការអំពាវនាវយ៉ាងខ្លាំងក្លាដល់អាជ្ញាធរឱ្យហ៊ានវះកាត់មន្ត្រីខូច និងឈ្មួញទុច្ចរិត ដើម្បីរក្សាស្ថេរភាពសង្គម។ លោកបានលើកឡើងថា ចំនួនអ្នកស្លាប់តាមដងផ្លូវរាល់ថ្ងៃមានសន្ទុះខ្ពស់ជាងការបាត់បង់ជីវិតក្នុងសង្គ្រាមឈ្លានពានទៅទៀត។ អ្វីដែលកាន់តែឈឺចាប់ គឺជនបង្កភាគច្រើនត្រូវបានគេដឹងថាជាកូនចៅមន្ត្រីមានបុណ្យស័ក្តិខ្ពង់ខ្ពស់ និងអ្នកជំនួញមានមុខមាត់ក្នុងសង្គម។ សាធារណជនកំពុងមន្ទិលសង្ស័យថា តើទណ្ឌកម្មផ្លូវច្បាប់ត្រូវបានអនុវត្តដោយតម្លាភាពឬគ្រាន់តែជាការធ្វើបង្គ្រប់កិច្ច? មតិមហាជនជជែកគ្នាយ៉ាងព្រោងព្រាតដោយអស់សង្ឃឹមថា «ឱ្យតែស្គាល់គ្នា ឱ្យតែមានខ្នង ឱ្យតែមានលុយ…

រន្ធត់! រថយន្តដឹកស្វាយបុកអ្នកថ្មើរជើងស្លាប់៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏សែនឈឺចាប់នៅកំពង់ធំ

ខេត្តកំពង់ធំ – អ្នកបើករថយន្តដឹកស្វាយដែលបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមច្បាប់។ គ្រោះថ្នាក់ដ៏សែនឈឺចាប់នេះបានកើតឡើងនៅវេលាម៉ោង ៨:៣០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា នៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ លេខផ្ទាំងភ្នំពេញ 3E-2070 បានរេចង្កូតទៅបុកអ្នកថ្មើរជើងពេញទំហឹង។…

នគរបាលឃាត់ខ្លួនជនសង្ស័យ០៨នាក់ ពាក់ព័ន្ធករណីលួចម៉ូតូនៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នគរបាលខេត្តបន្ទាយមានជ័យបានធ្វើប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ក្នុងពេលចុះស្រាវជ្រាវករណីលួចកាច់សោកម៉ូតូ និងទទួលផលចោរកម្ម។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទណ្ឌ ដែលបានដឹកនាំកម្លាំងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ឯក ភឿង ម៉ាន់សឹង្ហ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធធ្ងន់បានបញ្ជាក់ថា៖ “ក្រៅពីឃាត់ខ្លួនជនសង្ស័យទាំង០៨នាក់ យើងបានដកហូតវត្ថុតាងជាច្រើន រួមមានម៉ូតូម៉ាកស្កុបពណ៌ទឹកក្រូច១គ្រឿង និងម៉ូតូម៉ាកហុងដាពណ៌ខ្មៅ១គ្រឿង ដែលទាំងពីរគ្មានផ្លាកលេខ។” នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងអស់បានសារភាពទទួលស្គាល់ការប្រព្រឹត្តបទល្មើសលួចម៉ូតូដោយមានស្ថានទម្ងន់ទោស។…

រថយន្ត Mercedes-Benz បុកម៉ូតូពីរគ្រឿង សម្លាប់៦នាក់រួមទាំងកូនក្នុងផ្ទៃ នៅបាត់ដំបង

ខេត្តបាត់ដំបង – គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយបានកើតឡើងនៅស្រុកមោងឫស្សី នៅពេលដែលរថយន្ត Mercedes-Benz AMG GT53 បុកម៉ូតូពីរគ្រឿង បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ រួមទាំងកូនក្នុងផ្ទៃម្នាក់។ ហេតុការណ៍ដ៏គួរឱ្យសោកស្តាយនេះបានកើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២:៤០នាទី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤៦-២៤៧ នៅត្រង់ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី។…

រកឃើញជនបរទេសជាង៥០នាក់ក្នុងប្រតិបត្តិការបង្ក្រាប Online Scam នៅសែនសុខ

ភ្នំពេញ៖ សមត្ថកិច្ចបានធ្វើប្រតិបត្តិការឆ្មក់ចូលបង្ក្រាបបទល្មើស Online Scam នៅក្នុងផ្ទះសំណាក់មួយកន្លែង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ។ សមត្ថកិច្ចបានទទួលព័ត៌មានថា ទីតាំងខាងលើមានការប្រព្រឹត្តបទល្មើស…

នគរបាលបាទីចាប់ក្មេងទំនើង៦នាក់ក្នុងប្រតិបត្តិការពេលយប់ រកឃើញអាវុធគ្រឿងប្រើប្រាស់ជាច្រើន

ខេត្តតាកែវ៖ កម្លាំងនគរបាលស្រុកបាទីបានធ្វើប្រតិបត្តិការពេលយប់ចាប់ក្មេងទំនើងចំនួន៦នាក់ និងរកឃើញអាវុធគ្រឿងប្រើប្រាស់ជាច្រើន កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការចាប់ផ្ដើមនៅវេលាម៉ោង០០:៥០នាទីរំលងអាធ្រាត្រ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្បែរស្ពានអន្លង់ធន់។ កម្លាំងនគរបាលបានប្រទះឃើញក្រុមជនសង្ស័យ២នាក់កំពុងជិះម៉ូតូពណ៌ខៀវគ្មានស្លាកលេខ កាន់ដាវសាំម៉ូរ៉ៃដែកប្រវែង៥៥សង់ទីម៉ែត្រ។ ជនសង្ស័យទាំងពីរត្រូវបានកម្លាំងហៅឃាត់នៅខាងមុខវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន បាទី។ ពេលកម្លាំងសុំឆែកឆេរ ជនសង្ស័យបានបោះដាវលាក់ក្នុងគុម្ពស្មៅ ប៉ុន្តែត្រូវបានកម្លាំងឃាត់ខ្លួនភ្លាម។ ក្នុងអំឡុងពេលនោះ កម្លាំងបានប្រទះឃើញក្រុមជនសង្ស័យមួយក្រុមទៀតមាន៤នាក់ កំពុងជិះម៉ូតូ២គ្រឿង…