លោក ទូច គង្គា ដឹកនាំកិច្ចប្រជុំពង្រឹងក្រុមការងារបក្ស និងឧបត្ថម្ភស្ត្រីអបអរទិវានារីអន្តរជាតិ
ខេត្តស្ទឹងត្រែង៖ លោក ទូច គង្គា សមាជិកគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានយុវជនគណបក្សខេត្ត និងជាអនុប្រធានក្រុមទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ បានដឹកនាំកិច្ចប្រជុំគណៈពង្រឹងក្រុមការងារបក្សនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានគោលបំណងត្រួតពិនិត្យ និងកែសម្រួលសេចក្តីសម្រេចស្ដីពីក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ។ កិច្ចប្រជុំមានអ្នកចូលរួមចំនួន ៨៣នាក់ ក្នុងនោះមានស្ត្រី ២១នាក់។ បន្ទាប់ពីកិច្ចប្រជុំ…
