ព័ត៌មានជាតិ

នគរបាលស្រុកសាមគ្គីមុនីជ័យបង្ក្រាបករណីគ្រឿងញៀនធំ ឃាត់ខ្លួន៥នាក់រួមទាំងម្សៅក្រាម១៧កញ្ចាប់

ខេត្តកំពង់ស្ពឺ – កំលាំងនគរបាលស្រុកសាមគ្គីមុនីជ័យបានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនយ៉ាងធំមួយ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងរកឃើញម្សៅក្រាមសង្ស័យជាគ្រឿងញៀនចំនួន១៧កញ្ចាប់។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោកវរៈសេនីយ៍ទោ សាវ សុភក្តី អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ។ ប្រតិបត្តិការបានធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១២និង០០នាទី ក្នុងតំបន់ឃុំជើងរាស់ និងឃុំដំណាក់រាំង។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមាន៖…

ព្រះរាជអាជ្ញារងពោធិ៍សាត់ជាប់ចោទទទួលសំណូកដោះលែងក្រុម Online Scam សវនាការលើកពេលប្រកាសសាលក្រម

ភ្នំពេញ៖ តុលាការកម្ពុជាបានបើកសវនាការជំនុំជម្រះចំពោះអតីតព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ដែលត្រូវបានចោទប្រកាន់ពីបទទទួលសំណូកក្នុងការដោះលែងមេក្រុម Online Scam ចំនួន ៥នាក់។ ការជំនុំជម្រះដ៏សំខាន់នេះបានធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់លោក ញឹម ពិសាល ជាចៅក្រមជំនុំជម្រះ និងលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងតំណាងអយ្យការ។ ជនត្រូវចោទគឺលោក គ្រី…

ក្មេង៣នាក់ជិះម៉ូតូបង្ហោះតាមផ្លូវ ត្រូវដកហូតម៉ូតូរក្សាទុក៣ខែ

ខេត្តបាត់ដំបង៖ នគរបាលស្រុកបាណន់ បានចាត់វិធានការបង្ក្រាបការជិះម៉ូតូបង្ហោះតាមផ្លូវ ដោយនាំខ្លួនក្មេងទំនើងចំនួន៣នាក់ ដែលបានប្រព្រឹត្តអំពើល្មើសនេះនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ កាលពីវេលាម៉ោង១៧:៤០នាទី ថ្ងៃទី១១ ខែមីនា ក្មេងទំនើងទាំង៣នាក់បានជិះម៉ូតូបង្ហោះតាមដងផ្លូវកៅស៊ូ នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់។ ការចាប់ខ្លួននេះធ្វើឡើងក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ហេង បារំាង អធិការនគរបាលស្រុកបាណន់។ បន្ទាប់ពីនាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក សមត្ថកិច្ចបានធ្វើការអប់រំណែនាំ…

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាលើកកម្ពស់សន្តិភាព និងសាមគ្គីភាព

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ដែលមានគោលបំណងជំរុញសន្តិភាពយូរអង្វែងសម្រាប់ស្ត្រី។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន…

សង្គ្រាមមជ្ឈិមបូព៌ាបន្តអូសបន្លាយ តម្លៃប្រេងឥន្ទនៈនឹងកើនឡើងខ្លាំង ប៉ះពាល់គ្រប់វិស័យនៅកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ស៊ីន ចាន់សិរីវុត្ថា បានដាស់តឿនព្រមានថា ប្រសិនបើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបន្តអូសបន្លាយ នឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចកម្ពុជា ជាពិសេសតម្លៃប្រេងឥន្ទនៈដែលនឹងកើនឡើងខ្លាំង។ លោកអ្នកនាំពាក្យបានពន្យល់ថា ផលប៉ះពាល់មិនមែនត្រឹមតែវិស័យអាកាសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែនឹងរាលដាលទៅគ្រប់វិស័យនៃសេដ្ឋកិច្ច។ ការកើនឡើងនៃតម្លៃប្រេងនឹងបង្កឱ្យការចំណាយផលិតកម្មកើនឡើង ដែលនឹងប៉ះពាល់ដល់តម្លៃទំនិញ និងសេវាកម្មទាំងអស់។ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់បន្ថែមថា៖ «ភ្ញៀវទេសចរដែលចូលមកកម្ពុជាមិនមែនមកតែពីតំបន់មជ្ឈិមបូព៌ាទាំងស្រុងនោះទេ។…

រថយន្ត MERCEDES AMG កែច្នៃបំពង់ស៊ីម៉ាំង បង្កសម្លេងលាន់ខ្លាំងរំខានប្រជាពលរដ្ឋតំបន់បឹងកក់ ត្រូវអាវុធហត្ថឃាត់យកទៅព្រមាន

ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចាត់វិធានការយ៉ាងរហ័ស ក្រោយទទួលបានការបណ្តឹងពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ អំពីក្រុមរថយន្តចំនួន ៣ គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំង បើកបរបង្កសម្លេងលាន់លឺខ្លាំង រំខានដល់ការសម្រាកពួកគាត់នៅតំបន់បឹងកក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០១:៤៥ នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅតំបន់ភូមិ១ សង្កាត់ស្រះចក…

អាជ្ញាធរបង្ក្រាបបទល្មើសឆបោកតាមអនឡាញនៅបន្ទាយមានជ័យ ឃាត់ខ្លួនរាប់រយនាក់

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរនគរបាលជាតិបានធ្វើយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនៅស្រុកម៉ាឡៃ ដោយឃាត់ខ្លួនមនុស្សរាប់រយនាក់ ដែលភាគច្រើនជាជនជាតិផ្សេងៗ។ យុទ្ធនាការនេះត្រូវបានដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ដែលបានឡោមព័ទ្ធអាគារអនឡាញមួយកន្លែងស្ថិតនៅផ្លូវលេខ៥៩ ភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ។ ការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់បទល្មើសប្រភេទនេះ…

អ្នកសារព័ត៌មានអន្តរជាតិចំនួន ២០ រូប ចុះផ្ទាល់ដល់ទីតាំងបង្ក្រាប Scams Online នៅភ្នំពេញ

ភ្នំពេញ៖ អ្នកសារព័ត៌មានអន្តរជាតិពីស្ថាប័នធំៗជាច្រើន បានចុះផ្ទាល់ទៅកាន់ទីតាំងបង្ក្រាបអំពើឆបោកតាមអនឡាញ (Scams Online) នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។ ក្រុមអ្នកសារព័ត៌មានមកពីស្ថាប័នដូចជា Associated Press (AP), Agence France-Presse (AFP), Reuters, Phoenix Satellite TV,…

ក្រុមអន្តរមន្ទីរចុះផ្សព្វផ្សាយគោលការណ៍គ្រប់គ្រងប្រេងឥន្ធនៈដល់ស្ថានីយ៍ក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ក្រុមការងារអន្តរមន្ទីរដែលមានសមាសភាពពីមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង មន្ទីររ៉ែនិងថាមពលខេត្ត មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ខេត្ត និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានចុះផ្សព្វផ្សាយគោលការណ៍គ្រប់គ្រងប្រេងឥន្ធនៈដល់ម្ចាស់ស្ថានីយ៍ក្នុងខេត្តស្ទឹងត្រែងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ ក្រុមការងារបានណែនាំឱ្យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង លេខ០០៣/២៦ សណន ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ស្តីពីការអនុវត្តវិធានការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់។…

អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ៣ខ្នងនៅក្រុងអរិយក្សត្រ កងកម្លាំងប្រើទឹក៥៦គីបពន្លត់

ខេត្តកណ្តាល៖ អគ្គីភ័យឆាបឆេះយ៉ាងខ្លាំងក្លាបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងនៅក្រុងអរិយក្សត្រ កាលពីយប់ថ្ងៃទី១១ មីនា ២០២៦ នៅភូមិស្វាយជ្រំ។ ក្រុមពន្លត់អគ្គីភ័យពីអធិការដ្ឋាននគរបាលក្រុង រួមជាមួយអាជ្ញាធរពាក់ព័ន្ធបានចុះជួយពន្លត់អគ្គីភ័យយ៉ាងឆាប់រហ័ស។ លោកអភិបាលក្រុងអរិយក្សត្របានដឹកនាំការអន្តរាគមន៍ដោយផ្ទាល់។ ប្រភពពីរដ្ឋបាលក្រុងបានឲ្យដឹងថា ក្រុមការងារបានប្រើឡានទឹកចំនួន៧គ្រឿង សរុបទឹក៥៦គីប ដើម្បីគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ ទោះជាយ៉ាងណា ការខូចខាតទ្រព្យសម្បត្តិពិតប្រាកដនៅមិនទាន់អាចកំណត់បាននៅឡើយទេ។ លោកអភិបាលក្រុងបានថ្លែងអំណរគុណដល់ក្រុមពន្លត់អគ្គីភ័យទាំងអស់ រួមមានពីបុរីវីឡាទួលសង្កែអរិយក្សត្រ និងរដ្ឋបាលស្រុកល្វាឯម ដែលបានជួយពន្លត់អគ្គីភ័យបានទាន់ពេលវេលា។ សមត្ថកិច្ចកំពុងស្រាវជ្រាវហេតុផលនៃការកើតអគ្គីភ័យ…